TOP 10 in SEREY THIS WEEK

សេចក្ដីផ្ដើមថ្ងៃនេះនិយាយពីអត្ថបទថតចម្លង និងអត្ថបទដើមបន្តិច៖
ជារៀងរាល់ថ្ងៃ អត្ថបទជាច្រើនត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គមសេរី
ទាំងអត្ថនិពន្ធដើម និងអត្ថថតចម្លងពីស្នាដៃរបស់គេ។ ប៉ុន្ដែអត្ថបទនិពន្ធ
ដើមមិនថតចម្លងពីគេ គឺមានការគាំទ្រច្រើន និងទទួលបានរង្វាន់ជាកាក់
សេរីច្រើនជាងអត្ថបទថតចម្លងពីស្ថាដៃពីគេ។ ជាការពិតណាស់អត្ថបទថត
ចម្លងពីគេ តែងតែមានការរិះគន់ច្រើនពីសំណាក់មិត្ដអ្នកអាន មិនថាឡើយ
នៅក្នុងវិស័យនិពន្ធអត្ថបទ សៀវភៅ សូម្បីតែនៅក្នុងវិស័យលិល្បះចម្រៀង
ក៏ត្រូវបានគេរិះគន់ច្រើនដែរ ដោយការយកបទភ្លេងរបស់ប្រទេសជិតខាង
មកថតចម្លងធ្វើជារបស់ខ្លួន ដោយមិនគិតពីកម្មសិទ្ធិបញ្ញា ឬ ស្នាដៃរបស់
គេឡើយ។ បច្ចុប្បន្នបទចម្រៀងដើម (Original Song) ត្រូវបានគាំទ្រ និងពេញនិយមជាខ្លាំងជំនួសឲ្យបទចម្រៀងថតចម្លងពីគេ។ តែមាន
សំណួរមួយត្រូវបានលើកឡើងថា តើនៅក្នុងវិស័យលិល្បះចម្រៀង
ឈប់មានការលួចថតចម្លងពីគេហើយឬនៅ? ចម្លើយគឺនៅទេ។ ពីព្រោះនៅក្នុងពេលបច្ចុប្បន្ធនៅក្នុងប្រទេសកម្ពុជាមិនសូវមានសាលា
ឬមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ឬធនធានមនុស្សទៅលើការតាក់តែង
និពន្ធបទចម្រៀង និពន្ធសៀវភៅ ឬអត្ថបទសារពត៌មាន...ឲ្យសំបូរបែប
នៅឡើយទេ។ ជាទូទៅនៅក្នុងពេលបច្ចុប្បន្ធអ្នកនិពន្ធទាំងឡាយដែល
ជាអ្នកនិពន្ធបទចម្រៀងក្ដី អ្នកនិពន្ធសៀវភៅក្ដី ឬអ្នកនិពន្ធអត្ថបទ
សារពត៌មានក្ដីតែងតែរៀននិពន្ធដោយខ្លួនឯង និងចេះតៗគ្នាពីអ្នករៀម
ច្បងតែប៉ុណ្ណោះ។ ដូចនេះនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ធមិនទាន់អាច
លុបបំបាត់ការមិនលួចចម្លងស្នាដៃនិពន្ធ ឬការបកប្រែពីភាសារបស់គេមក
ចុះផ្សាយទាំងស្រុងបាននៅឡើយទេ ដោយកង្វះខាត់សាលាបណ្ដុះបណ្ដាល ខ្វះធនធានមនុស្សនៅក្នុងវិស័យនិពន្ធនេះ។ ហើយចង់មិនចង់ផលិតកម្ម
ឬស្ថាប័នខ្លះ នៅតែបន្ដថតចម្លងស្នាដៃរបស់គេ ទោះបីជាមានការរិះគន់ខ្លាំង
ពីសំណាក់សាធារណជនក៏ដោយ។ បើខ្លួនមិនធ្វើដូច្នេះផលិតកម្ម ឬស្ថាប័ន
របស់ខ្លួននឹងត្រូវបិទទ្វា ដូច្នេះមានតែបង្ខំចិត្ដ ថតចម្លងពីគេផង
