រុស្ស៊ីគ្រោងផលិតកាំភ្លើងកាំរស្មីធុនយក្ស ដើម្បីកម្ទេចសម្រាមអវកាស

រុស្ស៊ី៖ អ្នកវិទ្យាសាស្រ្តរុស្ស៊ីកំពុងអភិវឌ្ឍកាំភ្លើងកាំរស្មីដ៏ធំមហិមា។ ស្តាប់ទៅដូចជាផែនការរបស់តួចិត្តអាក្រក់ក្នុងរឿង ភ្នាក់ងារសម្ងាត់ ០០៧ មែនទេ? តែនេះជាការពិត មិនដូចក្នុងខ្សែភាពយន្តឡើយ។
អ្នកវិទ្យាសាស្រ្តរុស្ស៊ី និង លោក ពូទីន
អ្នកវិទ្យាសាស្រ្តដែលគ្រប់គ្រងនៅ ប្រព័ន្ធឧបករណ៍ជាក់លាក់ (PIS) ដែលជាផ្នែករងនៃ ទីភ្នាក់ងារលំហអាកាសរុស្ស៊ី Roscosmos ត្រូវបានរាយការណ៍ថា មានផែនការបង្កើតអាវុធកាំរស្មី ដើម្បីកម្ទេចសម្រាមក្នុងលំហដែលអណ្តែតជុំវិញផែនដី។ នេះបើយោងតាម អង្គភាពព័ត៌មានដែលគាំទ្ររដ្ឋាភិបាល RT។
រូបតំណាងកាំភ្លើងកាំរស្មីធុនយក្ស
RT បានឱ្យដឹងថា បច្ចុប្បន្នគេទើបតែចាប់ផ្តើមបង្កើតកែវយឹតអុបទិកប្រវែង ៣ ម៉ែត្រ ដើម្បីស្វែងរកកម្ទេចកំទីក្នុងលំហទាំងនោះ។ ទោះយ៉ាងណា អ្នកវិទ្យាសាស្រ្តនៅ PIS ទើបតែបញ្ជូនសំណើទៅ វិទ្យាស្ថានវិទ្យាសាស្រ្តរុស្ស៊ី ដើម្បីបន្តអភិវឌ្ឍកែវយឹតនោះឱ្យទៅជាកាំភ្លើងកាំរស្មីធុនធំ។
រូបតំណាងកែវយឹតអុបទិក
អ្នកតំណាងមកពីក្រុមនៅ PIS មានការលាក់លៀមច្រើនអំពីចំណុចលម្អិត។ ពួកគេបញ្ជាក់ថា របាយការណ៍ពិតជាមានមែន ប៉ុន្តែបដិសេធមិនធ្វើការអធិប្បាយបន្ថែម អំពីកាលបរិច្ឆេទនៃការផលិតរួច ឬចំណុចលម្អិតពីបច្ចេកទេសផ្សេងៗ។
បើគម្រោងនេះត្រូវបានអនុម័ត កែវយឹតនឹងក្លាយជាម៉ាស៊ីនកម្ទេចសម្រាមក្នុងលំហ។ វានឹងប្រើដំណើរការដែលគេស្គាល់ថា “រំលាយដោយកាំរស្មី” ដើម្បីទម្លុះសម្រាមក្នុងលំហ ដោយពន្លឺដ៏ក្តៅរហូតដល់វាហួតអស់។
រូបតំណាងសំណល់ក្នុងលំហ
សូមបញ្ជាក់ថា សម្រាមក្នុងលំហទាំងនោះ គឺជាកម្ទេចកម្ទីដែលបន្សល់ទុក ក្រោយការបាញ់បង្ហោះផ្កាយរណប និងបេសកកម្មអវកាសផ្សេងទៀត ។ អង្គការណាសា បានប៉ាន់ប្រមាណថា កម្ទេចកម្ទី ២ ម៉ឺនដុំកំពុងរសាត់ជុំវិញផែនដី ហើយវាអាចនាំបញ្ហាច្រើនដូចជា បង្កឧបសគ្គដល់បេសកកម្មក្នុងលំហ និង ធ្លាក់ចុះមកផែនដីជាដើម។
រូបតំណាងសំណល់ធ្លាក់ចុះមកផែនដីវិញ
គួរឱ្យដឹងថា Roscosmos មិនមែនជាក្រុមទីមួយដែលស្នើឱ្យជម្រះសំណល់ទាំងនោះទេ។ នៅឆ្នាំ ២០១៥ អ្នកវិទ្យាសាស្រ្តជប៉ុន បានលើកឡើងពីការបន្ថែមកាំរស្មីស្រដៀងគ្នានេះ ទៅស្ថានីយអវកាសអន្តរជាតិ រីឯវិស្វករចិន បានរកឃើញកាំរស្មីដែលមានមូលដ្ឋានលើលំហក្នុងការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅដើមឆ្នាំមុន។
អ្នកវិទ្យាសាស្រ្តជប៉ុន និង លោក អាបេ
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងគឺ មានការលើកឡើងថា កាំរស្មីដែលមានសមត្ថភាពកម្ទេចសំណល់ទាំងនោះ ក៏អាចបំផ្លាញដំណើរការរបស់ផ្កាយរណបដែរ។ ប៉ុន្តែបើរដ្ឋាភិបាលរុស្ស៊ីប្រើអាវុធបែបនេះក្នុងពិភពលោក ដែលមេដឹកនាំកំពូលៗគម្រាមប្រើអាវុធនុយក្លេអ៊ែរ នោះវាជាចំណុចដែលគេមិនពេញចិត្ត។ មិនថ្វីទេ យ៉ាងហោចណាស់ក៏មនុស្សលោក មានសុវត្ថិភាពនាពេលបច្ចុប្បន្នដែរ៕
ប្រភព៖ khmerload.com

