Mark zuckerberg សារភាពថា Facebook ខាតលុយជាង ៨០ ពាន់លានដុល្លារ ក្រោយធ្លាយទិន្នន័យ
http://i64.tinypic.com/2mriszr.jpg
Mark zuckerberg សារភាពថា Facebook ខាតលុយជាង ៨០ ពាន់លានដុល្លារ ក្រោយធ្លាយទិន្នន័យ
បន្ទាប់ពីបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជាង ៥០ លាននាក់ ក្រោយស្ថាប័ន Cambridge Analytica បានយកទិន្នន័យទាំងនោះទៅប្រើប្រាស់បម្រើឲ្យយុទ្ធនាការផ្សព្វផ្សាយឲ្យលោក Donald Trump ដោយគ្មានការអនុញ្ញាត នាយកប្រតិបត្តិលោក Mark Zuckerberg បានសារភាពថា Facebook បានខាតបង់ប្រាក់ជាង ៨០ លានដុល្លារពីតម្លៃទីផ្សារបណ្តាញសង្គមទាំងមូល ។
បន្ទាប់ពីភាគហ៊ុន Facebook បានធ្លាក់ចុះជាង ១៨% ធ្វើឲ្យខាងលុយប្រមាណ ៨០ ពាន់លានដុល្លារ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Mark ក៏បានធ្លាក់ចុះជាង ១៤ ពាន់លានដុល្លារដែរ នៅសល់ប្រមាណ ៦១ ពាន់លានដុល្លារប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់ CNN ។
ដោយសារតែមាន Facebook ជាគម្រូស្រាប់ អ្នកវិនិយោគកំពុងព្រួយបារម្ភថា Facebook ព្រមទាំង Google និង Twitter អាចនឹងប្រឈមមុខនឹងបទបញ្ញត្តិតឹងរ៉ឹងនៅក្នុងសហរដ្ឋអាមេរិក និងនៅលើពិភពលោកទាំងមូល ។
អ្នកវិនិយោគក៏ព្រួយបារម្ភថាអតិថិជនអាចនឹងដើរគេចចេញពីស្ថាប័នបច្ចេកវិទ្យាទាំង ៣ ខាងលើ ព្រោះការព្រួយបារម្ភពីឯកជនភាព ដូចច្នោះអ្នកផ្សព្វផ្សាយនៅលើបណ្តាញសង្គមអាចនឹងកាត់បន្ថយដូចគ្នា ។
ជុំវិញបញ្ហានេះ មានអ្នកវិភាគផ្សារហ៊ុនរបស់ស្ថាប័ន Wall Street បានប៉ាន់ស្មានទម្លាក់តម្លៃរបស់ Facebook នៅចំនួនមួយដែលទាបបំផុត ខណៈដែលអ្នកវិនិយោគខ្លះកំពុងប្រតិកម្មជាមួយរឿងនេះ ។
គេមិនអាចសន្និដ្ឋានច្បាស់លាស់ថា Facebook អាចនឹងបន្តឬត្រូវចាកចេញពីទីផ្សារទេ ប៉ុន្តែគេប្រាកដថាបញ្ហាទំនុកចិត្តរបស់អតិថិជនទៅលើ Facebook នឹងក្រុមហ៊ុនបណ្តាញសង្គមផ្សេងទៀតកំពុងរង្គោះរង្គើជាបន្តបន្ទាប់ ។
គួរបញ្ជាក់ថា បញ្ហានេះកំពុងប្រតិកម្មខ្លាំងនៅអាមេរិក ខណៈអ្នកប្រើប្រាស់មួយចំនួនលែងទុកចិត្ត Facebook និងសម្រេចចិត្តលុប Facebook ទៀតផង ហើយវាមិនទាន់ជះឥទ្ធិពលដល់ប្រទេសផ្សេងៗនៅឡើយ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភគឺអនាគតរបស់ Facebook ព្រោះ បើ Facebook ត្រូវចប់អាជីវកម្មលើ Facebook ទាំងមូលនឹងត្រូវខាតបង់ដូចគ្នា ។

