រឿងខ្មោចលងពិតៗ

S
senghuy
https://s7.postimg.cc/x30fwttln/87_FEB087-_BD87-46_C2-_A1_A7-_EE7_C1_E172657.jpg កាលខ្ញុំអាយុជាង 10 ឆ្នាំឲ្យតែដ៏ខែកត្តិខ្ញុំនិងមិត្តភក្តិនាំគ្នាទៅដាក់សន្ទូច ដាក់លប នៅក្រោយវត្តព្រោះនៅទីនោះសម្បូរព្រៃលិចទឹកណាមួយអត់មានអ្នកណាគេដាក់ឡើងព្រោះទីនោះចាស់ៗបានប្រាប់ថាមានខ្មោចស្លាប់ច្រើននៅសម័យពពកនិងមានព្រាយខ្មោចជាច្រើនទៀតតែខ្ញុំនិងមិត្តភក្តិអត់ជាក់ទេរឿងខ្មោចរឿងព្រាយនោះក៏នាំគ្នាយកសន្ទូច លប ទៅដាក់ជារាប់ថ្ងៃបានត្រីតូចៗជាងកន្លះទ្រុង ពេលព្រឹកយើងនាំគ្នាទៅមើលពេលល្ងាចក៏នាំគ្នាទៅមើលទៀតជាងមួយខែអត់មានដែលឃើញអ្វីទេក្រោយមកក៏ដាក់សន្ទូច លប បានត្រីតិចទៅៗខ្ញុំក៏អត់ចង់ទៅមើលថ្ងៃមួយមិត្តភក្តិរបស់ខ្ញុំបានហៅខ្ញុំទៅមើលតែខ្ញុំអត់ទៅព្រោះដាក់អត់បានត្រីណាមួយថ្ងៃនោះយប់ផងប្រហែលជាម៉ោង8ជាងមិត្តភក្តិរបស់ខ្ញុំគាត់ទៅម្នាក់ឯងពេលគាត់ទៅដ៏គាត់មើលសន្ទូចអត់មានចប់ត្រីទេក៏ទៅមើលលប ទៀតពេលលើកឡើងបានត្រីរ៉ស់មួយធំក៏ដាក់ចូលទ្រុងគាត់សប្បាយចិត្តណាស់ក៏ត្រលប់មកផ្ទះវិញដើរមិនបានប៉ុន្មានម៉ែតផងគាត់ចេះតែឆ្ងល់ហេតុអ្វីត្រីនេះធ្ងន់ទៅៗក៏ឆ្នុកគូមមើលត្រីនៅក្នុងទ្រុងមិនឃើញ ត្រីបែរជាឃើញក្បាលខ្មោចមនុស្សស្រីទៅវិញ គាត់ភ័យខ្លាំណាស់បានបោះទ្រុងចោមរត់យ៉ាងលឿងទៅផ្ទះឃ្លុំផួយ ឪពុកម្តាយគាត់ឃើញភ័យខ្លាចក៏ទៅសួរតែគាត់អត់មាននិយាយអ្វីទេលុះស្អែកឡើងគាត់ឈឺឪពុកម្តាយគាត់បានទៅរកគ្រូមើលគ្រូថាគាត់ត្រូវខ្មោចលងឪពុកម្តាយគាត់ក៏នាំទៅវត្តឲ្យលោកតាស្រោកទឹក 7 ថ្ងៃបានគាត់ជាវិញ នេះជារឿងពិតដែលមិត្តភក្តិរបស់បានជួយរឿងខ្មោចលងតែខ្ញុំវិញមិនដែលបានជួយនោះទេកន្លែងណាគេថាពេលខ្ញុំទៅអត់ដែរបានឃើញទៅជាមួយគ្នា 5 នាក់ 4 នាក់ទៀតឃើញតែខ្ញុំមើលអត់ឃើញលឺចាស់ៗនិយាយថារឿងខ្មោចលងនេះមកពីក្រយៅមនុស្សម្នាក់ៗខ្ញុំក៏មិនដឹងថាវាជាការពិតឬយ៉ាងណាទេចុះបងប្អូនវិញយល់ម្តេចដែរ

Comments

កត្តិក យ៉ាងណាអរគុណដែលបានចូលរួមសរសេរប្រលោមលោករឿងខ្មោចណា។
daisysun
Nice!