និងនិពន្ធដោយខ្លួនឯងផងតែប៉ុណ្ណោះ។
ឥឡូវយើងក្រឡេកមកមើលនៅក្នុងបណ្ដាញសង្គមសេរីវិញម្ដង
នៅក្នុងបណ្ដាញសង្គមសេរីវិញក៏វាមិនខុសគ្នាអីប៉ុន្មានពីវិស័យ
លិល្បះចម្រៀង ឬវិស័យនិពន្ធផ្សេងៗទៀតដែរ គឺនៅតែមានស្នាដៃ
ថតចម្លងពីគេ យកមកបង្ហោះនៅក្នុងបណ្ដាញសង្គមសេរី
ជារៀងរាល់ថ្ងៃ។ សួរថា ថាតើអ្នកបង្កើត និងអ្នកប្រើប្រាស់បណ្ដាញ
សង្គមមួយនេះពេញចិត្ដនិងការថតចម្លងស្នាដៃរបស់គេមកបង្ហោះ
នៅក្នុងសេរីនេះដែរឬទេ? ចម្លើយគឺ NO ។ ប្រសិនបើមិនពេញចិត្ដហេតុអ្វី
ក៏នៅតែមានអត្ថបទនិពន្ធថតចម្លងពីគេមកបង្ហោះនៅក្នុងបណ្ដាញសង្គម
មួយនេះទៀត។ ដូចជាខ្ញុំបានបង្ហើបរួចមកហើយថា ថាតើអ្នកណាខ្លះ
ដែលមិនចង់បានអត្ថបទដោយខ្លួនឯង ហើយថាតើអ្នកណាខ្លះដែល
មិនចង់ឲ្យគេរិះគន់មកលើខ្លួននោះ។ ចម្លើយគឺសុទ្ធតែចង់បានអត្ថបទ
និពន្ធដោយខ្លួនឯង និងមិនចង់ឲ្យគេរិះគន់នោះទេ តែអ្វីដែលសំខាន់នោះ
គឺពួកគាត់បង្ខំចិត្ដក្នុងការថតចម្លងពីគេនោះទេ ដោយហេតុផលដូចលើក
ឡើងខាងលើ គឺកង្វះសាលាបណ្ដុះបណ្ដាល ខ្វះពេលវេលា និងខ្វះអ្នក
ចូលចិត្ដអាន និងសរសេរតាក់តែងនិពន្ធ។ ដូចនេះចង់ឬមិនចង់
បណ្ដាញសង្គមសេរីនៅតែមានអត្ថបទនិពន្ធដោយខ្លួនឯងផង
និងអត្ថបទថតចម្លងពីគេផង មកបង្ហោះនៅក្នុងបណ្ដាញសង្គម
សេរីដើម្បីទទួលបានរង្វាន់ ចែករំលែកជាចំណេះដឹង ពត៌មាន
និងព្រមទាំងធ្វើឲ្យសេរីមានអត្ថបទយ៉ាងសំបូរបែបដើម្បីចែកជូនដល់មិត្ដ
អ្នកអានជារៀងរាល់ថ្ងៃ។ ដូចនេះត្រូវតែមានការចូលរួមពីបងប្អូនទាំងអស់គ្នាដើម្បីកាត់បន្ថយ ឬលុបបំបាត់ចោលនូវការថតចម្លងស្នាដៃរបស់គេមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។
ងាកមកប្រធានបទយើង នៅថ្ងៃនេះវិញ Sereynews នឹងបង្ហាញនូវស្នាដៃទាំង១០ ដែលទទួលបានការចេញចិត្ដច្រើនជាងគេពីសំណាក់អ្នកប្រើប្រាស់បណ្ដាញ
សង្គមសេរីនៅសហ្តហ៍នេះ។
ស្នាដៃទាំងនោះមានដូចខាងក្រោម៖
១០. Article: <<តើ MDGs ជាអ្វី?>>
Author : @ahjinh
Rewards : 1,679.35 SRY
Upvote : 11 votes
View : 64 views
Response : 4 responses
Post Date : 7/16/2018 10:14PM (5days ago)

