កោះដ៏ស្រល់ស្អាតនៅក្នុងប្រទេសកូរ៉េ
http://i67.tinypic.com/vzddes.jpg
ខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់នៅក្នុងសេរីបានស្គាល់កោះដ៏ស្រល់ស្អាតមួយនៅប្រទេសកូរ៉េ គឺ Jeju
កាលពី 5 ឆ្នាំមុនខ្ញុំបានទៅលេងនៅកោះ Jeju អស់រយៈពេល 5 ថ្ងៃគឺដើរជុំវិញលើកកោះ Jeju
កោះ Jeju (រឺហៅថា Jejudo) គឺជាកោះដែលមានផ្ទៃដី ធំបំផុតរបស់ ប្រទេសកូរ៉េខាងត្បូង និងក៏ជាខេត្តតូចបំផុតរបស់ប្រទេសកូរ៉េផងដែរ
http://i68.tinypic.com/24np7j7.jpg
ថ្មនៅលើកោះ Jeju មានពណ៌ខ្មៅមានរន្ធ
តូចៗជាច្រើន និងស្រូបទឹក។ ថ្មទាំងនេះស្ថិតនៅរាយប៉ាយពាសពេញតាមដងផ្លូវនានា និង
ជាពិសេសនោះគឺនៅជុំវិញតំបន់ចំការក្រូច ដែលជាដំណាំពិសេសប្រចាំតំបន់របស់កោះ Jeju
នេះ។ មិនតែប៉ុណ្ណោះប្រជាជនដែលរស់នៅលើកោះ Jeju ក៏បានយកថ្មទាំងនោះដើម្បីសាង
សង់គេហដ្ឋាន របង និងចាកសាប...រឺយកមកសាងសង់ធ្វើជាបង្គោលព្រំរវាងភូមិមួយទៅ
ភូមិមួយជាដើម។
http://i65.tinypic.com/wjfamo.jpg
កាលពីមុនកោះ Jeju នេះគឺជាតំបន់ដែលក្រីក្របំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងពីព្រោះតែស្ថិតនៅដាច់ស្រយ៉ាលឆ្ងាយពីដីគោកពេក ហើយដីមិនសូវមានជីជាតិនិងមិនអាចដាំដំណាំផ្សេងៗបានច្រើនដូចជាតំបន់ឯទៀតៗ ដំណាំភាគច្រើននៅទីនេះគឺសុទ្ធតែជាដំណាំក្រូច និងទន្លាប់។


