Ly Ka-Shing៖ ពីក្មេងកំព្រា ក្លាយជាមហាសេដ្ឋីមានបំផុតនៅអាស៊ី

S
senghuy
http://i66.tinypic.com/dvpvs7.jpg មហាសេដ្ឋីទី១របស់ហុងកុង និងជាមហាសេដ្ឋីដែលមានបំផុតនៅអាស៊ី លោក លី កាស៊ីង គឺជាកំពូលអ្នកជំនួញ វិនិយោគ និងជាស្ថាបនិកក្រុមហ៊ុន Cheung Kong Holdings ព្រមទាំងក្រុមហ៊ុនធំៗចំនួន៣ផ្សេងទៀត កើតចេញពីក្មេងកំព្រាចាប់ផ្តើម រកស៊ីបណ្តាក់ទុកទាំងដែលខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពក្រតោកយ៉ាក តស៊ូរហូតក្លាយខ្លួនជាមហាសេដ្ឋីដែលមានទ្រព្យ ជាង ៣២ពាន់លានដុល្លារអាមេរិក។ លោក Ly Ka-Shing បានកើតនៅក្នុងឆ្នាំ១៩២៨ ក្នុងទីក្រុង Chaozhou ប្រទេសចិន ហើយបានក្លាយខ្លួនជាក្មេងកំព្រាឪពុក នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ខណៈដែលគ្រួសាររបស់លោកបានផ្លាស់ទីលំនៅទៅរស់នៅក្នុងទីក្រុងហុងកុង ប្រទេសចិន ហើយឪពុករបស់លោកបានស្លាប់ដោយសារជំងឺរបេង។ ជាកូនប្រុសច្បងក្នុងគ្រួសារ ដែលមានបងប្អូនចំនួន៣ លោក លី កាស៊ីង បានបង្ខំចិត្តឈប់រៀននៅអាយុ ១៥ឆ្នាំ ដើម្បីទទួល បន្ទុកសេដ្ឋកិច្ចគ្រួសារ ដោយធ្វើការងារជាកម្មកររយៈពេល ១៦ម៉ោង ក្នុងមួយថ្ងៃ ក្នុងក្រុមហ៊ុនផ្លាស្ទិចមួយនៅក្នុងទីក្រុង ហុងកុង។ ដោយការតាំងចិត្តប្រឹងសន្សំលុយ និងដោយមានចិត្តជាអ្នកចង់ធ្វើជំនួញ លោកលី បានខិតខំសន្សំប្រាក់ និងរកលុយ ដើម្បី បើកក្រុមហ៊ុនផ្ទាល់ខ្លួន។ ជាលទ្ធផលនៅឆ្នាំ១៩៥០ ក្នុងវ័យ២២ឆ្នាំ លោកបានបើករោងចក្រមួយដោយខ្លួនឯងដោយដាក់ ឈ្មោះថា Cheung Kong ដែលជារោងចក្រផលិតផ្លាស្ទិច ដោយប្រើប្រាស់ដើមទុនប្រមាណ ៥ម៉ឹនដុល្លារអាមេរិក និងបាន អភិវឌ្ឍន៍ក្រុមហ៊ុននេះទៅជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យក្នុងឆ្នាំ ១៩៧១។ ខណៈពេលដែលលោកនៅធ្វើការងារឱ្យគេ លោកបានអភិវឌ្ឍន៍ព្យាយាមអភិវឌ្ឍន៍ខ្លួនជាប្រចាំ និងធ្វើការងារឡើងតំណែង ជាបន្តបន្ទាប់ ហើយក្នុងរយៈពេលជាង ៤ឆ្នាំ លោកបានដកលុយប្រមាណ ៩០ភាគរយនៃលុយដែលរកបានជារៀងរាល់ខែ ផ្តល់ទៅឱ្យម្តាយ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ដោយភាពវ័យឆ្លាតមិនដែលចុះចាញ់ជាមួយនឹងបញ្ហា ការតស៊ូ​ ជម្នៈឱកាស និងការចាយវាយយ៉ាងសន្សំសំចៃ ត្រឹមត្រូវបំផុត និងតែងតែចាប់យកឱកាសវិនិយោគឥតឈប់មិនថាជាក្រុមហ៊ុន ឫ អាជីវកម្មប្រភេទណានោះទេ បានធ្វើឱ្យលោកក្លាយជា មហាសេដ្ឋី និងជាសប្បុរសជនម្នាក់ត្រូវបានប្រជាជនហុងកុងហៅថា “បុរសខ្លាំងលើវិស័យជំនួញ”។ លោកលី កាស៊ីង បានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកគិត នោះអ្នកនឹងមានការរៀបចំផែនការ ហើយបើអ្នកមានការ រៀបចំផែនការ នោះអ្នកនឹងមិនមានអ្វីត្រូវបារម្ភឡើយ៕”

Comments