Serey is utilizing Blockchain technology

Tony Robbins៖ ចំណុចស្នូល ដែលធ្វើឲ្យមនុស្សភាគច្រើនជោគជ័យគឺ “ភាពស្រេកឃ្លាន

senghuy

http://i67.tinypic.com/259j3aq.jpg លោក Tony Robbins សេដ្ឋីអាមេរិក ជាអ្នកពូកែនិយាយលើទឹកចិត្តមនុស្សឲ្យស្វែងរកភាពជោគជ័យ នឹង ជាអ្នកនិពន្ធសៀវភៅ បានលើកឡើងថា ចំណុចស្នូលដ៏សំខាន់ ដែលតែងតែជួយមនុស្សភាគច្រើនឲ្យជោគជ័យគឺ ភាពស្រេកឃ្លានរបស់ពួកគេ។ លោក Tony Robbins បានលើកឡើងថា ភាពស្រេឃ្លាន គឺជាកម្លាំងចករដ៏ខ្លាំង ដែលធ្វើឲ្យមនុស្សភាគច្រើន ប្ដេជ្ញាធ្វើឲ្យសម្រេចបាននូវអ្វីដែលពួកគេចង់បាន ជាពិសេសនោះគឺ ភាពស្រេកឃ្លាននេះ ធ្វើឲ្យមនុស្ស តែងតែនិយាយក្នុងចិត្តថា “ ខ្ញុំនឹងមិនបញ្ឈប់ ខ្ញុំនឹងមិនបោះបង់ជាដាច់ខាត”។ លោកក៏បានលើកឡើងពី សហគ្រិនជោគជ័យល្បីៗ មួយចំនួនដូចជា លោក Richard Branson លោក Bill Gates និង លោក Steve Jobs ដែលអ្នកទាំង៣នេះ គឺសុទ្ធតែមានភាពស្រេកឃ្លាន ចង់បាន ពោលគឺ ពួកគាត់ ស្រេកឃ្លាន នូវមហិច្ឆតារបស់ខ្លួនដែលបានកំណត់ ដូច្នេះទើបពួកគាត់​ប្រឹងប្រែងប្ដេជ្ញាចិត្ត ធ្វើឲ្យសម្រេចនូវមហិច្ឆតាដែលពួកគាត់មាន រហូតក្លាយជាបុគ្គលជោគជ័យដល់សព្វថ្ងៃនេះ។ លោក ក៏បានផ្ដល់ដំបូន្មានថា​ បើលោកអ្នកចង់ជោគជ័យ នោះលោកអ្នកត្រូវមានភាពស្រេកឃ្លាន គឺស្រេកឃ្លានក្នុងការ ស្រេចមហិច្ឆតារបស់ខ្លួន៕
0.000 SRY$0.00
Global
Global

Comments