អ្នកចេះចាំធម៌ វិន័យ ទាំងបព្វជិត ទាំងគ្រហស្ថ
កំពុងវាយប្រហារ ចោទ ប្រកាន់លោកថា ធ្វើខុសធម៌វិន័យ
🌹 ជូនជាយោបល់ ដល់អស់លោក អ្នកចេះធម៌វិន័យ
ក៏ដូចជា ពួកអន្ទិត ៗ ទាំងឡាយ និងអ្នកទើសលោក
🌹 ព្រះធម្មវនវាសី ឬ ចន្ទមុនី លោកមានឥន្ទ្រីយ៏
ស្រគត់ស្រគំល្អ មានបដិភាណដ៏ច្រើន ពោលធម៌ដ៏ពិរោះ
មានទឹកចិត្តមេត្តា ករុណា ចំពោះសព្វសត្វ ទាំងឡាយ
កុំព្រោះតែឃើញគេ តម្កល់លុយ តម្កល់ទឹក នៅពីមុខលោក
នាំគ្នាចាប់កំហុសលោកអី ការសូត្រកូទឹកក្តី ផ្លំទឹកក្តី
ក្នុងធម៌វិន័យ មិនចាត់ចូលជាទោសកំហុសទេ សូមជ្រាប់
កុំព្រោះតែលោកនិយាយរឿងអាថ៌កំបាំង អបិជំនឿ
បុរាណខ្មែរ ចោទថាលោក ជាគ្រូមន្តអាគមន៍អី ក្រែងលោក
បញ្ជាក់ប្រាប់ហើយតើ ថាលោក មិនមែនគ្រូទាយ ឬ
គ្រូស្រោចទឹកអីទេ ម្តេចមិនយកត្រចៀកស្តាប់ខ្លះផងទៅ
រឿងលោកនិយាយពីអបិជំនឿ ជានិទាន មិនខុសឡើយ
សូម្បីព្រះពុទ្ធ ព្រះអរហន្ត ដ៏ច្រើន ក៏បានលើកឡើង
នៅរឿងអាថ៌កំបាំង ដែលមនុស្សមិនដែលឃើញ មិនដែលជួប
នោះដែរ ចឹងហើយ លោកម្ចាស់ ធម្មវនវាសី ចន្ទមុនី
លោកមិនបានប្រព្រឹត្តិខុស នោះឡើយ សូមជ្រាបផងចុះ
🌹 គុណវិសេស របស់លោក នៅព្រៃគ្មានម៉ោងមើល៍
តែអាចកំណត់ដឹង ពេលវេលា ឆាន់ត្រង់បាន
អាចកំណត់ដឹងថាភ្លៀងរាំងពេលណាបាន
ក្នុងការសម្តែងថា អាចកំំណត់ពេលវេលាត្រូវជាមួយ
នាឡិការបាន ទាំងលោកមិនមាននាឡិការមើល
នេះបើតាមញោម ថោង នីដាមុនី ផ្ទៀងផ្ទាត់ ។
Comments