Instagram ចេញមុខងារថ្មីនឹងអាចឲ្យអ្នកប្រើបង្ហោះវីដេអូបានលុយ ដូច YouTube

ប្រភព៖ sabay.com.kh
Instagram បានប្រកាសចេញនូវមុខងារថ្មីឈ្មោះ IGTV ជាទីតាំងប្រមូលផ្ដុំនូវវីដេអូជាច្រើនប្រភេទ ដែលអ្នកប្រើប្រាស់អាចបង្ហោះវីដេអូដែលមានរយៈពេលវែងដល់ ១ ម៉ោងឯណោះ។
IGTV នឹងអាចឲ្យអ្នកប្រើប្រាស់ទាំងឡាយក្លាយជាអ្នកផលិតវីដេអូ មិនមែនបានតែបុគ្គលល្បីៗនោះទេ។ មុខងារ IGTV នេះបានចាប់ផ្ដើមបញ្ចេញឲ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅទាំងនៅលើ iOS និង Android ដោយមុខងារនេះមានបង្កប់ក្នុងកម្មវិធី Instagramផ្ទាល់។
ខាងក្រោមជាវីដេអូបង្ហាញអំពីការប្រើប្រាស់ IGTV ៖
គួរដឹងបច្ចុប្បន្ននេះនៅលើ IGTV មិនមានការផ្សាយពាណិជ្ជកម្មនោះទេ ប៉ុន្តែថ្ងៃខាងមុខវាអាចជាទីតាំងផ្សាយពាណិជ្ជកម្មមួយ ហើយអ្នកផលិតវីដេអូក៏អាចរកចំណូលតាមរយៈវីដេអូដែលពួកគេបានបង្ហោះផងដែរ៕
ប្រភព៖ Techcrunch ប្រែសម្រួល៖ សុខហេង

