ទស្សនៈ ជំនួញរបស់មហាសេដ្ឋីចិន លី កាស៊ីង

បុរសដែលមានវ័យ៨៨ឆ្នាំ កំពុងមានទ្រព្យសម្បត្តិប្រមាណ ៣០.៦០ពាន់លានដុល្លារ មានប្រវត្តិមិនធម្មតា ពោលគឺកើតជាកូនអ្នកក្រម្នាក់ដែលមានប្រវត្តិតស៊ូក្នុងជីវិត រហូតបានក្លាយជាមហាសេដ្ឋីទាំងមិនទាន់បានរៀនចប់ថ្នាក់អនុវិទ្យាល័យផង។ តើលោកមានទស្សនៈ និងគំនិតជំនួញបែបណា ទើបធ្វើឲ្យលោកជោគជ័យបែបនេះ?
១. កេរ្តិ៍ឈ្មោះ គឺជាគន្លឺះនៃភាពជោគជ័យ ដូចនេះអ្នកត្រូវតែស្មោះត្រង់ចំពោះអតិថិជនជានិច្ច។
២. បើអ្នកគិតហើយ អ្នកត្រូវតែរៀបចំវាឲ្យបានរួចរាល់។ បើអ្នករៀបចំរួចរាល់ហើយ គ្មានអ្វីដែលត្រូវខ្វល់ទៀតឡើយ។
៣. ខ្ញុំមិនដែលមានសំណាង ឬពឹងលើសំណាងអ្វីនោះទេ។ ខ្ញុំធ្វើការយ៉ាងលំបាក ដើម្បីសម្រេចគោលដៅដែលខ្ញុំចង់បាន។
៤. ខ្ញុំត្រូវការសន្សំលុយពីប្រាក់កាក់ឡើងទៅ។ ខ្ញុំត្រូវការខ្លាំង និងត្រូវការរកមធ្យោបាយដើម្បីឲ្យមានសុវត្ថិភាពនៅពេលអនាគត ដែលទាំងអស់នេះហើយ ខ្ញុំតែងតែមានលុយបម្រុងជានិច្ច។ «ខ្ញុំមិនដែលភ្លេចរក្សាលំនឹងនៅពេលដែលខ្ញុំដើរទៅមុខនោះទេ ហើយខ្ញុំក៏មិនភ្លេចដើរទៅមុខ នៅពេលដែលខ្ញុំមានលំនឹងនោះដែរ»។
៥. «ទស្សនៈវិស័យ» ប្រហែលជាភាពខ្លាំងដ៏អស្ចារ្យរបស់យើង។ វាធ្វើឲ្យយើងបន្តរស់ជាមួយកម្លាំង និងអាចបន្តនិរន្តភាពរាប់សតវត្សរ៍។
៦. អ្នកជំនួញ ត្រូវតែធ្វើដំណើរទៅមុខទ្វេរដង ហើយសម្ព័ន្ធភាពរវាង «ចំណេះដឹង» និង «ជំនួញ» គឺជាគន្លឹះដែលកាន់តែឈានទៅរកភាពជោគជ័យបន្តិចម្តងៗ។
៧. ត្រូវតែស្គាល់ និងយល់ពីជំនួញរបស់អ្នក ដូចស្គាល់បាតដៃរបស់អ្នកអ៊ីចឹង។ ជួនកាលថ្ងៃនេះជំនួញរបស់អ្នកដើរបានល្អ ប៉ុន្តែថ្ងៃស្អែកជំនួញរបស់អ្នក អាចដួលក៏ថាបាន។
៨. ខ្ញុំធ្លាប់ធ្វើការឲ្យគេ ដូចនេះហើយខ្ញុំដឹងអ្វីដែលបុគ្គលិកត្រូវការ។
៩. ខ្ញុំតែងតែក្រោកពីដំណេកមុនម៉ោង៦ព្រឹក ហើយហាត់ប្រាណ និងលេងវាយកូនហ្គោលមួយម៉ោងកន្លះ។ នៅពេលយប់ខ្ញុំតែងតែអានសៀវភៅមុនពេលចូលគេង។ ខ្ញុំនៅតែមានថាមពលរៀងរាល់ថ្ងៃ ពីព្រោះថាមពលរបស់អ្នកកើតឡើងពីការពេញចិត្តការងារដែលអ្នកបានធ្វើ។
ដកស្រង់ពីសៀវភៅ៖ មនុស្ស១០០ គំនិត១០០០ (ដោយ ឈុំ សីហា)

