បើនិយាយពីមហាសមុទ្រជារួម អ្នកវិទ្យាសាស្ត្របានកំណត់ថា មានជម្រៅជាមធ្យមប្រហែល ៣.៧ គីឡូម៉ែត្រ ប៉ុន្តែជម្រៅនេះវាទូទៅពេកសម្រាប់មហាសមុទ្រ ព្រោះជម្រៅទាំងអស់មិនស្មើគ្នាឡើយ ដោយតំបន់ខ្លះមានជម្រៅជ្រៅសែនជ្រៅដែលមនុស្សមិនអាចទៅដល់ ដោយសារមានសម្ពាធខ្លាំង ហើយគ្មានពន្លឺព្រះអាទិត្យអាចជះទៅដល់ឡើយ ខណៈតំបន់ខ្លះអាចរាក់ដែលគេអាចចុះមុជទៅបាតសមុទ្របាន។ ដូចនេះតើជម្រៅជ្រៅបំផុតរបស់មហាសមុទ្រមាន
ដំណើរការរុករកលើមហាសមុទ្រ បានចាប់ផ្ដើមតាំងពីជាង ៥០០ ឆ្នាំមុនម្ល៉េះ ដែលយើងគ្រប់គ្នាសុទ្ធតែបានស្គាល់ឬដឹងលឺ ពីដំណើររុករករបស់លោក Christopher Columbus ជនជាតិអ៊ីតាលី នៅលើមហាសមុទ្រអាត្លង់ទិច ដែលគាត់អាចបង្ហាញអំពីវិសាលភាពដ៏ធំធេងនៃមហាសមុទ្រនីមួយៗ រួមទាំងដំណើរស្វែងឃើញរកទ្វីបអាមេរិចជាដែនដីដ៏ធំមួយប៉ុន្តែពុំទាន់មានអរិយធម៌ជាក់លាក់នៅឡើយ។ ដោយឡែក ចំពោះការគណនាជម្រៅនៃមហាសមុទ្រទើបតែបានចាប់ផ្ដើមជាង ១០០ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ផ្ដើមឡើងពីក្រុមនាវាមុជទឹករបស់ជនជាតិអង់គ្លេសកាលពីឆ្នាំ ១៨៧២ តាមវិធីដ៏សាមញ្ញាបំផុត ពោលប្រសិនបើយើងចង់វាស់ជម្រៅនៃទឹកបឹងឬអាងទឹកមួយ យើងអាចចងវត្ថុមានទម្ងន់ធ្ងន់មួយនឹងខ្សែ ហើយទម្លាក់វាចូលក្នុងបឹងឬអាងទឹកនោះរហូតដល់បាត យើងនឹងអាចវាស់ដឹងជាក់មិនខាន។ វិធីនេះត្រូវបានក្រុមនាវាសមុទ្រជនជាតិអង់គ្លេស HMS Challenger ប្រើប្រាស់នៅឆ្នាំ ១៨៧២ ដោយបានវាស់មហាសមុទ្របានជម្រៅជ្រៅបំផុត ២៩១ គីឡូម៉ែត្រ ដោយប្រើប្រាស់ខ្សែក្នុងបេសកម្ម ៤ ឆ្នាំរបស់គេ ហើយទទួលបានមកវិញនូវទិន្នន័យសំខាន់ៗមួយចំនួន ដូចជា៖ គម្រូថ្មបាតសមុទ្រ ភក់ សត្វសមុទ្រជាច្រើនប្រភេទតាមជម្រៅ និងស្វែងរកឃើញអន្លង់ដ៏ជ្រៅបំផុតមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិចខាងលិច (សមុទ្រភាគខាងត្បូងប្រទេសជប៉ុន) ដែលគេឲ្យឈ្មោះថាអន្លង់ Mariana Trench លាតសន្ធឹងប្រវែង ២,៥៥០ គីឡូម៉ែត្រ និងទទឹង ៧០ គីឡូម៉ែត្រនៃ (Surface) ផ្ទៃខាងលើ។
តាមរយៈការប្រើប្រាស់នាវាមុជទឹក ការប្រើប្រាស់កាំរស្មី ការសិក្សាអំពីជីវិតក្នុងបាតសមុទ្រ និងផូស៊ីលពីបាតសមុទ្រ អ្នកវិទ្យាសាស្ត្របានរកឃើញថា មហាសមុទ្រអាចមានជម្រៅជ្រៅជាងអ្វីដែលគេធ្លាប់ដឹងពីមុនមក ជាក់ស្ដែងការវាស់ប្រវែងអន្លង់ Mariana Trench ធ្វើបានជម្រៅជ្រៅបំផុតដល់ -១០,៩៩៤ ម៉ែត្រ ឬជិត ១១ គីឡូម៉ែត្រក្រោមនេវ៉ូទឹកសមុទ្រ មានន័យថាជម្រៅនេះជ្រៅជាងកំពូលភ្នំ Everest ជាភ្នំខ្ពស់ជាងគេបំផុតលើលោក ស្ថិតនៅជួរភ្នំហិម៉ាល័យ ដែលមានកម្ពស់ ៨,៨៤៩ ម៉ែត្រ ឬជាង ៨.៨ គីឡូម៉ែត្រលើនេវ៉ុទឹកសមុទ្រទៅទៀត។ ប៉ុន្តែគេជឿជាក់ថាការវាស់អន្លង់ Mariana Trench នឹងមានជម្រៅជ្រៅជាងនេះ រហូតដល់លើសពី ១១ គីឡូម៉ែត្រឯណោះ ដែលគេមិនទាន់អាចធ្វើទៅដល់.អត្ថបទ សិត ប៊ុនថេង។

