Hacker បានកាត់ទោសប្រហារជីវិតមុនពេលស្លាប់ពាក្យមួយឃ្លាធ្វើឱ្យមនុស្សរាប់ពាន់លានស្រក់ទឹកភ្នែក

S
senghuy
![72617136-A31B-4ADE-96AC-41678146697B.jpeg](https://serey.io/imageupload_data/e5aee74472f30476f3fd383f92d59c3efd20e0e5) ជារឿងដែលកំពុងតែល្បីខ្លាំង ប្រសិនបើអ្នកបានតាមដានពត៌មានស្ដីពីមេរោគ Trojan SpyEye អ្នកនឹងប្រហែលជាបានឮអំពី Hamza Bendelladj ។ អ្នកនឹងត្រូវឆ្ងល់ថាហេតុអ្វីបានជា hacker នេះត្រូវបានគេកាត់ទោសប្រហាជីវិតដោយសហរដ្ឋអាមេរិក ហើយការស្លាប់របស់គាត់ធ្វើឱ្យមនុស្សរាប់ពាន់លាននាក់ភ្ញាក់ផ្អើល។ ![409908A0-C998-4832-8646-A10E597996A2.jpeg](https://serey.io/imageupload_data/99d21245d1ddbbe2a28e0e0c76352e110029a2cb)   លោក Hamza Bendelladj បានលួចហែកវេបសាយធានាគាធំៗ ចំនួន 217 ហើយបានលុយចំនួន ៤ពាន់លានដុល្លារ គាត់បានវេរលុយទាំងអស់ទៅកុងធានាគារបស់មន្ទីរចាស់ជរា មណ្ឌលកុមារកំព្រា និងជួយដល់កាកបាទក្រហម ដើម្បីជួយដល់អ្នកក្រីក្រជនជាតិ អាល់ហ្សេរី និងប៉ាលេស្ទីន ពេលគាត់នៅរស់គាត់បានធ្វើអំពើល្អៗជាច្រើន។ គាត់ត្រូវបានជនជាតិអាល់ហ្សេរី ប៉ាឡេស្ទីន និងអ្នករស់នៅតំបន់មជ្ឈឹមបូព៌ាចាត់ទុកគាត់ជានិមិត្តរូបរបស់ពួកគេដែលពួកគេចង់ធ្វើតាម។ ![E59CE90A-393A-44F1-A382-F18167B0C1D1.jpeg](https://serey.io/imageupload_data/3f069e7a22f174151d480e415a593b0d68b2400c) លោក Hamza Bendelladj គឺជាជនជាតិ អាល់ហ្សេរី គាត់កើតនៅឆ្នាំ 1988 ក្នុងតំបន់ Tizi-Ouzou ក្នុងប្រទេសអាល់ហ្សេរី។ យោងតាមមនុស្សដែលស្គាល់គាត់ លោក Hamza Bendelladj បានអោយដឹងថា លោក Hamza Bendelladj គឺជាមនុស្សល្អ រស់រាយ ចិត្តល្អ ឆ្លាត ពូកែ ហើយអាចនិយាយភាសាបរទេសចំនួន 5 និងមានជំនាញក្នុងការសរសេរកូដ។ ![EED11AB1-4D78-4E31-94A6-436DE45B5E90.jpeg](https://serey.io/imageupload_data/09d3aa605b38afa79643c2ed7c3223df0224d5d9) លោក Hamza Bendelladj គឺជាវីរៈបុរសរបស់ប្រទេស អាល់ហ្សេរី និងប៉ាឡេស្ទីន ដែលមានមនុស្សជាច្រើនស្រលាញ់គាត់ ប៉ុន្តែសម្រាប់ប្រទេសលោកខាងលិចលោកមិនមានអ្វីក្រៅពីឧក្រិដ្ឋជនដែលស្ថិតក្នុងបញ្ជីឧក្រិដ្ឋជនអ៊ិនធើណែតដែល FBI ចង់ចាប់ខ្លួនបំផុត។ គាត់ និងមិត្តរបស់គាត់គឺលោក Aleksandr Andreevich Panin “Gribodemon” និង “Harderman” គឺសុទ្ធតែពាក់ព័ន្ធនឹងរឿងលួចលុយធនាគាលោកខាងលិច ចំនួន៤ពាន់លានដុល្លាតាមរយៈ SpyEye Trojan ។   ![C4670FCB-9B4D-4F82-B8C1-B8C2C6C11115.jpeg](https://serey.io/imageupload_data/839f6490ca4c0548d78e80b740ec9899f5a2d754) ក្នុងឆ្នាំ 2013 លោក Hamza បានធ្វើដំណើរមកកាន់ប្រទេសថៃហើយព្យាយាមឆ្លងដែនមកកាន់ប្រទេសកម្ពុជាដើម្បីគេចខ្លួនពីការតាមចាប់របស់ FBI តែមិនទាន់បានឆ្លងដែនផងក៏ត្រូវបានអជ្ញាធរថៃ ចាប់ខ្លួននៅប្រទេសថៃ ហើយបន្ទាប់មកត្រូវបាននិរទេសទៅសហរដ្ឋអាមេរិកបន្ទាប់ពីលោកត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងៗគ្នាពីឆ្នាំ 2009 ដល់ឆ្នាំ 2011 រួមទាំងការលួចលុយធនាគា។ FBI បានផ្ដល់លុយនូវបរិមាណយ៉ាងច្រើនឱ្យប្រទេសថៃ ដើម្បីចាប់ខ្លួន Hacker ដ៏មានឥទ្ធិពលរូបនេះ។ ![829F8F54-22AB-4C72-9561-D1696BF6F767.jpeg](https://serey.io/imageupload_data/9d74365a2a7b4f85670006a0e41413689da26a95) យោងតាមឯកសារចោទប្រកាន់ ដែលបានចេញផ្សាយដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃទី 26 ខែមិថុនាឆ្នាំ 2013 ថា SpyEye ដែលជាកញ្ចប់សុវត្ថិភាព និងក្លែងបន្លំត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការលួចទិន្នន័យឯកជនសម្ងាត់ក៏ដូចជាព័ត៌មានបញ្ជាក់អត្តសញ្ញាណហិរញ្ញវត្ថុរបស់ជនរងគ្រោះ។ លោក Panin និងលោក Hamza បានធ្វើការលួចលុយធនាគាដំបូងចាប់តាំងពីឆ្នាំ២០០៩ មកម្លេះនៅប្រទេសរ៉ូស្សី។   ![89B04185-A8F6-4E2D-8373-CF55DD93DD70.jpeg](https://serey.io/imageupload_data/313e01ab418b713d73f4f41e9ce6948d64ca48e0)   លោក Hamza បានសារភាពកំហុសនៅខែមិថុនាឆ្នាំ 2015 ចំពោះការចោទប្រកាន់ទាំងអស់។ លោក Hamza បានទទួលស្គាលថាគាត់ពិតជាបានបញ្ជូនអ៊ីម៉ែលឥតបានការចំនួនជាង 1 លានដែលម៉ែលនីមួយផ្ទុកនូវខ្សែស្រឡាយ SpyEye (មេរោគ) និងកម្មវិធីដែលទាក់ទងទៅនឹងកុំព្យូទ័រដែលជាលទ្ធផលកុំព្យូទ័រនៅសហរដ្ឋអាមេរិករាប់រយពាន់នាក់បានឆ្លងមេរោគ។ លោក Hamza Bendelladj ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់សហរដ្ឋអាមេរិក សម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលគាត់និង Panin បានប្រព្រឹត្ត។ ទោះបីជាលោកសារភាពកំហុសរបស់ខ្លួនក៏ដោយក៏អ្នកគាំទ្ររបស់លោក Hamza នៅតែបន្តការវាយប្រហារតាមគេហទំព័រនានានៅទូទាំងពិភពលោករួមទាំងសាកលវិទ្យាល័យ Air France និងសាកលវិទ្យាល័យដែលមានមូលដ្ឋាននៅរដ្ឋ Virginia ដោយអំពាវនាវឱ្យមានការដោះលែងលោក Hamza Bendelladj ដោយប្រើសញ្ញា Hashtag #FreeHamzaBendellaj និង #FreePalestine ។ ![2B4C3365-807A-42A0-9B7D-DCB75E513785.jpeg](https://serey.io/imageupload_data/8d844638a1df3342f02ebb0bb7192650be4f477b)   មុនពេលគាត់ស្លាប់ គាត់បានញញឹម ហើយនិយាយននូវពាក្យ មួយឃ្លាថា (ខ្ញុំស្លាប់តែម្នាក់ឯងតែខ្ញុំបានជួយឱ្យមនុស្សរាប់លាននាក់រស់) សូមទស្សនាវីដេអូដូចខាងក្រោម៖ ![5FD24103-8583-47EF-9719-858CE921A824.jpeg](https://serey.io/imageupload_data/b27701f85154372a59e6d534ce433d264ac77705) ![E0FA02DF-B282-4619-9F81-D673F2EE0E42.jpeg](https://serey.io/imageupload_data/15761ef23473a9374e4331c72e853d5abb1862bc) ![9E80652C-7E96-4DE1-AC02-2D486238479A.jpeg](https://serey.io/imageupload_data/65866c5c97eab082ff60538b8dbcc64f8be03c55) ![B951778E-E706-41FF-B967-D84F44A7384D.jpeg](https://serey.io/imageupload_data/6f062bf30d1b32f9387100fddfb115785bdc7e90) ![302ED906-FC6D-46E6-994A-7338A831537D.jpeg](https://serey.io/imageupload_data/8213d42f3edd66765422bd27bb63ded88e02a0ed) ![840CCC54-1AF1-478E-A607-4295FE9A41C2.jpeg](https://serey.io/imageupload_data/e0b74e712c6a64722bfde10c05f0a6d1017da108) https://youtu.be/f3UAx2GXnaM http://www.morningfresh.news/komsan/post/30683

Comments

yash0108
@senghuy good post thanks to share with sereyian :Dear, visit on my page i hope there you'll likes it
pov
Wow