ផលល្អនឹងផលអាក្រក់នៃការផឹកកាហ្វេ

កាហេ្វប្រាកដជាមានឥទ្ធិពលដ៏ពិសេសជាមិនខាន ដែលធ្វើឲ្យមនុស្សភាគច្រើនចូលចិត្តរសជាតិរបស់វាដោយ យកការផឹកកាហេ្វជាទម្លាប់ ឬដើម្បីបង្កើននូវកម្លាំងសមត្ថភាព របស់គេ។
អត្ថប្រយោជន៍នៃការផឹកកាហ្វេ
សារជាតិកាហេ្វនឹងជ្រាបចូលទៅក្នុងប្រព័ន្ធឈាមហើយធ្វើដំណើរយ៉ាងរហ័ស ទៅកាន់ខួរក្បាលរបស់យើងក្នុងរយៈពេលប្រហែលជា ១០ នាទីក្រោយពីអ្នកពិសារកាហ្វេហើយសារជាតិនោះទៅរំញោច និងបង្កើននូវភាពរវៀសរវៃ និងថាមពលរបស់មនុស្ស។ នេះជាហេតុបណ្តាលឲ្យមានការភ្ញោច និងបង្កើតនូវអរម៉ូនអង់ត្រូណាលីនដែលជាអរម៉ូនជួយដល់ ភាពស្វាហាប់ និងភាពយកចិត្តទុកដាក់របស់មនុស្ស។ ការសិក្សារស្រាវជ្រាវក៏បានបញ្ជាក់ថា ជាតិកាហ្វេក៏ជំនួយដល់ការ ចងចាំរបស់យើងផងដែរ។
ទីមួយ ៖ សារជាតិកាហ្វេ បង្កើននូវអារម្មណ៍សប្បាយរីករាយ និងធ្វើឲ្យអ្នកញៀនផងដែរ។ មូលហេតុគឺវាធ្វើឲ្យអ្នកស្វាង និងមានថាមពល ម្យ៉ាងវិញទៀត កាហ្វេអ៊ីនក៏ជួយបង្កើននូវដូហ្វាមីននៅក្នុងខួរក្បាលអ្នក ដែលជាហេតុធ្វើឲ្យអ្នករីករាយផងដែរ។ ដូចនេះហើយ អ្នកប្រាកដណាស់នឹងមានអារម្មណ៍ស្រស់ថ្លា និង ស្វាហាប ហើយថែមទាំងសប្បាយ។ ផ្ទុយទៅវិញចំពោះអ្នកដែលពិសារកាហ្វេច្រើនហួសកំណត់ វានឹងបណ្តាលឲ្យកើនជាភាពញៀន នេះគឺអាចសង្កេតឃើញតាមរយៈការឈឺក្បាល់នៅពេលភ្ញាក់ពីគេងដែលត្រូវការតែកាហ្វេដើម្បីបំបាត់បញ្ហានេះ។
ការផឹកកាហ្វេច្រើនពេកនឹងបណ្តាលឲ្យខ្លួនអ្នកមានភាពឡេសឡស់ រហឹតរហៃ ញ័រសាច់ និងអស់កម្លាំងផងដែរ។ ហេតុដូចនេះហើយទើបអ្នកដែលមានបញ្ហាទាក់ទង់នឹងសតិ និងស្មារតី គឺមិនអនុញ្ញាតឲ្យពិសារកាហ្វេឡើយ ព្រោះវាអាចបណ្តាលឲ្យមានប្រតិកម្មដូចបានរៀបរាប់ខាងលើ។
ទីពីរ ៖ អ្នកពិសារកាហ្វេក៏អាចជួយឲ្យអ្នកជៀសផុតពីការប្រឈម នឹងការកើតមានដុំក្រួសក្នុងដម្រង់នោមផង ដែរ។ អ្នកជំនាញបានបញ្ជាក់ថា ជាតិកាហ្វេជួយរំញោចដល់សាច់ដុំពោះវៀនធំ និងបង្កើននូវចលនារបស់វា ជួយសម្រួលដល់ការបត់ជើងធំ និងបន្ទោបង់។ ហេតុដូចនេះ វាជួយសម្អាត់ដល់ថង់ទឹកនោមរបស់អ្នក ដែលជាមូលហេតុជួយអ្នកជៀសផុតពីក្រួសក្នុងតម្រង់នោម។
