រដូវកាល World Cup ក៏ជារដូវចុះបង្ក្រាប…

រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដឹកនាំដោយលោកឡាក់ ម៉េងធីនាយការិយាល័យ ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបង្ក្រាបហាងកាហ្វេយីហោ Sport cafe ដែលមានបង្កប់ល្បែងចាក់បាល់និងល្បែងសីុសងគ្រប់ប្រភេទនៅក្រុងតាខ្មៅ ដោយបានឃាត់ខ្លួនបុគ្គលិកនិងអ្នកលេងភ្នាល់សរុបចំនួន៦នាក់ រួមនឹងវត្ថុតាងមួយចំនួនធំ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ខែមិថុនាវេលាម៉ោង២និង៣០នាទីរសៀលនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ លោកនាយការិយាល័យឱ្យដឹងថា ជនទាំង៦នាក់នេះមាន ៖ ១-ឈ្មោះ ប្រាក់ បុងហ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិក ។២-ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិផ្ទះជួល ក្នុងឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិក ។៣-ឈ្មោះ គាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ជាបុគ្គលិក ។៤-ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកលេង ។៥-ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកលេង ។៦-ឈ្មោះ កើ សាន់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ជាអ្នកលេង ។ លោកនាយការិយាល័យឱ្យដឹងទៀតថា នៅក្នុងហាងកាហ្វេខាងលើ មានបើកចាក់ភ្នាល់បាល់តាមប្រព័ន្ធអុីនធើរណេត និងចាក់កេណូ (KENO)មានន័យថា ចាក់ស៊ីសងភ្លាមៗរាល់៣នាទីម្តង ហើយមានកម្មវិធីស៊ីសងពិសេសជាច្រើនទៀត ។
ចំពោះវត្ថុតាងដែលបានរឹបអូសមាន ម៉ាស៊ីន ម៉ូនីទ័រ៤គ្រឿង កំុព្យូទ័រ៦គ្រឿង ម៉ូតូ៦គ្រឿង ប្រាក់១,៧លានរៀល និង១៣៣ដុល្លារ ម៉ាស៊ីនគិតលេខ៣គ្រឿង កៅអីបត់៣ កៅអីខ្ពស់៥ តុ៣ ម៉ាស៊ីនព្រីនបុងបាល់២គ្រឿង រ៉ូលបាល់៤ដុំធំៗធុងហិបឆ្នោត១ សន្លឹកឆ្នោតផ្សងសំណាង៧ដុំធំៗត្រាផេ២ និងបុងចាក់បាល់មួយចំនួនទៀត ។ការបង្ក្រាបនេះឃើញបានប្រាក់តិចតួចពេកដែលបង្ហាញថា មិនមែនលេងភ្នាល់ធំៗទេ គឺតូចតាច ៕
ប្រភប៖ កោះសន្ដិភាព

