បន្ទាយមានជ័យ

S

ខេត្តបន្ទាយមានជ័យ ជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅចុងពាយ័ព្យដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេស។ មានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ និង សៀមរាបនៅខាងកើត ខេត្តបាត់ដំបងនៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិជាមួយថៃនៅខាងលិច។ ទីរួមខេត្តនិងទីក្រុងធំបង្អស់គឺសិរីសោភ័ណ។

បន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានប្រជាជន ៦៧៨,០៣៣ នាក់ វាជាប់លេខជាខេត្តធំទី ១០ ប្រចាំប្រទេស។ ក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែ

Comments