ទីបី ៖ ការហ្វេក៏អាចជួយដុតបំផ្លាញជាតិខ្លាញ់ និងកាឡុរីនៅក្នុងខ្លួនអ្នកផងដែរ ប៉ុន្តែវាពុំមែនជាភេសជ្ជៈ សម្រកទម្ងន់ទេ។ គេបានហៅកាហ្វេថាជាភាសជ្ជៈទប់ស្កាត់ដំណើរការស្រែកឃ្លាន ហើយកាហ្វេបង្កើននូវកម្តៅក្នុងខ្លួនអ្នកដែលអាចជួយដុតជាតិកាឡូរីបាន ប៉ុន្តែពុំទាន់មានការស្រាវជ្រាវច្បាស់លាស់ ទាក់ទងនឹងបញ្ហានេះនៅឡើយទេ។

ផលអាក្រក់នៃការផឹកកាហ្វេច្រើនពេក
ទីមួយ ៖ ការផឹកកាហ្វេអាចបណ្តាលឲ្យមនុស្សភាគច្រើនគេងមិនលក់។ ការផឹកកាហ្វេក្នុងពេលល្ងាចគឺមានភាគរយច្រើនអាចជម្រុញឲ្យអ្នកកើតជម្ងឺគេងមិនលក់ ឬបើអ្នកមានជម្ងឺនេះរួច វានឹងធ្វើឲ្យស្ថានភាពជម្ងឺរបស់អ្នកកាន់តែមានភាពធ្ងន់ធ្ងរ បើអ្នកផឹកកាហ្វេក្នុងកំឡុង ពេលកៀកម៉ោងគេង កាហ្វេនឹងធ្វើឲ្យអ្នកស្វាង ហើយជម្ងឹគេងមិនលក់របស់អ្នកនឹងអាចឈានទៅដល់ភាព រាំរ៉ៃ មូលហេតុទាំងនេះគឺដោយសារតែកាហ្វេដែលអ្នកពិសារ គឺស្ថិតនៅក្នុងខ្លួនអ្នកជាច្រើនម៉ោងដើម្បី ជួយប្រញាក់ខួរក្បាល់របស់អ្នក ឲ្យបង្កើនថាមពល។ ជាទូទៅ ចំពោះមនុស្សខ្លះ ជាតិកាហ្វេនឹងស្ថិតនៅ ក្នុងខ្លួនចំនួនពី ៤ ទៅ ៦ ម៉ោង ដែល ៦ម៉ោងក្រោយសារជាតិនេះនឹងកាត់បន្ថយនៅត្រឹម ៥០% ប៉ុន្តែ សូមចងចាំថា ល្បឿននៃការបំលែងសារជាតិកាហេ្វអ៊ីនគឺខុសគ្នាទៅតាម លក្ខណៈគីមី និងហ្សែនរបស់មនុស្ស។
ទីពីរ ៖ ការទទួលទានកាហ្វេច្រើនហួលប្រមាណក៏បណ្តាលឲ្យកើតមានជម្ងឺលើសឈាម និងបេះដូងលោត ញាប់ ដែរ។ ក្នុងការពិសារ ១ ទៅ ៣ កែវក្នុង ១ថ្ងៃពុំមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកដែលមានសុខភាពល្អនោះទេ តែងគួរប្រយ័ត្នចំពោះអ្នកដែលមានវ័យចំណាស់ នៅមិនទាន់មានការស្រាវជ្រាវគ្រប់គ្រាន់ទេថាតើហេតុ អ្វីទើបកាហ្វេអាចបណ្តាលឲ្យកើតជម្ងឺលើសឈាម ប៉ុន្តែគេបានសង្កេតឃើញពីអ្នកដែលផឹកកាហ្វេជាប្រចាំ គឺគេបានឃើញកម្រឹតឈាមអ្នកទាំងនោះ ឡើងខ្ពស់ជាងធម្មតា នៅពេលពិសារកាហ្វេរួច៕
https://www.google.com.kh/url?sa=t&source=web&rct=j&url=https://m.facebook.com/pickupcoffe/posts/787203531436322&ved=2ahUKEwjdlJ2E1cHdAhXIxbwKHaULARMQFjAAegQIBBAB&usg=AOvVaw2VYYMbqbQjQkvdCe-5LRjr

