សូមទៅពិនិត្យឈ្មោះដើម្បីត្រៀមបោះឆ្នោតនៅថ្ងៃស្អែក ទី២៩​ ខែកក្កដា ឆ្នាំ២០១៨

S
sereynews
![Untitled-1.png](https://serey.io/imageupload_data/22e194b0e2381ea5b9d03619c4237475a689fefc) តើខ្ញុំត្រូវទៅបោះឆ្នោតនៅការិយាល័យណា? តើធ្វើដូចម្ដេចទើបខ្ញុំដឹងថាមានឈ្មោះនៅក្នុងការិយាយមួយណា? ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នឹងប្រព្រឹត្ដទៅនៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០ នាទីរសៀល។ ការទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺពិតជាសំខាន់ណាស់ នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដូចប្រទេសកម្ពុជា ដែលវាជា កាព្វកិច្ចរបស់ប្រជាពលរដ្ឋត្រូវតែបំពេញ ដើម្បីជ្រើសរើសនូវតំណាង របស់ខ្លួននៅក្នុងរដ្ឋសភា។ ហើយវាក៏ជាការជ្រើសរើសនូវគណបក្ស នយោបាយណាមួយដែលខ្លួនស្រលាញ់ពេញចិត្ដដើម្បីក្លាយទៅ ជារដ្ឋាភិបាលដឹកនាំនាវាកម្ពុជាទៅកាន់ភាពរីកច្រើន និងក្លាយទៅ ជាប្រទេសអភិវឌ្ឈន៍មានសុខសន្ដិភាព។ ដើម្បីងាយស្រួល និងឆាប់រហ័សក្នុងការបោះឆ្នោតនៅថ្ងៃស្អែក សូមបងប្អូនទៅពិនិត្យឈ្មោះរបស់បងប្អូននៅតាមការិយាល័យ បោះឆ្នោតនៅក្នុងឃុំសង្កាត់របស់បងប្អូនជាមុន។ ឈ្មោះរបស់បងប្អូននឹងត្រូវបានបិទនៅមុខការិយាល័យបោះ ឆ្នោតរបស់បងប្អូន នៅពេលឃើញឈ្មោះរបស់បងប្អូននៅ ការិយាល័យណាហើយបងប្អូនអាចបោះឆ្នោតនៅទីនោះបានហើយ ។ ដើម្បីអាចដឹងថាបងប្អូនបោះឆ្នោតនៅការិយាល័យណា សូមបងប្អូនប្រើប្រាស់វិធី២យ៉ាង​ដូចខាងក្រោម៖ ទី១៖ តាមវេបសាយ www.voterlish.org.kh របស់គ.ជ.ប ដូចរូបភាពខាងក្រោមនេះ៖ ![Untitled-2aa.png](https://serey.io/imageupload_data/2b6c23a159898b9b0ffdc39144bad77914c027e8) បងប្អូនមានជម្រើសច្រើនក្នុងការស្វែងរកដូចជា៖ តាមរយៈឈ្មោះ តាមរយៈអត្ដលេខ តាមរយៈអត្ដសញ្ញាណប័ណ្ណ និងតាមរយៈ ឯកសារបញ្ជាក់អត្ដសញ្ញាណ។ បងប្អូនអាចជ្រើសរើសនូវជម្រើស ណាមួយដែលបងប្អូនគិតថាងាយស្រួល។ ឧទាហរណ៍៖ ថាបងប្អូន ស្វែងរកតាមរយៈលេខអត្ដសញ្ញាណប័ណ្ណ។ ពេលវាយលេខ អត្ដសញ្ញាណប័ណ្ណចូលហើយ វានឹងបង្ហាញពីទិន្និន័យ បោះឆ្នោតរបស់បងប្អូនទាំងអស់ដូចរូបខាងក្រោម៖ ![37820068_1679823715463784_6204883306287202304_n.jpg](https://serey.io/imageupload_data/76b60a5ea2c9c31b5e38a3a9b69fe973390acd46) ទី២៖ តាមរយៈទូរស័ព្ទដៃរបស់បងប្អូន ដោយតាម App របស់ គ.ជ.ប ដែលមាន ឈ្មោះថា Voterlist KH ។ សូមមើលរូបភាពដូចខាងក្រោម៖ ![37881878_1679802032132619_1573510652423569408_n.jpg](https://serey.io/imageupload_data/c58f822d9a15d77ab37baa6fe51070534a5a582b) ហើយបន្ទាប់មកបងប្អូនអាចស្វែងរកតាមជម្រើសដូចទីមួយដែរ គឺតាមរយៈអត្ដលេខ តាមរយៈអត្ដសញ្ញាណប័ណ្ណ និងតាមរយៈឯកសារបញ្ជាក់អត្ដសញ្ញាណ។ ចុងក្រោយបងប្អូនអាចCall ទៅលេខទូរស័ព្ទ១៨០០២០១៨របស់ គ.ជ.ប ដោយ ឥតគិតថ្លៃដើម្បីសាកសួរពត៌មានបន្ដែម។ ![37898312_1679745538804935_5287576105446801408_n.jpg](https://serey.io/imageupload_data/58003c4420ffff44609d2a0ff1431aaa5589ee28) រូបភាពនៅការិយាល័យបោះឆ្នោតវត្ដវង្គដ្ឋបូរី សូមអរគុណ! @sereynews

Comments

wondercury
ដឹងហើយថាបោះនៅទីណា ណាបង
timelocker
Great. Posts like these are so valuable for our community. Thank you, @sereynews. :)