អង្គសង្រ្កាន្តសៀរាប
http://i68.tinypic.com/1zmgok6.jpg
http://i63.tinypic.com/16hoswy.jpg
http://i67.tinypic.com/23hu841.jpg
http://i63.tinypic.com/i20qya.jpg
http://i64.tinypic.com/2el5ndk.jpg
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចូលរួមក្នុងពិធីដង្ហែរក្បួនអង្គសង្រ្កាន្តឆ្នាំ២០១៨
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ដែលជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រូវជាថ្ងៃទី៣នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមក្នុងពិធីដង្ហែរក្បួនអង្គសង្រ្កាន្តឆ្នាំ២០១៨។
កម្មវិធីដង្ហែក្បួនអង្គសង្រ្កាន្តឆ្នាំ២០១៨ ត្រូវបនរៀបចំឡើងក្រោមប្រធានបទ “មុនីគោតម” ដែលជាការប្ងកើតឡើងសម្រាប់ធ្វើការគាមទ្រដល់ចក្ខុវិស័យរួមរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងបង្កើតទស្សនីយភាពនៃការចូលរួមរវាងសិល្បករយុវជនទាំងខ្មែរ និងបរទេសព្រមទាំងប្រជាពលរដ្ឋផងដែរ។មុនីគោតម គឺតំណាងឲ្យពន្លឺពរជ័យនៃវិត្ថុស័ក្តិសិទ្ធដ៏ប្រសើរ ដែលបានផ្តល់នូវជីវិត ភាពសម្បូរសប្បាយ និងក្តីរំពឹងដល់សត្វលោកទាំងឡាយ។
ប្រធានបទនៃក្បួនមុនីគោតម គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងឧទ្ធិសបួងសួងដល់ទេវតា ដើម្បីសុំពរជ័យជូនប្រជាពលរដ្ឋកម្ពុជាជួបជោគជ័យគ្រប់ប្រការ។
សូមបញ្ជាក់ថា ក្បួនមុនីគោតមនេះ មានចំនួន៩ផែន រួមមានផែនសួរស្តីឆ្នាំថ្មី ផែនព្រះនាងមហោទរាទេវី ផែនពន្លឺប្រសិទ្ធី ផែនឥន្ទបត្ត ផែនសហស្សវិចិត្រវាយនា ផែនបសាទពរ ផែនផលានុផល ផែនពេញចិត្ត និងផែនខ្ញុំស.ស.យ.ក.។
ជាការកត់សំគាល់ ជារាងរាល់ឆ្នាំក្បួនដង្ហែអង្គសង្រ្កាន្ត គឺបានទាក់ទាញ់ប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ ដោយកាលពីឆ្នាំ២០១៧មានប្រមាណជាង៤ម៉ឺននាក់៕

