សហគ្រិនវ័យ ៨ឆ្នាំ ចាប់អាជីវកម្មលក់ពងមាន់ កំណត់គោលដៅរកចំណូលជិត២ម៉ឺនដុល្លារ/ឆ្នាំ

S
senghuy
http://i68.tinypic.com/317drir.jpg Junior-James Wyatt សញ្ជាតិអង់គ្លេសវ័យត្រឹមតែ ៨ឆ្នាំ បានក្លាយជាសហគ្រិនវ័យក្មេងបន្ទាប់ពីបានចាប់អាជីវកម្មចែកចាយពងមាន់ផ្ដើមចេញពីដើមទុនត្រឹមតែ ១៣ដុល្លារអាមេរិក ហើយបានកំណត់គោលដៅរកចំណូលឲ្យបាន ១៧០០០ដុល្លារក្នុងមួយឆ្នាំ។ មូលហេតុដែលសហគ្រិនវ័យក្មេងរូបនេះ ចាប់ផ្ដើមអាជីវកម្ម គឺបន្ទាប់ពីរូបគេបាន មើលទូរទស្សន៍ Channel 4 កម្មវិធី” How’d You Get So Rich” ធ្វើឲ្យរូបគេមានទឹកចិត្តក្នុងការរកស៊ី បង្កើតភាពមានបាន ដូច្នេះរូបគេក៏ចាប់ផ្ដើមអាជីវកម្មលក់ពងមាន់ ចេញពីលុយ ១៣ដុល្លារ ដោយដាក់ឈ្មោះអាជីវកម្មថា” Mr Free Range”។ កុមារារូបនេះ បានចាប់ផ្ដើមអាជីវកម្មរបស់គេ កាលពីខែ មិថុនាកន្លងទៅនេះ ដោយរូបគេ នឹងម្ដាយរបស់គេបាន ទិញពងមាន់ពីប្រជាកសិករនៅក្នុងតំបន់ បន្ឬាប់មក យកមកវេចខ្ចប់ម្ដងទៀត ដើម្បីធ្វើការចែកចាយទៅឲ្យធអតិថិជនរបស់គេ ចំនួន ៣៥នាក់។​ Junior-James Wyatt​ អាចរកចំណូលពីការចែកចាយលក់ពងមាន់បាន ចំនួន​ ៣២៧.៥០ដុល្លារអាមេរិកក្នុងមួយសប្ដាហ៍។ ដោយឃើញថា អាជីកម្មរបស់គេកាន់តែដើរទៅមុខ នោះ រូបគេ រំពឹងថា នឹងអាចរកចំណូលបានឲ្យបាន ខ្ទង់ ១៧០០០ដុល្លារក្នុងមួយឆ្នាំ។ ដើម្បីពង្រីកអាជីវកម្ម កុមារារូបនេះ បានបែងចែកពេលវេលាឲ្យបានច្បាស់លាស់ រវាងពេលវេលារកស៊ី និងពេលវេលាសិក្សា។ ជារៀងរាល់ថ្ងៃ រូបគេបានក្រោកពីព្រឹកព្រលឹម វេចខ្ចប់ពងមាន់ មុននឹងទៅសាលារៀន ហើយពេលចេញពីរៀនក៏បានដឹកពងមាន់ជាមួយម្ដាយដើម្បីចែកចាយឲ្យអតិថិជន។ Junior-James Wyatt​​ បានលើកឡើងថា អ្វីដែលរូបគេពេញចិត្តនឹងអាជីវកម្មរបស់គេគឹ ត្រង់ថា គេបានជួបនឹងមនុស្សថ្មីជាច្រើន ហើយរូបគេ​មិនខ្លាចនោះទេការក្នុងការដាក់ក្ដីរំពឹងខ្ពស់ថា​ថ្ងៃណាមួយរូបគេនឹងអាចក្លាយជាសេដ្ឋីមិនខាន៕

Comments