ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FIFA WORLD CUP ឆ្នាំ២០១៨ រវាងក្រុមបារាំង និងក្រូអាត

S
sereynews
![maxresdefault.jpg](https://serey.io/imageupload_data/13a206da71d8e9b24b1dce04e071aded0b7766c0) ដោយ៖ Sereynews នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាថ្ងៃ ប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ២០១៨ រវាងក្រុមបារាំង និងក្រុមក្រូអាតនៅក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។ ការប្រកួត វគ្គផ្ដាច់ព្រ័ត្រនេះ គឺជាការប្រកួតបាល់ទាល់ថ្នាក់ពិភពលោក មួយដើម្បីកំណត់អ្នកឈ្នះលើកពាន់FIFA WORLD CUP លើកទី២១ ឆ្នាំ២០១៨ របស់សមាគមន៏FIVA។ ការប្រកួតវគ្គផ្ដាច់ ព្រ័ត្រនេះ គឺនឹងធ្វើការប្រកួតនៅក្នុងកីឡាដ្ឋានLuzhniki ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ នៅក្នុងចំណោមក្រុមទាំង៣២ ដែលបានមកចូលរួមនៅក្នុងការ ប្រកួតWorld Cup ឆ្នាំ២០១៨ នេះ នៅប្រទេសរុស្ស៊ី គឺមានតែក្រុម ចំនួនពីរតែប៉ុណ្ណោះ ដែលអាចឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ។ តើក្រុមទាំងពីរមានប្រវត្ដិឈ្នះក្រុមខ្លាំងណាខ្លះ ទើបអាចឈាន មកដល់វគ្គផ្ដាច់ព្រ័ត្រនេះ? បើតាមប្រវត្ដិប្រកួតរបស់ក្រុមទាំងពីរ តើក្រុមណាមួយមានព្រាបជាងនូវក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ? បារាំង គឺជាក្រុមមួយដែលស្ដិតក្នុងពូលC ជាមួយអូស្រ្ដាលី ដាណឺម៉ាក និងប៉េរូ...។ នៅថ្ងៃប្រកួតបើកឆាកដំបូងរបស់បារាំងបាន ជួបជាមួយក្រុមអូស្រ្ដាលី ជាលទ្ធផលក្រុមបារាំងបានឈ្នះ ក្រុមអូស្រ្ដាលីក្នុងលទ្ធផល២ទល់និង១។ ហើយនៅក្នុងការ ប្រកួតលើកទី២របស់ខ្លួន បារាំងបានជួបជាមួយក្រុមប៉េរូ ជាលទ្ធផលក្រុមបារាំងទទួលជ័យជម្នះ ១-០ លើក្រុមប៉េរូ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Kylian Mbappe ។ និងបារាំង បានស្មើរជាមួយក្រុមដាណឺម៉ាកក្នុងលទ្ធផល ០ ទាល់និង ០ នៅក្នុងការប្រកួតលើកទី៣របស់ខ្លួននៅឯកីឡាដ្ឋានLuzhniki ក្នុងទីក្រុងម៉ូស្គូ។ នៅវគ្គ ១៦ ក្រុម បារាំងបានជួបជាមួយ និងក្រុមអាហ្សង់ទីន ក្នុងលទ្ធផលបារាំងបានផ្ដួលក្រុមអាហ្សង់ទីន ៤-៣។ និងនៅ ក្នុងវគ្គ៨ក្រុម (Quarter-Finals) ប្រទេសបារាំងបានជួបជាមួយ ប្រទេសអ៊ុយរូហ្គាយ ដែលជាលទ្ធផលបារាំងអាចយកជ័យជម្នះ បានក្នុងលទ្ធផល២-០ ដែលធ្វើឲ្យក្រុមបារាំងបានមកដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំណែកឯនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-Finals) បារាំងបានជួបជាមួយក្រុមខ្លាំងមួយ គឺក្រុម បែល ហ្សិក។ ក្នុងលទ្ធផលនៃការប្រកួតមួយនេះ ក្រុមបារាំង បានរកគ្រាប់បាលបានយ៉ាងលំបាក ក្នុងលទ្ធផល ១ ទល់និង ០ ដែលធ្វើឲ្យក្រុមបារាំងទទួលជ័យជម្នះយ៉ាងវេទនា។ ក្នុងការប្រកួតទាំង៦ប្រកួតនេះតាំងពីបើកឆាកដំបូងមកដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របារាំងគឺទទួលបានជ័យជម្នះរហូត មិនដែលមានឈ្មោះថាចាញ់ក្នុងការប្រកួតWorld Cup នេះទេ។ នេះគឺជាហេតុធ្វើឲ្យក្រុមបារាំងរំពឹងយ៉ាងខ្លាំងថាខ្លួននឹងបាន លើកពាន់នៅការប្រកួត World Cup ឆ្នាំ២០១៨នេះ។ រូបភាពក្រុមជម្រើសជាតិបារាំង ![france-fifa-world-cup-2018.jpg](https://serey.io/imageupload_data/b42c39000391a63138fca92753f6b00807db1f35) បន្ទាប់ពីយើងបានដឹងពីប្រវត្ដិប្រកួតរបស់ក្រុមខ្លាកំណាចបារាំង នេះមក ឥឡូវខ្ញុំសូមនាំបងប្អូនមកមើលក្រុមក្រូអាតវិញម្ដង ថាតើប្រវត្ដិប្រកួតរបស់ក្រុមក្រូអាតយ៉ាងម៉េចដែរ បើធៀប ទៅនឹងក្រុមបារាំង? ក្រូអាត គឺជាក្រុមមួយដែលស្ថិតនៅក្នុងពូល D ជាមួយក្រុម នីហ្សេរីយ៉ា ក្រុមអាហ្សង់ទីន និងអ៊ីស្លង់...