ស្វែងយល់ពីទ្វីបអាសុី

S
អាស៊ី (Asia) គឺជា​ទ្វីប​មួយ​ធំជាងគេ និង មាន​ប្រជាជន​ច្រើនជាងគេ​បង្អស់​នៅលើ​ពិភពលោក​។ ទ្វីប​នេះ បាន​គ្របដណ្ដប់​ប្រមាណ ៨.៦% និង​ផែនដី និង ប្រមាណ ២៩.៩% នៃ​ផ្ទៃដី ដែល​មាន​ប្រជាជន​ជាង ៤ ពាន់លាន​នាក់ ប្រមាណ ៦០% នៃ​ប្រជាជន​ពិភពលោក នា​ពេល​បច្ចុប្បន្ន​។ មួយផ្នែកធំ ស្ថិតនៅ​ប៉ែកខាងកើត និង អឌ្ឍគោលខាងជើង​។ ដើមឡើយ អាស៊ី​ត្រូវ​បាន​គេ​ចាត់​ថា​ជា​ផ្នែក​មួយ​នៃ​ផ្ទាំងទ្វីប​ដ៏​ធំ "អឺរ៉ាស៊ី" ក្រោយ​ផ្នែក​ខាងកើត​ត្រូវ​បាន​កាត់ចេញ​ទៅជា "ទ្វីបអឺរ៉ុប" ដែល​លាតសន្ធឹង​ចាប់ពី​ខាងកើត​នៃ​ព្រែកជីកស៊ុយអេ ខាងកើត​អ៊ូរ៉ាល់ និង ខាងត្បូង​នៃ​ជួរភ្នំកាវកាស សមុទ្រ​កាសព្យែន និង​សមុទ្រខ្មៅ​។ ទ្វីបអាស៊ី មាន​ព្រំប្រទល់ ខាងកើត​ជាប់នឹង​មហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូង​ជាប់នឹង​មហាសមុទ្រឥណ្ឌា និង​ខាងជើង​ជាប់នឹង​មហាសមុទ្រអាកទិក​.អត្ថបទ សិត ប៊ុនថេង។

Comments