នៅទីបំផុត ចាប់បានហើយ ឃាតករ

S
ជនដៃដល់ដែលសម្លាប់ស្រ្តីម្នាក់ ដាក់ក្នុងរថយន្តPRIUSយកទៅប្លុងចោល នៅក្រុងបាត់ដំបង សមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅប្រទេសថៃ

បាត់ដំបង ៖ នៅថ្ងៃទី ២៥ខែកញ្ញាឆ្នាំ២០២២ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ នៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ និងសមត្ថកិច្ចនគរបាល អន្តោ ប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ បានធ្វេីការឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី សម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូស PRIUS មួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយស្ថិតនៅសង្កាត់អូរចារ ក្រុងបាត់ដំបងដែលបានប្រទះឃេីញ កាលពីថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ២០២២។ 
បុរសម្នាក់នោះឈ្មោះមាស ពេជ្របូរមីភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែន សុខ រាជធានីភ្នំពេញ មានមុខរបរមិនពិត ប្រាកដ។ 
សូមជម្រាបជូនថាកាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានរឿងហេតុភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស PRIUS ព៌ណទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា ស្រ្តីជាជនរងគ្រោះមាន ឈ្មោះ ឌីម សោភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែន សុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។ 
ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលេី កាលពីថ្ងៃកាន់បិណ្ឌទី១ គឺអំឡុងថ្ងៃ១១ខែកញ្ញា ឆ្នាំ ២០២២ ហេីយបាត់ការទាក់ទងតាមទូរស័ព្ទចាប់ពីថ្ងៃទី១២ ខែ កញ្ញាឆ្នាំ២០២២ រហូត ដល់ពេលប្រទះឃេីញរថយន្តនិងសាកសពតែម្តង។ 
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូបនេះបានសារភាពថា រូបគេពិតជាបានសម្លាប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែន ដែលការសម្លា.ប់នេះប្រព្រឹត្តនៅក្នុងរថយន្ត បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរដោយរថយន្ត ហេីយចំណុចប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញ រួចបេីករថយន្តដឹកសពស្រ្តីរូបនោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបងនាអំឡុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ រួចគេចខ្លួនបាត់ រហូតដល់រសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២២ ទេីបគេប្រទះឃេីញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមានក្លិនស្អុយភាយចេញពីក្នុងរថយន្តនោះ។ 
ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលេី បានត្រឹមតែឆ្លេីយប្រាប់សមត្ថកិច្ចថារូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូប នេះស្លា.ប់ ក្នុងពេលដែលរូបគេប្រេី ហិង្សាទៅលេីស្ត្រីរូបនេះ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។
ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំ រឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់.អត្ថបទ សិត ប៊ុនថេង។

Comments