Sam Walton៖ ជោគជ័យក្នុងអាជីវកម្ម ត្រូវធ្វើការផ្លាស់ប្តូរគ្រប់ពេលប្រកដោយភាពច្នៃប្រឌិត
http://i67.tinypic.com/25hebds.jpg
លោក Sam Walton ជាស្ថាបនិក ក្រុមហ៊ុន Wal-Mart ដែលជាក្រុមហ៊ុនលក់រាយដ៏ធំមួយនៅលើពិភពលោកនោះ បានលើជាគិតថា «ដើម្បីទទួលបានជោគជ័យក្នុងជីវិត ឬអាជីវកម្ម យើងត្រូវតែធ្វើការផ្លាស់ប្តូរគ្រប់ពេលវេលា»។ ភាពជោគជ័យនៅក្នុងជីវិតគឺមិនងាយស្រួលទទួលបាននោះទេ តែក៏មិនមានន័យថា មិនអាចទទួលបាននោះដែរ។
លោក Sam Walton បានពន្យល់ថា បុគ្គលជោគជ័យគឺមិននៅស្ងៀមនោះទេ គឺពួកគេតែងតែអភិវឌ្ឍន៍សមត្ថភាព ក្រេបយកចំណេះបន្ថែមគ្រប់ពេល គ្រប់ទីកន្លែង ព្រោះថាភាពជោគជ័យមិនទទួលមនុស្សខ្ជិលនោះទេ។ ជាពិសេសគឺការគ្រប់គ្រងអាជីវកម្ម យើងត្រូវផ្លាស់ប្តូរគ្រប់ពេលដើម្បីបំពេញតម្រូវការអតិថិជន និងស្វែងរករបស់ដែលថ្មីៗ ហើយប្លែកៗ ដែលគ្មានមិនទាន់រកឃើញ សម្រាប់អាជីវកម្មរបស់លោក។ លោកតែងចាប់ផ្តើមធ្វើការងារតំាងម៉ោង៤កន្លះព្រឹក ហើយគាត់នឹងមិនភ័យខ្លាចក្នុងការផ្លាស់ប្តូរខ្លួនឯងទេ ដើម្បីទទួលយកអ្វីដែរថ្មីនោះទេ ប្រសិនបើលោកទទួលលទ្ធផលដែលលោកមិនសូវមិនចិត្ត។
ជាក់ស្តែងបុគ្គលជោគជ័យ ជាពិសេសក្នុងអាជីវកម្ម សហគ្រិនឆ្នើមជាច្រើន ពួកគេតែចំណាយពេលច្នៃនូវគំនិតថ្មីៗ ឬរបកគំហើយសម្រាប់អភិវឌ្ឍន៍អាជីវកម្ម ដែលស្របទៅនឹងគំនិតរបស់លោក Sam Walton។ ការដឹកនាំអាជីវកម្មទម្រាំដំណើរការ គឺមានន័យថាយើងសម្រេចបានជោគជ័យ៥០%ហើយ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ នៅពេលដែលអ្នកឈរជើងហើយ តើអ្នកធ្វើការប្រកួតប្រជែងជាមួយដៃគូរដោយរបៀបណា។ ប្រសិនបើអ្នកមិនផ្លាស់ប្តូរគ្រប់ពេលវេលានោះទេ អ្នកនិងក្លាយទៅជារបស់ហួសសម័យ គឺគេមិនសូវចាប់អារម្មណ៍ មិនចង់បានលទ្ធផលចុងក្រោយត្រូវបង្ខំចិត្តទទួលយកភាពបរាជ័យ ដោយមិនចង់។
សូមបញ្ជាក់ថា លោក Sam Walton បានបើកក្រុមហ៊ុនលក់រាយ Wal-Mart ដំបូងក្នុងឆ្នាំ១៩៦២ ក្រោយពីជោគជ័យលើទឹកដីអាមេរិកមក លោកក៏បានពង្រឹកបន្ថែមទៀតនៅទូទំាងពិភពលោក ហើយបានក្លាយទៅជាក្រុមហ៊ុនដ៏មួយក្នុងចំណោមក្រុមហ៊ុនធំរបស់ពិភពលោកក្នុងឆ្នាំ២០១០។ លោកបានលាឈប់ពីនាយកប្រតិបត្តិនៅឆ្នាំ១៩៨៨ នៅអាយុ៧០ឆ្នាំ ហើយបានទទួលមរណភាពនៅឆ្នាំ១៩៩២៕

