អស្ចារ្យ!លោក គង្គា &លោកឧកញ៉ាស្រី ចាន់ថន បង្កើតឡានកង់បីតម្លៃទាបតែសមត្ថភាព សុវត្ដិភាពខ្ពស់

ភ្នំពេញ៖ បច្ចុប្បន្នយើងឃើញថាទាំងម៉ូតូ ម៉ូតូកង់បី និងឡានជាច្រើនត្រូវបាននាំ
ចូលពីប្រទេសក្រៅមកលក់ក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដល់ការ
ប្រើប្រាស់របស់ប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។ តើហេតុអ្វីបានជាខ្មែរមិន
ផលិតយានទាំងនេះដោយខ្លួនឯងដើម្បី បំពេញតម្រូវការរបស់ប្រជាជនខ្លួន ? តើកូនខ្មែរអាចបង្កើតយានទាំងនេះដោយខ្លួនឯងមិនចាំបាច់នាំចូលពីបរទេស
បានដែរឬទេ?
លោក គង្គា ដែលជាកូនខ្មែរបង្កើតឡានកង់បីដំបូងគេនៅក្នុងស្រុកខ្មែរបានឆ្លើយ
យ៉ាងលឿនថា ហេតុអ្វីមិនបាន បើខ្មែរជាម្ចាស់អង្គរ ជាអ្នកកសាងអង្គរវត្ដដ៏អស្ចារ្យ
ដែលជាសម្បត្ដិអច្ឆរិយពិភពលោកផងនោះ។ ថ្វីត្បិតតែលោក គង្គា ជាប្រជាពលរដ្ឋ
សាមញ្ញមិនបានរៀនជំនាញផលិតរថយន្ដក៏ដោយ តែដោយសារការស្រឡាញ់
និងការចូលចិត្ដក្នុងការកែច្នៃបង្កើតថ្មី និងមានគំនិតឆ្នៃប្រឌិតចង់បង្កើតអ្វីមួយ
សម្រាប់ប្រជាជនខ្មែរនោះ។ ទើបថ្ងៃមួយលោកបានជួបជាមួយ និងលោក
ឧកញ៉ាវ័យក្មេង ស្រី ចាន់ថន ដែលជាអគ្គនាយកក្រុមហ៊ុនសេវេនអេនជី (7NG)
និងក្រុមហ៊ុនជេតគ្រុប (Jet Group) និងព្រមទាំងជាម្ចាស់អាជីវកម្មជិត
១០មុខផងនោះ បានពិភាក្សាគ្នាជាមួយនិងលោក ហើយ
លោកឧកញ៉ា ស្រី ចាន់ថន បានផ្ដល់គំនិតឲ្យលោកបង្កើតឡានកង់បី
មួយដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ។
ក្រោយពីបានពិភាក្សាគ្នាជាមួយលោកឧកញ៉ា ស្រី ចាន់ថន រួចមក
ថានឹងផលិតឡានកង់បីមួយមក លោក គង្គា បានខិតខំស្រាវជ្រាវ
ទាំងបច្ចេកទេសផង និងទ្រឹស្ដីផងអស់រយៈពេលជាច្រើនខែដើម្
បីត្រៀមផលិតឡានកង់បីមួយឡើង។ ក្រោយពីបានគំនិត
និងជំនួយពីលោកឧកញ៉ា ស្រី ចាន់ថន លោក គង្គា បានតស៊ូព្យាយាម
ផលិត និងកែច្នៃឡានកង់បីរហូតអស់រយៈពេលជិត100ថ្ងៃ ទើប
ធ្វើឲ្យលោកសម្រេចបាននូវគោលបំណងរបស់លោក និង
លោកឧកញ៉ា ស្រី ចាន់ថន ក្នុងការផលិតរថយន្ដកង់បីនេះ
ឡើងដោយជោគជ័យ100%កាលពីសប្ដាហ៍មុន។ ហើយក្នុង
ពេលថ្មីៗនេះផងដែរ លោក គង្គា បានប្រគល់ឡានកង់បីដ៏ស្រស់ស្អាត និងជារថយន្ដកង់បីដំបូងដែលត្រូវបានផលិតដោយកូនខ្មែរផងនោះ
ទៅឲ្យលោកឧកញ៉ា ស្រី ចាន់ថន សម្រាប់ទុកប្រើប្រាស់ផ្ទាល់ខ្លួន
និងធ្វើជារថយន្ដគំរូដំបូងសម្រាប់បង្ហាញដល់សាធារណជន។

គោលគំនិតសំខាន់របស់លោក គង្គា និងលោកឧកញ៉ា ស្រី ចាន់ថន
ក្នុងការបង្កើតរថយន្ដនេះឡើង គឺដើម្បីផ្ដល់ឲ្យប្រជាជនខ្មែរមាន
មធ្យាបាយធ្វើដំណើរដែលមានតម្លៃទាប តែមានសមត្ថភាព និងសុវត្ដិភាពខ្ពស់
ព្រមទាំងមានផាសុខភាព និងចំណាយតិចផងដែរ។ ហើយលោកបាន
បន្ដែមទៀតថា ក៏ដើម្បីកាត់បន្ថយភាពកកស្ទះចរាចរណ៍ និងគ្រោះ
ថ្នាក់ចរាចរណ៍ដែលកើតឡើងរៀងរាល់ថ្ងៃ ដែលជនរងគ្រោះភាគច្រើន
គឺជាអ្នកធ្វើដំណើរដោយម៉ូតូ។ ហើយមួយវិញទៀតនោះលោកក៏ចង់ឲ្យ
មានផលិតផលដែលជាស្នាដៃរបស់កូនខ្មែរឲ្យកាន់តែច្រើនផងដែរនៅ
ក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ដយការប្រើប្រាស់យានជំនិះបរទេស
ដែលមានតម្លៃថ្លៃនោះ ។