៩. Article: <>
Author : @dany
Rewards : 1,716.90 SRY
Upvote : 13 votes
View : 42 views
Response : 2 responses
Post Date : 7/18/2018 3:14PM (3days ago)

៨. Article: <<ទស្សន៍ទាយលទ្ធផលការប្រកួតដណ្ដើមជើងឯកWorld cup 2018 មានឳកាសឈ្នះកាក់សេរីចំនួន៧៧៧SRY>>
Author : @jame07
Rewards : 1,751.54 SRY
Upvote : 18 votes
View : 75 views
Response : 12 response
Post Date : 7/15/2018 10:18AM (7days ago)

៧. Article: <អ្នកនិពន្ធឆ្នើមទាំងប្រាំ ប្រចាំសប្ដាហ៍សេរី>
Author : @jame07
Rewards : 1,767.81SRY
Upvote : 15 votes
View : 33 views
Response : 3 responses
Post Date : 7/15/2018 6:28PM (6 days ago)

៦. Article: <<ប្រវត្ដិសង្ខេបjame07>>
Author : @jame07
Rewards : 1,770.23 SRY
Upvote : 19 votes
View : 76 views
Response : 12 response
Post Date : 7/17/2018 9:00PM (4days ago)

៥. Article: <<រវល់រឿងគេ ភ្លេចរឿងខ្លួនឯង...>>
Author : @chhun
Rewards : 1,844.62 SRY
Upvote : 16 votes
View : 23 views
Response : 2 responses
Post Date : 7/15/2018 10:07AM (7days ago)

៤. Article: <<ទិន្នន័យអ្នកចូលទស្សនាសេរីគិតពីខែមេសាដល់ខែមិថុនា2018>>
Author : @skymoon
Rewards : 1,858.67 SRY
Upvote : 23 votes
View : 69 views
Response : 6 responses
Post Date : 7/16/2018 2:15PM (5days ago)

៣. Article: <<(……) keyboard Cover by Leakhena.Smile>>
Author : @leakhena.smile
Rewards : 1,859.37 SRY
Upvote : 14 votes
View : 24 views
Response : 3 responses
Post Date : 7/17/2018 4:58PM (4days ago)

២. Article: << Hi, My name is Philippe. I live in Siem Reap with my family>>
Author : @philippe
Rewards : 1,862.88 SRY
Upvote : 21 votes
View : 87 views
Response : 21 responses
Post Date : 7/19/2018 2:53PM (2days ago)

១. Article: <>
Author : @chantha55
Rewards : 1,871.02 SRY
Upvote : 17 votes
View : 33 views
Response : 3 responses
Post Date : 7/15/2018 4:57PM (6days ago)

បញ្ជាក់៖ អត្ថបទដែលលើកឡើងទាំង១០នេះ សុទ្ធតែជាអត្ថបទ
ដែលបានចេញផ្សាយក្នុងអំឡុងពេល7ថ្ងៃតែប៉ុណ្ណោះ ដោយគិតត្រឹម
ម៉ោង11៖ 59នាទី យប់ថ្ងៃសៅរ៍ 22/07/2018។
សរុបលទ្ធផលនៅក្នុងសប្ដាហ៍នេះ ឃើញថាអត្ថបទ និងស្នាដៃ
របស់អ្នកនិពន្ធទាំង១០នៅសប្តាហ៍នេះ គឺ ទទួលបានកាក់សេរី
បានតិចជាងសប្ដាហ៏មុន ដែលវាជាហេតុធ្វើឲ្យអ្នកដែលទទួល
បានកាក់សេរីត្រឹម1,871.02 SRY បានក្លាយទៅជាម្ចាស់អត្ថបទឆ្នើម
ជាងគេនៅក្នុងសប្ដាហ៍នេះក្នុងសេរី។
សូមអរគុណ!
អត្ថបទដោយ៖@Sereynews


