Jack Ma ប្រាប់​កំហុស​ធំៗ៥ ដែលគាត់​ធ្លាប់ឆ្លង់​កាត់​ពេល​ចេញរកស៊ី

S
senghuy
http://i68.tinypic.com/1zez3ms.jpg លោកអ្នកប្រាកដជាស្គាល់ច្បាស់ហើយពីស្ថាបនិកក្រុមហ៊ុនលំដាប់យក្យលំដាប់ពិភពលោក Alibaba គឺលោក Jack Ma។ លោកអ្នកប្រហែលជាធ្លាប់ដឹងពីប្រវត្តបរាជ័យខ្លះៗរបស់​លោកហើយ។ នៅពេលនេះ ពាណិជ្ជកម្មកម្ពុជានឹងលើកយកនូវ កំហុសធំៗទាំង៥ របស់ Jack Maដែលអ្នកគួរតែរៀនសូត្រ៖ ១.ការជ្រើសរើសទីតាំងការិយាល័យកណ្តាល ទីតាំងការិយាល័យកណ្តាលគឺជាកន្លែងដ៏សំខាន់សម្រាប់អាជីវកម្មនីមួយៗ ជាក់ស្តែងលោក Jack Maបានឱ្យដឹងថា ការិយាល័យនៃក្រុមហ៊ុន Alibabaរបស់លោកបង្កើតឡើងដំបូងនៅទីក្រុង ហាង​ចូវ នៅក្នុងបន្ទប់ទទួលភ្ញៀវនៃអាគារអាផាតមិនរបស់​លោកដោយមានទំហំ១៥០​ម៉ែត្រការ៉េ​ប៉ុណ្ណោះ។ បន្ទាប់មកក៏ពង្រីកក្រុមហ៊ុនរបស់ខ្លួននៅ ក្រុងសៀងហៃ​ រួចបន្តពង្រីកទៅកាន់ រដ្ឋកាហ្វញ៉ាសហរដ្ឋ​អា​មេរិក​ តែផ្ទុយពីការរំពឹងទុក វិបត្តបច្ចេកវិទ្យា លើការជួញដូរទីផ្សារភាគហ៊ុន ក៏បានផ្ទុះឡើងដែលបង្កជា​កង្វល់​ និងភាពស្រងាកចិត្តដល់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ២.ការជួលអ្នកជំនាញ អំឡុងពេល១៥ឆ្នាំនៃ ដំណើរជីវិតរបស់ក្រុមហ៊ុន Alibaba ក្រុមហ៊ុននេះ បានជួល​បុគ្គលិក​ឯក​ទេស​ផ្នែកគ្រប់គ្រងជាន់ខ្ពស់ ទាំងជនជាតិបរទេស និងជនជាតិចិន ហើយនៅ​ពេល​ដែលក្រុមហ៊ុន Alibabaចាប់ផ្សាយមូលប័ត្រជាសាធារណៈលើកដំបូង ភាគច្រើននៃបុគ្គលិក​ទាំង​នោះ​​​បាន​ចាក​ចេញពីក្រុមហ៊ុន ដែលវាបានធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងវិបត្តធនធានមនុស្ស។ ៣. បរាជ័យក្នុងការគ្រប់គ្រងបុគ្គលិក ក្នុងឆ្នាំ២០១០លោក Wei Zhe នាយកប្រតិបត្តផ្នែកពាណិជ្ជកម្មបានលាឈប់ពីមុខដំណែង​ដោយសារតែក្រុមការងារេបស់លោកជាប់ទាក់ទងនឹងការកេញបន្លំអតិថិជន ហើយលោក Jack Ma​បានទទួលស្គាល់លើករណីនេះទាំងស្រុងថា ជាភាពបរាជ័យក្នុងការគ្រប់គ្រងបុគ្គលិករបស់លោក។ ៤. ការទិញដៃគូប្រកួតប្រជែងលក់តាមអនឡាញ Koubei.com ក្រុមហ៊ុន Alibabaចំណាយទុន៦លានដុល្លារអាមេរិក ទិញយកភាគហ៊ុនគេហទំព័រលក់តាមអនឡាញ Koubei.com​ តែផ្ទុយទៅវិញ គេហទំព័រនេះអស់តម្លៃក្នុងការជួួយទាញអ្នកប្រើប្រាស់ដល់គេហ​ទំ​ព័រ Taobao ហើយក៏ត្រូវរងការខាតបង់ទុនមួយចំនួនផងដែរ។ ៥. ការបោះទុនវិនិយោគលើក្រុមហ៊ុនដឹកជញ្ជូន stars express ការចូលរួមបោះទុនជាមួយក្រុមហ៊ុន stars expressធ្វើឲ្យ Alibaba បាត់បង់​ឱកាស​បង្កើត​ប្រព័ន្ធដឹកជញ្ជូនដោយខ្លួនឯង។

Comments