រថយន្ដដែលមានរូបរាងស្រដៀងជាមួយនិងម៉ូតូកង់បីមួយនេះ ត្រូវបាន
ចំណាយពេលផលិត និងកែច្នៃយ៉ាងសម្រិតសម្រាំងអស់រយៈពេលជាង3ខែ ទើបអាចសម្រេចបាននូវរថយន្ដមួយដែលអាចផ្ទុកមនុស្សបានដល់ទៅ4នាក់
និងអាចជិះបានដល់ទៅ50គីឡូម៉ែតដែលចំណាយសាំងអស់តែ1,75លីត្រ
តែប៉ុណ្ណោះ។ ហើយចំពោះម៉ាស៊ីនរបស់ឡានកង់បីនេះ វាមានកម្លាំង
110 CC Honda Wave ដែលមានសមត្ថភាពអាចឡើងស្ពានព្រែកតាម៉ាក់
បានយ៉ាងស្រួលដោយគ្រាន់តែដាក់លេខ៤តែប៉ុណ្ណោះ ។ ហើយអ្វីដែល
សំខាន់ជាងនេះទៅទៀតនោះ គឺប្រព័ន្ធហ្រ្វាំង ចម្កូត បូមសុទ្ធតែមានស្ដង់ដា
និងសុវត្ថិភាព ដែលប្រព័ន្ធហ្រ្វាំងមានសមត្ថភាពអាចទប់កម្លាំងបានដល់
ទៅ២តោនឯណោះ។ ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺប្រព័ន្ធទប់
លំនឹងរបស់វាមានសមត្ថភាពប្រសើរជាងម៉ូតូកង់បីរបស់ឥណ្ឌា និងអ៊ីតាលី
ដល់ទៅ25% ក្នុងការទប់លំនឹង និងការរលាក់។
ចំពោះឡានកង់បីមួយនេះ វាមានទំងន់ស្រាលតែ250គីឡូតែប៉ុណ្ណោះងាយស្រួល
ក្នុងការបើកបរ និងមានកំពស់ 1,7ម៉ែត បណ្ដោយ4,5ម៉ែត និងទទឹង1,8ម៉ែត។
ហើយលោក គង្គា និងលោក ឧកញ៉ា ស្រី ចាន់ ថន ក៏មានគម្រោងក្នុងការផលិត និងកែច្នៃឡានកង់បីនេះលក់ក្នុងទីផ្សារប្រទេសកម្ពុជាដើម្បីប្រកួតប្រជែងជា
មួយម៉ូតូ និងម៉ូតូកង់បីឥណ្ឌា អ៊ីតាលី នៅក្នុងពេលខាងមុខឆាប់ៗនេះដែរ។ ហើយចំពោះតម្លៃដែលលោកនឹងលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា
គឺមួយមានតម្លៃ2,500$(ពីរពាន់ប្រាំរយដុល្លារ) សម្រាប់ឡានកង់បីដែលមាន
ប្រើចង្កឹះលេខ និងតម្លៃ1,500$ (មួយពាន់ប្រាំរយដុល្លារ)សម្រាប់ឡានកង់បី
ដែលប្រើលេខអូតូ(Auto)។

ជាចុងក��រោយលោក គង្គា និងលោក ឧកញ៉ា ស្រី ចាន់ ថន បានបញ្ញាក់ប្រាប់ថា គោលបំណងរបស់លោកក្នុងការបង្កើតឡានកង់បីនេះឡើង មិនមែនដើម្បី
រកលុយឲ្យបានច្រើននោះទេ គឺដើម្បីតែជាតិសាសន៍ខ្មែរជាម្ចាស់អង្គរ ឈាមជ័រជាអ្នកកសាងអង្គរវត្ដក៏អាចផលិតឡានកង់បីដោយខ្លួនឯងបាន
មិនចាញ់បរទេស និងមិនចង់ឲ្យបរទេសមើលងាយខ្លួនជាខ្មែរឡើយ។ ហើយលោកក៏សុំណូមពរឲ្យប្រជាពលរដ្ឋខ្មែរជួយគាំទ្រស្នាដៃកូនខ្មែរ
និងមកប្រើប្រាស់ឡានកង់បីរបស់លោកដែលមានសុវត្ថិភាព និងផាសុខភាព
ជាងម៉ូតូ។ និងលោកបានបញ្ចាក់ទៀតថាលោកនឹងបន្ដខិតខំស្រាវជ្រាវ
បន្ដែមទៀតដើម្បីផលិត និងកែច្នៃឡានកង់បីនេះឲ្យបានល្អប្រសើរជាងនេះទៀត និងទទួលនូវគំនិតល្អៗពីសំណាក់បងប្អូនក្នុងការកែលម្អឡានកង់បីនេះឲ្យកាន់
តែប្រសើរឡើងទៀត។ បើចង់សួរពត៌មានបន្ដែម និងកម្ម៉ង់ទិញឡានកង់បី
សូមទំនាក់ទំនងលេខទូរស័ព្ទ 081 696 996 ៕


អត្ថបទដោយ៖ sereynews & prakasnews.com


