Pre-Wedding ម៉ឺន សុភា & គូដណ្ដឹងថតជាឈុតប្រដល់

លោក ម៉ឺន សុភា គឺជាកីឡាករឆ្នើមរបស់ប្រទេសកម្ពជា និងជាម្ចាស់មេដៃប្រាក់
ស៊ីហ្គេម ឆ្នាំ២០១៧ ដែលបានភ្ជាប់ពាក្យរួចរាល់កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨
ជាមួយនារីស្រស់ស្អាតម្នាក់នៅ ស្រុកអង្គស្នួល ខេត្ដកណ្ដាលកាលពីប៉ុន្មានខែមុន
ឥឡូវបានថត Pre-Wedding សម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍ដែលខិតជិតមកដល់
ក្នុងពេលខាងមុខនៅដើមឆ្នាំ២០១៩នេះ ។

ហើយថ្មីៗនេះផងដែររួបថត Pre-Wedding ជាមួយគូដណ្ដឹងរបស់លោកសុភា ជាច្រើនសន្លឹកត្រូវបានបង្ហោះចែកចាយនៅក្នុងបណ្ដាញសង្គម Facebook ដល់
អ្នកគាំទ្ររបស់លោក នូវរូបភាពប្រដល់ និងភាពផ្អែមល្ហែមជាមួយគ្នា
យ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្ររបស់លោក សរសើរមិនដាច់ពីមាត់ថាស្អាត
និងសរសើរថាពិតជាសមគ្នាណាស់។


មានសំណួរមួយដែលអ្នកគាំទ្ររបស់លោកចង់ដឹងនោះថា តើលោកម៉ឺន សុភា បន្ទាប់ពីចូលរោងការហើយ តើនៅប្រកួតទៀតដែរឬទេ?
កាលពីប៉ុន្មានខែមុន លោក សុភា ក៏ធ្លាប់បានប្រាប់ដល់សាធារណៈជនរួចមកហើយថា រូបលោកនឹងបន្តអាជីពប្រដាល់ ប្រមាណជា២ទៅ៣ឆ្នាំទៀត ក្រោយរៀបអាពាហ៍ ពិពាហ៍រួច ប្រសិនបើភរិយារបស់លោក យល់ព្រម និងរបួសជង្គង់របស់ខ្លួន ជាសះស្បើយដូចធម្មតាវិញនោះ។

អត្ថបទដោយ៖ Sereynews & PrakasNews