។ នៅក្នុងថ្ងៃបើក ឆាកដំបូងរបស់ក្រូអាតបានធ្វើយ៉ាងល្អដែលបានរកគ្រាប់ បាលជូនក្រុមរបស់ខ្លួន បានដល់ទៅចំនួន២គ្រាប់ដែល នីហ្សេរីយ៉ាគ្មានសម្បីតែមួយគ្រាប់ ដែលធ្វើឲ្យក្រុម ក្រូអាតទទួលបានជ័យជម្នះលើក្រុមនីហ្សេរីយ៉ានៅក្នុង ថ្ងៃប្រកួតដំបូងរបស់ខ្លួន។ នៅក្នុងការប្រកួតលើកទី២ របស់ក្រូអាត ក្រូអាតបានជួបជាមួយក្រុមខ្លាំងអាហ្សង់ទីន ដែលបានផ្ដួលអាហ្សង់ទីនក្នុងលទ្ធផល២-1។ និងការប្រកួត លើកទី៣របស់ខ្លួន ក្រុមក្រូអាតបានបំបាក់ក្រុមអ៊ីស្លង់យ៉ាង អាម៉ាស ក្នុងលទ្ធផល៣ ទល់និង ០ ។ ចំណែកឯនៅក្នុងការប្រកួតវគ្គ១៦ក្រុមវិញ ក្រូអាតបានជួបជាមួយ ក្រុមដាណឺម៉ាក ដែលជាលទ្ធផលក្រុមក្រូអាតឈ្នះក្រុមដាណឺម៉ាក ក្នុងលទ្ធផល២ ទល់និង 1។ បន្ទាប់មកក្រូអាតបានឈានមក ដល់វគ្គ៨ក្រុម (Quarter-Finals) ក្រូអាតបានជួបជាមួយក្រុមខ្លាំង ម្ចាស់ផ្ទះរុស្ស៊ីជាលទ្ធផលក្រុមក្រូអាតអាចផ្ដួលក្រុមម្ចាស់ផ្ទះបាន ក្នុងគ្រាប់បាល៣ ទល់និង ២ ដែលធ្វើឲ្យក្រុមក្រូអាតអាចឈានមក ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-Finals) ក្រុមក្រូអាតបាន ជួបជាមួយក្រុមដ៏ខ្លាំងមួយទៀត គឺក្រុមអង់គ្លេស ដែលក្រូអាត ខំប្រកួតយ៉ាងលំបាកទើបទទួលបានជ័យជម្នះក្នុងលទ្ធផល២ ទល់ ១ ។ បន្ទាប់ពីក្រូអាតឈ្នះអង់គ្លេសហើយ ក្រូអាតនឹងត្រូវជួបជាមួយ ក្រុមខ្លាំងបារាំងដែលរង់ចាំនៅវគ្គផ្ដាច់ព្រ័ត្រ។ រូបភាពក្រុមជម្រើសជាតិក្រូអាត ![HNS-1.jpg](https://serey.io/imageupload_data/d63110d9e6db570f7763b8308404606dfd5885ca) សរុមមក ក្រុមទាំងពីរសុទ្ធតែជាក្រុមខ្លាំង ដែលមានប្រវត្ដិដ៏ល្អមិនដែល ធ្លាប់ចាញ់ពីមុនមក ក្នុងការប្រកួតរបស់ខ្លួនតាំងពីថ្ងៃបើឆាករហូតមកដល់ វគ្គផ្ដាច់ព្រ័ត្រនេះ។ តើរវាងក្រុមបារាំង និង ក្រុមក្រូអាតតើក្រុមមួយណា នឹងលើកពាន់FIFA World Cup ក្នុងឆ្នាំ២០១៨នេះ? បើតាមប្រភពមិនច្បាស់ ការមួយបានធ្វើការព្យាករណ៍ថា បារាំងមានភាគរយឈ្នះដល់ទៅ៥០% ចំណែកឯក្រូអាតវិញមានភាគរយឈ្នះត្រឹមតែ២១% តែប៉ុណ្ណោះ និងមាន ភាគរយស្មើរដល់ទៅ២៩%ឯណោះ។ លទ្ធផលនេះ វាគ្រាន់តែជា ការព្យាករណ៍តែប៉ុណ្ណោះ តែលទ្ធផលយើងមិនអាចមើលឃើញទេ។ សូមមើលរួបភាពពីការព្យាករណ៍ ![37064478_1658815037564652_9210195674191101952_n.jpg](https://serey.io/imageupload_data/14fdb4f9ed1ebf96b6ccf089e43b0555af03da54) ដូច្នេះបើចង់ដឹងច្បាស់អំពីលទ្ធផលថាក្រុមណានឹងលើកពាន់FIFA World Cup ឆ្នាំ២០១៨នេះមានតែរង់ចាំមើលទាំងអស់គ្នានៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២២៖០០នាទីយប់ទាំងអស់គ្នា។ សូមទស្សនាដោយរីករាយ ហាមភ្នាល់ដាក់លុយប្រយ័ត្នញុាំសៀងបងប្អូនទាំងអស់គ្នា។ សូមអរគុណ! @Sereynews ប្រភព៖ flashscore.com ![37069236_1658815077564648_3305510391253041152_n.jpg](https://serey.io/imageupload_data/9a170cd8ca67d6cbb219490b97a57ab672e20136) ![37081519_1658815464231276_6223839234642411520_n.jpg](https://serey.io/imageupload_data/7d4d089a155a1c64caeacd77af23c93ff4572e16) ![37160893_1658815424231280_7536341597751869440_n.jpg](https://serey.io/imageupload_data/eb99f57e32d9155b1559cf6fa8c3b3ff00e71a78)

Comments