តើនាងពួនជាអ្វី

S
senghuy
http://i66.tinypic.com/2n687ex.jpg នាងពួន គឺជាគុជមួយប្រភេទ ដែលវាដុះនៅក្នុងដើមឬស្សី មានច្រើនរាង និងច្រើនសណ្ឋាន។ បើតាមតម្រារបស់ខ្មែរយើងតាំងពីបុរាណមក នាងពួន គឺជាឈ្មោះវត្ថុម្យ៉ាងដែលគេមានជំនឿថា ជាវត្ថុស័ក្តិសិទ្ធិ មានភាពរឹងស្វិត និងដុតមិនឆេះ។ នាងពួនមានកំណើតមកពីកូនឃ្មុំ ក្រោយពី បានវារចេញ ពីសំបុកដែលសុះអស់ ហើយចូលទៅក្នុងដើមឬស្សី។ លុះអស់រយៈពេលយ៉ាងយូរ កូនឃ្មុំទាំងនោះនឹងប្រែក្លាយបន្តិចម្តងៗ ទៅជាពណ៌ផ្សេងៗ ហើយរឹងដូចភ្លុកដំរី យ៉ាងដូច្នេះឯង។ គេមានជំនឿថា នាងពួន អាចបន្សាបអាហារបានគ្រប់ប្រភេទ ដូចជាយកវាបៀមក្នុងមាត់ រួចផឹកស្រា ស្រានោះនឹងគ្មានជាតិអាកុលអ្វីទាំងអស់ គឺសាបដូចជាទឹកធម្មតា។ ម្យ៉ាងទៀត ប្រសិនបើយើងយក នាងពួន ដាក់ជាប់តាមខ្លួន នោះវានឹងប្រាប់ក្នុងអារម្មណ៍របស់យើង អំពីហេតុការណ៍ដែលនឹងអាចកើតមានឡើង នាពេលខាងមុខ ថានឹងមានហេតុភេទ ណាមួយ កើតឡើងចំពោះយើងបាន ទៀតផង។