បានដំបូន្មានពីSteve Jobs លុយខ្ចីគេ២០០$ ចាប់អាជីវកម្ម រហូតក្លាយក្រុមហ៊ុនតម្លៃពាន់លាន$

S
senghuy
http://i64.tinypic.com/29uo9jd.jpg ការ​ប្រ​កប​​មុខ​របរ​ ឬ​ ធ្វើ​ជំ​នួយ​​អ្វី​មួយ​​​​ មនុស្ស​ទូ​​ទៅ​តែង​តែ​នឹក​គិត​ដល់​​ធន​ធាន​ហិរញ្ញ​វត្ថុ​ជា​សំ​ខាន់​ ស្រប​ពេល​ដែល​បុរស​​ជន​ជាតិ​ អាមេរិកកាំង​​ម្នាក់​ ចាប់​ផ្ដើម​អា​ជីវកម្ម​របស់​ខ្លួ​ន​​​ពី​​​​ការ​ខ្ចី​​​លុយ​គេ​ និង​ អនុវត្ដ​តាម​​ដំ​បូន្មាន​​របស់​​អ្នក​ជោគជ័យ​លើពី​ភព​លោក​តែ​ប៉ុណ្ណោះ​។​ ដូ​ច​អ្នក​គ្រប់​គ្នា​​បាន​ធ្លាប់​ឮ​ហើយ​ថា​​​​​ មនុស្ស​ពូ​កែ​ និង​ ល្បី​និយាយ​អ្វី​ក៏​​មាន​ប្រយោជន៍​ដែរ​។​ អ្វី​ត្បិត​ថា​វា​គ្រា​ន់​តែ​ជា​ទ្រឹស្ដី ​ តែ​លោក​អ្នក​មិនត្រូវ​ភ្លេច​ឡើយ​ថា​​​ បើ​គ្មា​ន​ទ្រឹ​ស្ដី​ ​នោះ​មិន​អាចឲ្យ​​យើង​ឈាន​ទៅ​រក​ការ​អនុវត្ដ​បាន​ល្អ​​ឡើយ។​ ហេតុ​នេះ​បើ​សិន​ជា​​លោក​អ្នក​បោះ​បង់​ចោល​នៅ​ទ្រឹស្ដី​ នោះ​បាន​ន័យ​ថា​លោកអ្នក​​កំពុងតែ​​ធ្វើ​ឲ្យ​ខ្លួនឯង​​ក្លាយ​ជា​​អ្នក​ជំ​នួញ​​ មី​ញ៉ូ​​​ហើយ​។​​ ផ្ទុយ​មក​វិញ​​​បើ​​សិន​លោក​អ្នក​ជា​មនុស្ស​បើក​​ចិត្ដ​ និង បេះ​ដូង​ព្រម​ទទួល​យក​នូវ​គំ​និត​ និង​ យោបល់​របស់​អ្នក​ដ៏​ទៃ ​​​វានិង​ផ្ដល់​អោយ​លោក​អ្នក​នូវ​​ពត៌​ពិត​​ដែល​ជា​​ ចលករ​ទម្លោះ​ទ្វា​ឧបស័គ្គ​​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​។ ជាក់​ស្តែង​លោក Greg Steltenpohl បានចាប់ផ្តើមក្រុមហ៊ុន Odwalla ក្នុងឆ្នាំ 1980​ ពី​ការ​លក់ភេសជ្ជៈ​​ដែល​​លោក​និង​មិត្ដ​ភក្ដិ​បាន​ផលិត​ដោយ​ខ្លួន​តាម​​រ​ថយន្ត​ Van Volkswagen ​នៅ​​ជុំវិញទីក្រុង San Francisco ពេល​នោះ​គ្រាន់​​តែ​ចំ​ណាយ​​ដើម​ទុន​ប្រ​មាណ​ជា​ ២០០​​ដុល្លារ​ប៉ុ​ណ្ណោះ​។ ក្នុងរយៈពេលពីរឬ​បីឆ្នាំក្រុមហ៊ុ​នេះ​មាន​​ចំ​នូល​រាប់ពាន់លានដុល្លា និង ជាភេសជ្ជៈ​មានមាន​គុណ​ភាព​​បែប​ធម្ម​ជាតិ​​ ដំបូងគេបង្អស់​នៅ​អា​មេ​រិក​ផង​ដែរ​។ កត្តា​ដែល​រុញ​ច្រាន​ឲ្យ​​ក្រុម​ហ៊ុន​​រោង​ចក្រ​ផលិត​ទឹក​ផ្លែ​​ប៉ោម​​​​​​របស់​លោក​ Greg Steltenpohl​ ឈាន​ដល់​កំ​ពូល​បែប​នេះ​​​​គឺ​មិន​មែន​ដោយ​សារ​កត្ដា​​ចៃ​ដន្យ​នោះ​ឡើយ​​។​​ Greg Steltenpohl ជា​អ្នក​ដឹក​នាំ​ក្រុម​ហ៊ុន​​ដែល​មាន​ភាព​វៃ​ឆ្លាត​​ និង មាន​ភាព​​ច្នៃ​ប្រ​ឌិត​ខ្ពស់​ ព្រម​ទាំង​ចូល​ចិត្ដ​យក​គំនិត​​អ្នក​ដ​​ទៃ​​មក​​ពិចារ​ណា។​ លោក​បាន​ដើរ​តាម​​ទ្រឹស្ដី​រ​ និង​ ដំ​បូន្មាន​​បស់​លោក​ Steve Job ដែល​ជា​សហស្ថានិក​របស់​ ក្រុម​ហ៊ុន​ Apple ​បាន​ធ្វើ​អោយ​លោក​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ​។​ ផ្នែកមួយនៃភាពជោគជ័យរបស់ក្រុម​ហ៊ុន​ Odwalla ​គឺត្រូវ​អរគុណដល់ រឿងព្រេងនិទានអំ​ពី​សហគ្រិន និង សហស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs ។ Steltenpohl និយាយថា “ខ្ញុំមានសំណាងក្នុងការបង្កើតមិត្តភាពដំបូងជាមួយ Steve” ។ ​នៅថ្ងៃមួយគាត់បានទូរស័ព្ទមកខ្ញុំ ហើយនិយាយថា” ខ្ញុំជាប់​ចត្ដ​នឹង​ទឹកផ្លែឈើរបស់អ្នក ហើយ​ខ្ញុំមានផ្លែប៉ោមខ្លះនៅក្នុង​ចំ​ការ​របស់ខ្ញុំដែលខ្ញុំចង់ឲ្យ​​អ្នក​ធ្វើ​ជា​កាដូដល់បុគ្គលិករបស់ខ្ញុំរាល់​ថ្ងៃ​ “។ ដូច្នេះយើងបានទៅ​មើល​ចំការ​​ផ្លែប៉ោម បន្ទាប់មកខ្ញុំនិយាយថា “អេ​ Steve!​ ​លោក​បាន​​ផ្ដល់​ភាព​​ពេញចិត្ត​មួយ​ឲ្យ​ខ្ញុំ​ ព្រម​ទាំង​បុគ្គលិករបស់​លោក​​ផង​។​ ដូច្នេះ​ខ្ញុំ​រីក​រាយ​នឹង​ផ្ដល់​ទឹក​ផ្លែ​ប៉ាម​រៀងរាល់ថ្ងៃឱ្យ​បុគ្គលិក​របស់​លោក​។ “​ Steve បានយល់ព្រមហើយចាប់ផ្តើមដាក់​ផ្គត់​ផ្គង់​ទឹកផ្លែប៉ោមក្នុងហាង Apple ។ លោក Steltenpohl បាននិយាយថា​ “Steve ជា​មនុស្ស​ដែល​ចូល​ចិត្ដ​ទឹកផ្លែឈើស្រស់” ។ ​ ​Steve ក៏បានផ្តល់ដំបូន្មានអាជីវកម្មយូរអង្វែងដល់​ Steltenpohl ដើម្បី​លើក​កម្ពស់ផលិតផល​របស់​ក្រុម​ហ៊ុន Odwalla​។​ Steve ប្រាប់​ថា​​ ​” កុំមានការភ័យខ្លាចក្នុង​ការ​ លើក​ទូរស័ព្ទហើយហៅទៅ​មនុស្ស​​ដែល​សំខាន់​ៗ​នៅលើពិភពលោក ​ដើម្បី​ធ្វើ​ការ​ទំ​នាក់​ទំនង់​​ ​និង ស្វែង​រក​ការ​វិនិ​យោគ​ជា​មួយ​ពួក​គេ”​។ គាត់បាននិយាយទៀត​ថា “បើអ្នកយកចិត្តទុកដាក់ទៅ​លើ​អ្វីមួយ សូម​ធ្វើ​ឱ្យអស់ពីលទ្ធភាព​ និង ព្យាយាម​ធ្វើ​ឱ្យបានល្អបំផុត” ​។ លោក Steltenpohl បាននិយាយថា “ពាក្យ​ទូ​ន្មាន​របស់គាត់បានក្លាយទៅ​ជាប្រភពនៃ​វិន័យមួយសម្រាប់ខ្ញុំជានិច្ច” បច្ចុប្បន្ន​ក្រុម​ហ៊ុនOdwalla បាន​ផលិត​នូវ​ផលិតផល​​ របស់ខ្លួន​ដែល​ជា​ភេសជ្ជៈ​មាន​រសជាតិឆ្ងាញ់ដូចជា Almondmilks, Aguas Frescas និង Cold Brew Coffee សម្រាប់​ផ្គត់​ផ្គង់​លើ​ទឹក​ដី​អា​មេរិក​ និងនៅ​ទៅ​​ក្រៅ​ប្រ​ទេស​ផង​ដែរ​។​ ភាព​ជោគ​ជ័យ​ទាំង​នេះ​លោក​បាន​រំ​លឹក​ថា​​ «ខ្ញុំបានជំពាក់ Steve Jobs ច្រើនណាស់»។ អា​ស្រ័យ​ហេតុ​នេះ​ក្នុង​នាម​ជា​អ្នក​​ដឹក​នាំ​ និង ជា​ម្ចាស់​ជំ​នួញ​ ទោះ​បី​​​ខុសឬត្រូវ​ ​ អាក្រក់​ឬ​ល្អ​ គួរ​តែ​បើក​ចិត្ដ​អោយ​ទូលាយ​ក្នុង​ការ​ទទួល​យក​នូវ​គំនិត​​​​ដៃ​គូរ​អា​ជីវកម្ម​ ព្រម​ទាំ​ង​អ្នក​ក្រោម​បង្គាប់​របស់​ខ្លួន​ផង​ដែរ។​ ដើម្បី​ធ្វើ​លោក​អ្នក​ទទួល​បាន​នូវ​គំនិត​ថ្មី​ សម្រាប់​ការ​ដឹក​​នាំ​អា​ជីវ​កម្ម​ អោយ​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​ និង​ មាន​និរន្ដ​ភាព​រហូត​ទៅ​។​

Comments

Nice post @senghuy.