ហេតុអ្វីបានជាទឹកសមុទ្រប្រៃ?

បងប្អូននៅក្នុងសមាគមសេរីធ្លាប់បានរៀនរួចមកហើយពីសៀវភៅវិទ្យាសាស្រ្តអនុវត្តអំពីវដ្តទឹកសមុទ្រហើយក៏ដឹងដែរថា ទឹកសមុទ្រ គឺជាផ្ទៃទឹក ដែលមានជាតិប្រៃតាមការសិក្សានៅសាលាពីមុនមកខ្ញុំចាំបានថាទឹកសមុទ្រ តែងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតអាកាសធាតុ និងដំណើរការរបស់ វដ្តទឹក វដ្តកាបូន និងវដ្តអាសូត ទឹកសមុទ្រ មានទំហំស្មើនឹង ៧០ ភាគរយ នៃផ្ទៃផែនដីទាំងមូល ហេតុនេះហើយ វាជាសម្បត្តិធម្មជាតិមួយផ្នែកធំ របស់មនុស្សជុំវិញពិភពលោក ទឹកសមុទ្រ គឺបានផ្ទុកទៅដោយ សារជាតិអំបិលរ៉ែខនិជជាច្រើនផ្សេងៗគ្នា រួមមានដូចជា សូដ្យូម ក្លរ ស៊ុលផាត ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម អ៊ីយ៉ុងកាបូណាត និងអ៊ីយ៉ុងប្រូមួ សារធាតុអំបិលទាំងនេះ ចូលទៅក្នុងទឹកសមុទ្រ តាមរយៈលំហូរទឹកទន្លេ ដែលបាននាំយកថ្ម និងដីល្បាប់ មកជាមួយ រួចហូរចូលសមុទ្រ ជាតិអំបិលបានពីថ្ម និងដីភក់ទាំងនោះ អាចធ្វើឲ្យទឹកសមុទ្រដ៏ធំល្វឹងល្វើយ អាចប្រែជាប្រៃខ្លាំង
អ្វីដែលយើងមិនដឹងនោះគឺ រំហួត នៅពេលទឹកសមុទ្រហួត ជាតិអំបិល ដែលមាននៅក្នុងទឹកសមុទ្រ គឺមិនបានហួតទៅតាមដំណើររំហួតនោះទេ។ ដូច្នេះហើយ យើងអាចសន្និដ្ឋានបានថា ទឹកសមុទ្រមានបរិមាណថយចុះជាងមុន ប៉ុន្តែបែរជាមានបរិមាណជាតិអំបិល គឺនៅដដែល ហេតុនេះ ជាលទ្ធផល ទើបបណ្តាលឲ្យទឹកសមុទ្រ មានរសជាតិប្រៃខេះតែម្តង
កត្តាមួយទៀតគឺ បណ្តាលមកពីទឹកភ្លៀង នៅពេលដែលមានភ្លៀងធ្លាក់មកលើដី ទឹកភ្លៀងបាននាំយក កាបូនឌីអុកស៊ីតមកជាមួយ ដែលបានពីប្រតិកម្ម ជាមួយខ្យល់ក្នុងបរិយាកាសជុំវិញ ប្រតិកម្មនេះ បានបណ្តាលឲ្យទឹកភ្លៀងបានក្លាយទៅជា ភ្លៀងអាស៊ីត ដោយសារតែមានផ្ទុកអាស៊ីតកាបូន ខណៈពេលដែលភ្លៀង ធ្លាក់ប៉ះលើបណ្តាផ្ទាំងថ្ម ជាតិអាស៊ីតក្នុងទឹកភ្លៀង បានបំបែកផ្ទាំងថ្មទាំងនោះ ដំណើរនេះ បានបង្កើតជាអ៊ីយ៉ុង និងភាគល្អិតម៉ូលេគុល ដែលមានផ្ទុកបន្ទុកអគ្គិសនី អ៊ីយ៉ុងទាំងនេះ ត្រូវបានហូរចូលទៅក្នុងទឹកសមុទ្រ តាមរយៈទឹកស្ទឹង និងទឹកទន្លេ
កម្រិតជាតិប្រៃ របស់ទឹកសមុទ្រ អាចប្រែប្រួល និងខុសៗគ្នា ពីកន្លែងមួយ ទៅកន្លែងមួយទៀត។ ឧទាហរណ៍ សមុទ្រមេឌីទែរ៉ាណេ មានជាតិប្រៃខ្លាំងជាង បណ្តាមហាសមុទ្រផ្សេងៗទៅទៀត ក៏ព្រោះតែវាគ្មានព្រំដែនជាប់ជាមួយបឹង ឬទន្លេណាមួយ។ រីឯមហាសមុទ្រអាត្លង់ទិក នៅជាប់នឹងមាត់ទន្លេ Amazon តែម្តង ហេតុនេះមហាសមុទ្រអាត្លង់ទិក មានកម្រិតជាតិប្រៃទាប ដោយសារតែទឹកសាប ទឹកប្រៃលាយចូលគ្នា។



