អុកចត្រង្គ​៖ ជើង​ខ្លាំង​ប្រចាំការ​ប្រកួត​​ថ្នាក់ជាតិ​ នឹង​ក្លាយជា​កីឡាករ​ជម្រើសជាតិ

S
sereynews
![1__1_.jpg](https://serey.io/imageupload_data/a9646d7aef994b2c652dd252a7310d4746afef64) ដោយ: សឿន វណ្ណឌេត ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង​មក​ធ្វើជា​កីឡាករ​ជម្រើសជាតិ​ប្រចាំឆ្នាំ​២០១៩​។ កីឡាករ​៤៨​នាក់​មកពី​ក្លិប​-​សមាគម​តាម​បណ្តា​ខេត្ត​នានា ត្រូវ​ប្រជែង​គ្នា​ចាប់ពី​ថ្ងៃទី​២០-២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ ​ជាការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ ក៏ពិតមែន​។ ប៉ុន្តែ​ជាការ​ប្រកួត​ចម្រាញ់​រក​ធនធាន​ជម្រើសជាតិ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុងន័យនេះ កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨​លើក​នេះ នឹង​ទទួលបាន​ឱកាស​ធ្វើជា​កីឡាករ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ឆ្នាំ​២០១៩​។ ​បើ​យោងតាម​លោក គ្រួច ចន្ថា​រិ​ទ្ធ អគ្គលេខាធិការរង​សហព័ន្ធ ការប្រកួត​ឆ្នាំនេះ​មាន​កីឡាករ​៤៨​នាក់​ចូលរួម តែ​មិនមាន​កីឡាការិនី​នោះឡើយ​។ ការប្រកួត​បែងចែក​ជា​៨​ពូ​ល​ក្នុង​១​ពូ​ល​មាន​គ្នា​៦​នាក់ ធ្វើតាម​រូបមន្ត​ប្រកួត​វិលជុំ ដោយ​កីឡាករ​ម្នាក់​ត្រូវ​ប្រកួត​៥​ប្រកួត​។ កីឡាករ​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ពីររូប​ក្នុង​នីមួយៗ នឹង​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។ ការប្រកួត​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​៕ ប្រភព៖thmeythmey.com

Comments