រុក្ខជាតិ និងផ្លែឈើ ដែលជួយសុភាព

S
senghuy
http://i65.tinypic.com/2jfn23o.jpg រុក្ខជាតិ និងផ្លែឈើ ដែលអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដើម្បីបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម បានយ៉ាងមានប្រសិទ្ធភាព ការគ្រប់គ្រងកម្រិតជាតិស្ករគឺជារឿងមួយចាំបាច់ដែលអ្នកត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះវាគឺជាកត្តាមួយដែលធ្វើឲ្យមានហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀត កម្រិតជាតិស្ករខ្ពស់អាចធ្វើឲ្យមានផលប៉ះពាល់ដល់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ និង ជំងឺទឹកនោមផ្អែមប្រភេទ ២ ទៀតផង។ ហេតុនេះការគ្រប់គ្រងកម្រិតជាតិស្ករគឺជាកត្តាសំខាន់បំផុត ដើម្បីចៀសវាងពីជំងឺទឹកនោមផ្អែម និងជំងឺមួយចំនួនផ្សេងៗទៀត។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួន ដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកបាន៖ ១/ ស្លឹកត្របែក បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Nutrition & Metabolism ដែលបានចេញផ្សាយនូវអត្ថបទមួយថា សមាសធាតុម្យ៉ាងនៅក្នុងទឹកតែ ដែលផ្សំពីស្លឹកត្របែក អាចជួយទប់ស្កាត់ការស្រូបយកជាតិស្ករ  ឬការកើនឡើងកម្រិតជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទានអាហាររួច។  ដូច្នេះអ្នកគួរទទួលទានទឹកតែស្លឹកត្របែក ក្រោយពេលទទួលទានអាហារ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករកុំឲ្យកើនឡើង ដែលជាហានិភ័យនៃជំងឺទឹកនោមផ្អែម។ វិធីធ្វើទឹកតែស្លឹកត្របែក៖ • អ្នកត្រូវយកស្លឹកត្របែក២ ទៅ៣សន្លឹក លាងទឹកឲ្យស្អាត រួចដាក់ចូលទៅក្នុងទឹកចំនួន ២ពែងដែលកំពុងពុះ ហើយរម្ងាស់វាពីរបីនាទី រួចលើកចេញពីចង្រ្កាន និងទុកឲ្យត្រជាក់ ដើម្បីទទួលទានជាការស្រេច។ http://i66.tinypic.com/2mcaip3.jpg ២/ ស្លឹកផ្លែមន ផ្លែមនគឺជាប្រភេទផ្លែឈើដែលអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក និង ថែមទាំងជួយការពារមិនឲ្យមានការកើនឡើងផងដែរ។ ជាការពិត ដើម្បីទទួលបានអត្ថប្រយោជន៍មួយនេះ អ្នកអាចអនុវត្តន៍ដូចខាងក្រោម៖ • អ្នកត្រូវយកស្លឹកផ្លែមនចំនួនមួយស្លាបព្រាកាហ្វេ(ស្លឹកមនក្រៀមមានលក់នៅតាមផ្សារទំនើប) ដាក់នៅក្នុងទឹកពុះចំនួន ២០០ ទៅ២៥០មីលីលីត្រ បន្ទាប់មកទុកវាឲ្យត្រជាក់ប្រហែលពីរទៅបីនាទី ហើយស្រង់កាកស្លឹកមនចេញ ដើម្បីទទួលទានជាការស្រេច។  http://i65.tinypic.com/2hgbrls.jpg ៣/ ផ្លែម្រះ បើយោងតាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានតែម្រះ ឬ ទទួលទានផ្លែម្រះសម្រាប់ជាអាហារប្រចាំថ្ងៃគឺអាចជួយការពារជំងឺទឹកនោមផ្អែម ដែលបណ្តាលមកពីការកើនឡើងកម្រិតជាតិស្ករក្នុងឈាម។  http://i68.tinypic.com/5vdvu0.jpg ៤/ ពោតបារាំង ពោតបារាំងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរាងកាយរបស់អ្នក ជាពិសេសវាជួយដល់មុខងារនៃតម្រងនោមចំពោះអ្នកជំងឺទឹកនោមផ្អែម និង ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមនៃអ្នកជំងឺទឹកនោមផ្អែមមានភាពប្រសើរឡើងផងដែរ។ នេះបើយោងតាមការសិក្សាមកពីតៃវ៉ាន់ និង បង់ក្លាដេសបានធ្វើការបកស្រាយ។ ដូច្នេះដើម្បីទទួលបានអត្ថប្រយោជន៍មួយនេះ អ្នកអាចយកពោតបារាំងលាងទឹកឲ្យស្អាត រួចដាក់ត្រាំងនៅក្នុងកូនក្រឡតូចល្មម(ពោតបារាំង និងទឹកមានបរិមាណសមល្មម) រយៈពេល១យប់។ លុះព្រឹកឡើងទើបអ្នកអាចទទួលទានទឹកពោតបារាំងនេះបាន។  http://i68.tinypic.com/t4u3w9.jpg ៥/ ផ្លែប្លូបឺរី ការទទួលទានផ្លែប្លូបឺរី (មានលក់នៅតាមផ្សារទំនើប) អាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនដូចជាការថយចុះកូឡេស្តេរ៉ុល ទ្រីគ្លីសេរីត កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ហើយជាពិសេសនោះគឺវាជួយការពារការកើនឡើងកម្រិតជាតិស្ករក្នុងឈាមនេះតែម្តង៕  http://i65.tinypic.com/6j1u0o.jpg

Comments