Serey is utilizing Blockchain technology

សហគ្រិនស្ត្រីខ្មែរនៅកូរ៉េ៖ ខ្ញុំធ្លាប់រកស៊ីខាតជិត២ម៉ឺន ព្រោះរើសដៃគូរកស៊ីខុស

senghuy

http://i63.tinypic.com/9glxxk.jpg ប្អូនស្រីមួន នីតា ជាស្ថាបនិកក្រុមហ៊ុន Cam Trading សហគ្រិនស្ត្រីខ្មែរបានចេញរកស៊ីនៅប្រទេសកូរ៉េខាងត្បូង ធ្លាប់បានឆ្លងកាត់ទុក្ខលំបាកជាច្រើនក្នុងឆាកជីវិត ទម្រាំទទួលបានជោគជ័យក្នុងមុខជំនួញ បើទោះមិនទាន់រីកចម្រើនខ្លាំងក្តី។ ឆ្លងកាត់បទពិសោធន៍រកស៊ីកន្លងមក នីតា ធ្លាប់រកស៊ីខាតដើមរហូតជិត ២ម៉ឺនដុល្លារឯណោះ ដោយសារតែជ្រើសរើសដៃគូរកស៊ីខុស។ ប្អូនស្រីបានថ្លែងប្រាប់ ថា «ខ្លួនធ្លាប់រកស៊ីខាតរហូតជិត២ម៉ឺនដុល្លារ ព្រោះតែជ្រើសរើសដៃគូខុស។ ដៃគូរកស៊ីល្អ ត្រូវតែជាមនុស្សដែលយើងអាចទុកចិត្ត យល់ចិត្តគ្នា មិនត្រឹមតែប៉ុណ្ណោះត្រូវតែបុគ្គលមានផ្នត់គំនិតរកស៊ីស្រដៀងគ្នាខ្លះ មិនអាចខុសគ្នានោះទេ ព្រោះនៅក្នុងការរកស៊ីមានរឿងច្រើនណាស់ ដែលយើងត្រូវខិតខំប្រឹងប្រែងធ្វើជាមួយគ្នា កែតម្រូវគ្នា ពិភាក្សាគ្នា បើយើងមិនយល់ពីគ្នាទេ យើងមិនអាចចាប់ដៃគូអាជីវកម្មបានទេ»។ ចាប់ដៃគូអាជីវកម្ម មិនខុសពីចាប់ដៃគូជីវិតនោះទេ ត្រូវតែច្បាស់លាស់ ព្រោះបើចាប់ខុសនឹងធ្វើឱ្យអាចអាជីវកម្មយើងបរាជ័យបានគ្រប់ពេល។ ចាប់ដៃគូរកស៊ីល្អ ប្រសើរជាងមានដើមទុនរាប់លានដុល្លារ សម្រាប់ចេញរកស៊ីទៅទៀត។ អ្នកជំនួញមានដើមទុនរាប់លានដុល្លារ អាចរកស៊ីបរាជ័យ តែបើមានដៃគូល្អ កម្របរាជ័យណាស់ ឬកម្រិតនៃភាពបរាជ័យតិចបំផុត។ ជាការពិតណាស់ យុវជនត្រៀមចេញរកស៊ីថ្មីៗ ត្រូវតែគិតពិចារណាឱ្យបានច្បាស់លាស់ លើការជ្រើសរើសដៃគូរកស៊ីឱ្យបានហ្មត់ចត់ កាន់តែល្អទៀតនោះ ត្រូវតែជាបុគ្គលដែលស្រឡាញ់វិស័យដូចគ្នា ទើបងាយស្រួលក្នុងការសហការរកស៊ីជាមួយគ្នា។ សម្រាប់ការរកស៊ីវិញ ភាពជោគជ័យថ្ងៃនេះកើតចេញពីភាពស្មោះត្រង់ជាមួយអតិថិជន ជាកត្តាចម្បងបំផុត ហើយមិនថាចេញរកស៊ីវិញនោះទេ បើគ្មានភាពស្មោះត្រង់ទេនោះ ពិបាកជោគជ័យណាស់។ ហើយនៅថ្ងៃអនាគត ប្អូនស្រីនឹងពង្រីកអាជីវកម្មដឹកជញ្ចូននេះឱ្យកាន់តែធំជាងមុន ជាពិសេសនិងពង្រីកឃ្លាំងស្រុកទំនិញទាំងនៅកូរ៉េ និងនៅកម្ពុជាផងដែរ៕
0.000 SRY$0.00
Global
Global

Comments