រមណីដ្ឋានផ្កាត្រកួន

S
រមណីយដ្ឋានភូមិផ្កាត្រកួន ជារមណីដ្ឋានថ្មីមួយ ដែលទើបបង្កើតថ្មីជាផ្លូវការនៅដើមខែកុម្ភៈឆ្នាំ ២០២០ នេះប៉ុណ្ណោះ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ ២១ បេ និង ស្ពានក្រវ៉ាត់ក្រុងទី ៣ ក្នុង ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស ឬ ស្ពានច្បារអំពៅ បើធ្វើដំណើរវិញ គឺចំណាយពេលតែប្រមាណ ៤០ នាទីប៉ុណ្ណោះបើធ្វើដំណើរពីរាជធានីភ្នំពេញ ។
     
រមណីយដ្ឋានភូមិផ្កាត្រកួន ត្រូវបានរៀបចំលើផ្ទៃដីចំនួនសរុបប្រមាណជា ១០០ ហិចតា ដើម្បីបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរ និង ប្រជាពលរដ្ឋដែលមានក្ដីស្រមៃនៃការរស់នៅ និង លម្ហែកាយបែបជាលក្ខណៈធម្មជាតិ ។ នៅទីនោះមានទីធ្លាធំទូលាយអាចដាំដុះដំណាំផ្សេងៗ ការដាំដើមឈើ និង ផ្កាចម្រុះពូជគ្រប់ប្រភេទ ដើម្បីរួមចំណែកការពារបរិស្ថាន អប់រំមនុស្សជំនាន់ក្រោយឱ្យស្គាល់ពីប្រភេទឈើទាំងនោះ ពិសេសដើម្បីបំផុសស្មារតីស្រឡាញ់ធម្មជាតិ ការពារព្រៃឈើ និង បង្កើនការដាំដើមឈើឡើងវិញផងដែរ .អត្ថបទ សិត ប៊ុនថេង។

Comments