តើសហគ្រិនជោគជ័យភាគច្រើនស្ថិតនៅក្នុងវ័យណា?

S
sereynews
![](https://serey.io/imageupload_data/8dfd3ac4683ef6a61aeed6b690bebea827bcc324) ការសិក្សាមួយដែលធ្វើឡើងដោយសាស្រ្តាចារ្យគ្រប់គ្រងនៃសាលា MIT Sloan, លោក Pierre Azoulay និងនិសិ្សតថ្នាក់បណ្ឌិត Daniel Kim បានធ្វើការវិភាគការ រូមបញ្ចូលគ្នានៃទន្និន័យនៃ US Census Bureau និងរបាយការណ៍ IRS (Internal Revenue Service) ដើម្បីពិនិត្យមើលទំនាក់ទំនងរវាងអាយុ និងសហគ្រិនភាព។ ការស្រាវជ្រាវបានពិនិត្យការបង្កើតអាជីវកម្មថ្មីចំនួន២,៧លានអាជីវកម្មនៅចន្លោះ ឆ្នាំ២០០៧ និង២០១៤ ហើយបានរកសហគ្រិនវ័យក្មេងដែលមានអាយុជាមធ្យម ដែលជាម្ចាស់អាជីវកម្មថ្មី និងបានជ្រើសរើសសហគ្រិនវ័យកណ្ដាលយ៉ាងតិចម្នាក់ៗ មានអាយុ៤០ឆ្នាំដើម្បីយកធ្វើការសិក្សា។ ពួកគេក៏បានរកឃើញភាពទាក់ទងគ្នារវាងបទពិសោធន៍ ចំណេះដឹង ព្រមទាំងភាព វ័យឆ្លាតរបស់សហគ្រិនទាំងពីរវ័យ។ សហគ្រិនដែលធ្លាប់ធ្វើការ និងមានចំណេះជំនាញនៅក្នុងវិស័យដែលគេចាប់យកជាអាជីវកម្មផ្ទាល់ខ្លួននោះ គឺទទួលបានភាពជោគជ័យ ១២៥% នៅក្នុងអាជីវកម្មរបស់ពួកគេ ជាជាងអ្នក ដែលគ្មានមូលដ្ឋានគ្រិះ គ្មានបទពិសោធន៏នៃវិស័យដែលពួកគេជ្រើសរើសដើម្បី បង្កើតជាអាជីវកម្មរបស់ពួកគេ។ ការរកឃើញរបស់ Azoulay and Kim ក៏បង្ហាញពីភាគរយនៃការបង្កើតអាជីវកម្មដ៏ល្អមួយដោយ ក្រុមសហគ្រិនវ័យក្មេងក្នុងអាយុ២០ឆ្នាំ គឺមានតិចជាង១%។ ដូចនេះសហគ្រិនវ័យក្មេង ក៏អាចមានឳកាសក្នុងការជោគជ័យបានដែរ ប៉ុន្ដែភាគរយនៃការជោគជ័យ គឺមានតិច ហើយការបរាជ័យមានច្រើនជាងសហគ្រិនជោគជ័យនៅក្នុងវ័យកណ្ដាល ។ ខ្ញីកាន់តែចាស់កាន់តែហើរ៖ ជាការពិតណាស់មានឧទាហរណ៍ជាច្រើននៃសហគ្រិន ជោគជ័យវ័យក្មេងដូចជា៖ Mark Zuckerberg, Bill Gates, Jeff Bezos និង Steve Jobs .ល. ចាប់ផ្តើមជំនួញដ៏ថ្មីស្រឡាងរបស់ពួកគេហើយជោគជ័យនៅវ័យជាង២០ឆ្នាំ ប៉ុន្តែក្រុមហ៊ុនរបស់ពួកគេបានឈានដល់ចំណុចជោគជ័យកាន់តែខ្លាំងនៅពេល ដែលពួកគេសិ្ថតនៅក្នុងវ័យកណ្ដាល។ គំនិតល្អៗអាចកើតឡើតចំពោះមនុស្សគ្រប់វ័យ ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវបានបង្ហាញ ថាមេរៀននៃជីវិតជួយឲ្យសហគ្រិនបង្វែរគំនិតឲ្យសហគ្រិនទាំងអស់ក្លាយជាម្ចាស់ ក្រុមហ៊ុនដ៏ជោគជ័យមួយ។ ម្ចាស់អាជីវកម្មវ័យចំណាស់មានបទពិសោធន៍ផ្នែកជំនួញ និងចំណេះដឹងផ្នែកឧស្សាហកម្មច្រើន ដែលអាចជួយពួកគេជំនះនូវរាល់ឧបសគ្គ។ ស្ថាបនិកក្នុងវ័យ 40 ឆ្នាំ ទំនងជាបានបង្កើតបណ្តាញសង្គមយ៉ាងទូលំទូលាយ ឬមានទំនាក់ទំនងយ៉ាងច្រើនជាមួយមនុស្សក្នុងសង្គម ដែលអាចជួយឲ្យពួកគេ ងាយស្រួលក្នុងការជ្រើសរើសបុគ្គលិក បង្កើតទំនាក់ទំនងផ្នែកលក់ និងស្វែងរក អ្នកគាំទ្រ ប្រឹក្សាយោបល់បានច្រើនផងដែរ។ ពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ ពីការយល់ដឹងកាន់តែប្រសើរអំពីហិរញ្ញវត្ថុ និងការទទួលបានដើមទុនច្រើនជាង សហគ្រិនវ័យក្មេង។ ការស្រាវជ្រាវបានលើកឡើងថាមនុស្សវ័យក្មេងដែលមានគំនិតអាជីវកម្មអាច មានភាពប្រសើរប្រសិនបើពួកគេរង់ចាំបន្ដិច សន្សំដើមទុន បទពិសោធន៍ ចំណេះជំនាញ និងបន្ដការសិក្សាឲ្យបានច្រើន មុនពេលដែលពួកគេប្រញាប់ ប្រញាល់បើកអាជីវកម្មដោយប្រថុយប្រដាន។ជារួមមកសហគ្រិន គឺមានគ្រប់វ័យ ទាំងអស់ ប៉ុន្តែការស្រាវជ្រាវថ្មីៗបានបង្ហាញថាសហគ្រិនវ័យកណ្តាល គឺមានភាព ជោគជ័យជាងវ័យផ្សេងៗ ហើយទន្និន័យបានបង្ហាញទៀតថាមានស្ថាបនិកអាជីកម្ មអាមេរិកដែលស្ថិតក្នុងវ័យ៤០ឆ្នាំ គឺទទួលបានភាពជោគជ័យជាងស្ថាបនិកដែល សិ្ថតក្នុងវ័យផ្សេងពីនេះ។ កែសម្រួលដោយ៖ ណា រ៉ុម ប្រភព៖ World Economy Forum

Comments

wondercury
ទំនាក់ទំនងផ្នែកលក់ error typing @sereynews គ្រឹះ