ថៃ សំឡឹងឃើញ ឱកាសវិនិយោគ ផ្នែកចំណីសត្វ និងការចិញ្ចឹមសត្វនៅខេត្តព្រះសីហនុ
http://i67.tinypic.com/205hn9.jpg
កាលពីថ្ងៃម្សិលមិញនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាការងារជាមួយ លោក Seksan Ruangwohan នាយកប្រតិបត្តិ ផ្នែកវិនិយោគប្រព័ន្ធសេដ្ឋកិច្វថៃ លើការវិនិយោគ ពាណិជ្ជកម្មនៅកម្ពុជា។
នៅក្នុងជំនួបនេះដែរ ភាគីថៃចង់បោះទុន ធ្វើការវិនិយោគ ផ្នែកចំណីសត្វ និងការចិញ្ចឹមសត្វនៅខេត្តព្រះសីហនុ រួមទាំងគោលបំណងបោះទុនលើវិស័យផ្សេងទៀតផងដែរ ក្នុងជំនួបរួមគ្នាមួយ។
លោក យន្ត មីន បានប្រាប់ទៅភាគីថៃថា ខេត្តព្រះសីហនុ ជាបំពង់ក សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មានកំពង់ផែទឹកជ្រៅ ដែលមានទំនិញ នាំចេញនាំចូល និងមានកុងតឺន័រឆ្លងកាត់ ៧២ភាគរយ ក្នុងនោះរួមមានវិស័យដឹកជញ្ជូនមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស។
លោកអភិបាលខេត្តបន្ថែមថា ខេត្តព្រះសីហនុ មានសក្តានុពលតំបន់ឆ្នេរ និងចូលជាសមាជិកក្លឹបឆ្នេរស្អាតកាលពីឆ្នាំ២០១១ មានកោះចំនួន ៣២ ជាប្រភពធនធានធម្មជាតិ ដ៏សម្បូរបែប នាំមកនូវទេសចរប្រមាណ ២លាននាក់នៅឆ្នាំ២០១៧ ពិសេសការវិនិយោគនៅខេត្ត ព្រះសីហនុមានការអភិវឌ្ឍ ល្បឿនលឿនផងដែរ។
ភាគីថៃលោក Seksan Ruangwohan ឆ្លើយតបថា ថៃមកទស្សនកិច្ចខេត្តព្រះសីហនុលើកនេះមានគោលបំណង ២ គឺ៖ ក្រុម CDC ថៃ និងសភាធុរកិច្ចថៃ-កម្ពុជា ដែលមានក្រុមហ៊ុនចំនួន៣០ ក្នុងគោលបំណងសិក្សា ឈ្វេងយល់ពីសក្តា នុពលវិនិយោគ នៅខេត្តព្រះសីហនុ ហើយគោលបំណងមួយទៀតក្រុមហ៊ុនថៃ ចង់មកធ្វើការវិនិយោគ ផ្នែកចំណីសត្វ និងការចិញ្ចឹមសត្វនៅខេត្តព្រះសីហនុ។
គួរជម្រាបជូនថា កម្ពុជាមានកំពង់ផែអន្តរជាតិចំនួន៤ ហើយកំពង់ផែធំជាងគេ គឺកំពង់ផែអន្តរជាតិទឹកជ្រៅខេត្តព្រះសីហនុនេះឯង។ ខេត្តមានព្រលានយន្តហោះអន្តរជាតិ តាំងពីឆ្នាំ២០១៧ ដែលមានជើងហោះហើរ ត្រង់ទៅកាន់ប្រទេសចិន ម៉ាឡេស៊ី វៀតណាម និងហោះហើរក្នុងស្រុក។ ជាមួយគ្នានេះ ខេត្តជាប់សមុទ្រនេះ មានវិស័យធំៗចំនួន៣គឺ៖ ទី១. សេវាកម្ម, ២.ឧស្សាហកម្ម (រោងចក្រ) មានតំបន់សេដ្ឋកិច្ចពិសេស៣ តំបន់សេដ្ឋកិច្ចធំជាងគេ គឺតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ដែលមានអ្នកវិនិយោគចិន មកពីខេត្តជាំងស៊ូ ធ្វើការវិនិយោគ ធ្វើឱ្យកំណើនសេដ្ឋ កិច្ចមានការកើនឡើង និង៣. វិស័យទេសចរណ៍ផងដែរ។

