ឧកញ៉ាគិត ម៉េង៖ពីអ្នកលាងចានដោយខ្វះជំនាញក្លាយទៅជាឧកញ៉ាជោគជ័យលើអាជីវកម្មនៅកម្ពុជា

S
senghuy
http://i63.tinypic.com/2nizb6x.jpg ឧកញ៉ាគិត ម៉េង៖ពីអ្នកលាងចានដោយខ្វះជំនាញក្លាយទៅជាឧកញ៉ាជោគជ័យលើអាជីវកម្មនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាបច្ចុប្បន្ន និងជាម្ចាស់អាជីវកម្មធំៗ ដូចជាក្រុមហ៊ុនទូរស័ព្ទ Cellcard នោះ គឺជាមនុស្សដ៏ជោគជ័យម្នាក់ក្នុងវិស័យអាជីវកម្ម ហើយក៏បានជួយសម្រួលដល់​វិនិយោគបរទេស​ជាច្រើនមក​បណ្តាក់​ទុ​ន​​នៅកម្ពុជាតាមរយៈតួនាទីជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ជីវិតជោគជ័យរបស់អ្នកឧកញ៉ានៅថ្ងៃនេះមិនមែន​កើត​ចេ​ញ​ដោយចៃដន្យនោះទេ តែកើតចេញពីការតស៊ូព្យាយាមពីអ្នកលាងចានដោយសារខ្វះជំនាញ ទម្រាំបានក្តាប់អាជីវកម្មធំៗ និ​ង​មានកេរ្តិ៍ឈ្មោះដោយសារភាពជោគជ័យនៅវិស័យជំនួញសព្វថ្ងៃនេះ។ អ្នកឧកញ៉ា ជាមនុស្សម្នាក់ដែលបានហែលឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត ហើយក្លាយជាជនភៀសខ្លួនដូច​ពល​រដ្ឋ​ខ្មែរដទៃទៀតដែរ។ អ្នកឧកញ៉ាត្រូវបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីសង្គ្រាមស៊ីវិល និងបានភៀសខ្លួនបន្ត​ទៅ​កា​ន់​​ទឹកដីនៃការរល់ដំ គឺប្រទេសអូស្ត្រាលី ហើយបានធ្វើការ និងរៀនសូត្រនៅទីនោះតែម្តង។ ជីវិត​នៃជនភៀស​ខ្លួន​កម្ពុជា​ស្ទើ​រ​​គ្រប់ប្រទេស មានរស់ជាតិមិនខុសគ្នានោះទេ គឺផ្តើមចេញពីចំណុចសូន្យ ភាសាក៏មិនចេះ ជំនាញក៏មិនចេះ តើរ​ក​ការ​ងារ​ល្អ​បា​នដោយវិធីណា។ អ្នកឧកញ៉ាធ្លាប់បានប្រាប់សារព័ត៌មានអូស្ត្រាលីមួយថា ក្នុងជីវិតជាជនភៀសខ្លួនត្រូវតែតស៊ូខ្លាំងបំផុតដើម្បីរស់នៅ​ទឹក​ដី​គេ លោកបានចាប់ផ្តើមធ្វើការនៅភោជនីយដ្ឋានឥណ្ឌា ជាអ្នកលាងចានឲ្យគេ ដោយសារខ្លួនគ្មានជំនាញអ្វីសោះ។ អ្នក​ឧញ៉ា​បានធ្វើការជាច្រើនលើទឹកដីអូស្ត្រាលី ដែលសុទ្ធសឹងជាការងារមិនត្រូវការជំនាញអ្វីឡើយ ដូចជា​កម្មករលាង​សំអាត​នៅ​ផ្សា​របន្លែ កម្មករកាត់ស្មៅ និងចែកខិតប័ណ្ណតាមផ្ទះក្រោមអាកាសធាតុត្រជាក់ខ្លាំងជាដើម។ ជីវិតគឺជាការតស៊ូ តស៊ូហើយ តស៊ូទៀត ថ្ងៃណាមួយគង់តែឆ្លងផុតឧបស្គ និងក្លាយជាមនុស្សជោគជ័យមិនខាន។ ជីវិត​រប​ស់​អ្នកឧកញ៉ាបានផ្លាស់ប្តូរខ្លាំងនៅពេលលោក ត្រឡប់មកមាតុភូមិកំណើតវិញនៅឆ្នាំ១៩៩១ ហើយ​បានបើកអាជីវ​កម្មល​ក់​គ្រឿ​ង​សង្ហារឹម ​និង​សម្ភារការិយាល័យ​ឲ្យ​អង្គការ​ សហប្រជាជាតិនៅកម្ពុជា​ដោយរួមមានទាំង​ម៉ាស៊ីនថតចម្លងម៉ាកCanon ជា​ដើ​ម។ ក្រោយពីបានបង្កើតអាជីវកម្មនេះឡើងអ្នកឧកញ៉ាក៏កាន់តែជោគជ័យលើជំនួញ ហើយបានបង្កើតក្រុមហ៊ុនធំៗជា​ប​ន្ត​បន្ទាប់ និងក្លាយជាប្រធានសភាពាណិជ្ជកម្មកម្ពុជា​ មានងារជាអ្នកឧកញ៉ា ដែលគេស្គាល់គ្រប់គ្នាថាជាសេដ្ឋីស្រុកខ្មែរ៕

Comments