ការស្រាវជ្រាវបានបង្ហាញថា ភាពខ្ជិលច្រអូស គឺជាសញ្ញាណ នៃភាពវៃឆ្លាតខ្ពស់!

S
senghuy
http://i63.tinypic.com/313jbea.jpg ភាពខ្ជិលច្រអូស គឺជាទម្លាប់ និងមិនមែនជាបញ្ហាសុខភាពផ្លូវចិត្តទេ។ ភាពខ្ជិល បង្ហាញអំពីការពន្យារពេល ឬភាពយឺតយ៉ាវ។  ជាការពិតណាស់ ភាពខ្ជិលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងភាពក្រីក្រ  និងការបរាជ័យទាំងឡាយ។ ជឿទេថា អ្នកមានបញ្ហាជីវភាពភាគច្រើន ត្រូវបានគេសន្មត់ជាទូទៅថា មានភាពខ្ជិលច្រអូស មិនថាពួកគេធ្វើការតិច ឬច្រើនក៏ដោយ។ អ្នកដែល “ខ្ជិល” ភាគច្រើន មិនមែនមកពី ពួកគេខ្ជិលពីកំណើតទេ ប៉ុន្តែដោយសារតែពួកគេ មិនទាន់រកអ្វីដែលពួកគេចង់ធ្វើឃើញ  ឬក៏ព្រោះតែហេតុផលមួយទៀតគឺ ពួកគេមិនចង់ធ្វើតែម្តង។  កត្តាមួយផ្សេងទៀត ដែលអាចបណ្តាលឲ្យមាន “ភាពខ្ជិលច្រអូស” គឺភាពភ័យខ្លាច និងភាពអស់សង្ឃឹម។  ពួកគេខ្លាចមិនទទួលបានជោគជ័យ ខ្វះការឲ្យតម្លៃលើខ្លួនឯង   ហេតុនេះមានតែខ្ជិលមិនធ្វើអ្វីសោះទើបស្រណុកចិត្ត។ ប៉ុន្តែទន្ទឹមនឹងគ្នាដែរនោះ អ្នកដែលមានភាពខ្ជិលច្រអូសទាំងឡាយ ប្រាកដជាតែងតែទទួលបាននូវការស្តីបន្ទោសជាញឹកញយ ដោយសារតែមានទម្លាប់មិនល្អបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះជាថ្ងៃល្អ សម្រាប់អ្នកមានទម្លាប់ខ្ជិលទាំងឡាយ ក៏ព្រោះតែការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថាអ្នកដែលខ្ជិល ជាអ្នកដែលមានបញ្ហាវៃឆ្លាតខ្ពស់។ ដូច្នេះស្វែងយល់ទាំងអស់គ្នា! http://i64.tinypic.com/2i0qy0.jpg

Comments