breda

S
senghuy
http://i67.tinypic.com/2462ddh.jpg Robert Kiyosaki & Li Ka-Shing៖ ចង់ជោគជ័យចេញធ្វើសកម្មភាព កុំដេកចាំឱកាស លោក Robert Kiyosaki ជាអ្នកនិពន្ធសៀវភៅ “Rich Dad Poor Dad” ដែលជាសៀវភៅលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក ចំណែកលោក Li Ka-Shing មហាសេដ្ឋីមានបំផុតមួយរូបរបស់ហុងកុង បានលើកឡើងនូវទស្សនៈស្របគ្នាមួយដែលថា ដើម្បីអាចជោគជ័យទៅបាន អ្នកត្រូវតែចេញធ្វើសកម្មភាព កុំដេកចាំឱកាស ។ ខាងក្រោមជាទស្សនៈរបស់បុគ្គលទាំងពីររូបដែលតែងចែករំលែកជាគំនិតដល់សហគ្រិនជំនាន់ក្រោយដែលចង់ទទួលជោគជ័យក្នុងដំណើរជីវិតរបស់ពួកគេ៖ ១. លោក Robert Kiyosaki៖ សេដ្ឋីនិពន្ធរូបនេះបានលើកឡើងថា មានមនុស្សច្រើនណាស់ដែលបានត្រឹមតែចង់ក្លាយជាអ្នកមាន ប៉ុន្តែគេមិនបានធ្វើអ្វីទាល់តែសោះក្នុងការសម្រេចក្តីបំណងរបស់ពួកគេ ឬបើបានធ្វើសកម្មភាព ពេលជួបឧបសគ្កបន្តិចបន្តួចក៏បានបោះបង់ចោលក្តីស្រមៃទៅវិញត្រឹមពាក់កណ្តាលផ្លូវ។ មិនតែប៉ុណ្ណោះមានមនុស្សជាច្រើនដែលចង់ជោគជ័យ ប៉ុន្តែពួកគេសុទ្ធតែកំពុងរង់ចាំពេលវេលាល្អឥតខ្ចោះ ឬដេកចាំឳកាសធ្លាក់មកដល់ ដើម្បីចាប់ផ្តើមក្តីស្រមៃរបស់ពួកគេ ផ្ទុយទៅវិញការរង់ចាំបែបនេះ វាយូរណាស់សឹងតែមិនអាចកើតឡើងផងក៏ថាបាន។ បើលោកអ្នកចង់មានសេរីភាពខាងផ្នែកហិរញ្ញវត្ថុ លោកអ្នកត្រូវចាប់ផ្តើមរៀនសូត្រពីវា ហើយចាប់ផ្តើមធ្វើវាដោយមិនត្រូវរង់ចាំតទៅទៀតឡើយ។ ២. មហាសេដ្ឋីហុងកុង Li Ka-Shing៖ មហាសេដ្ឋីរូបនេះបានមានប្រសាសន៍ថា មនុស្សខ្ជិលតែងតែបាត់បង់ឱកាសល្អៗឲ្យកន្លងហួស ព្រោះតែការទន្ទឹងរង់ចាំឱកាសឬពេលវេលាល្អមកដល់សិន។ បន្ថែមទៀត លោកថាមនុស្សដែលធ្វើការខ្វះវិន័យសម្រាប់ខ្លួនឯង ធ្វើឲ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ ទាំងនេះហើយដែលបណ្តាលឲ្យពួកគេមិនទទួលបានជោគជ័យក្នុងជីវិត។ “មនុស្សឧស្សាហ៍និងមានវិន័យ តែជោគជ័យ ចំណែកមនុស្សខ្ជិលគ្មានវិន័យ ពួកគេតែងតែបរាជ័យ”។ លោក លី កាស៊ីង បានក្រើនរំលឹកថា​ ចង់ឲ្យជោគជ័យកើតឡើង សូមចេញធ្វើការដើម្បីសម្រេចក្តីស្រមៃរបស់អ្នក កុំនៅតែរង់ចាំឱកាស​ វាមិនមករកអ្នកងាយៗទេ។ មួយវិញទៀតលោកថា ការដាក់វិន័យក្នុងការរស់នៅប្រចាំថ្ងៃ វាធ្វើឲ្យអ្នកហត់នឿយបន្តិចមែន ប៉ុន្តែលទ្ធផលដែលអ្នកនឹងទទួលបាន នឹងសាកសមបំផុតចំពោះអ្វីដែលអ្នកបានលះបង់ចំពោះវា។ “បើអ្នកមិនដាក់វិន័យសម្រាប់ខ្លួនឯង មិនយូរមិនឆាប់ អ្នកដទៃនឹងដាក់វិន័យលើរូបអ្នក ពេលនោះហើយអ្នកនឹងបាត់បង់សេរីភាពពិតប្រាកដ”៕

Comments

jokerswild
Nice post! It's one of the best I've seen @senghuy