ប្រាសាទនគរបាជ័យលើកទឹកដីខេត្តកំពង់ចាម

S
senghuy
![28BAD2E3-69A4-4846-850D-E10FE9244322.jpeg](https://serey.io/imageupload_data/398708d6958f387338fd19115c76598d51e63ef9) ![FE84F026-AADB-4A1C-948C-CC6F2D8044A5.jpeg](https://serey.io/imageupload_data/336d9c838b0d6d5783a5ae5c17708c608b29efe0) ប្រាសាទនគរ​បាជ័យមាន​ទីតាំងស្ថិត​នៅ​ក្នុង​ទឹកដីខេត្តកំពង់ចាម​ ចម្ងាយប្រហែល​២គ.ម​ ពី​ទី​រួម​ខេត្ត​កំពង់ចាម ប្រាសាទ​នេះ​ស្ថាបនាឡើង​ដោយ​ព្រះមហាវីរក្ស័ត្រជ័យវរ្ម័នទី៧​ នាសតវត្សទី១៣ តាម​លំនាំ​រចនាបថ​បាយ័ននៅ​ក្នុង​បរិវេណ​ប្រាសាទ​ទាំងមូល មាន​សសរ​ពេជ្រ​ខ្ពស់ៗ ឈរ​ទប់​ទ្រ​ផ្ដែរ​ប្រាសាទ​យ៉ាង​រឹងមាំ​ រីឯ​ទ្វារ​ទាំង​បួន​ទិស​របស់​ប្រាសាទវិញ​ដែល​អម​ដោយ​ជញ្ជាំង​ទាំងឡាយ​ក៏​នៅ​ភាពរឹងមាំ​ល្អ​គ្មាន​ការ​រង្គោះរង្គើ​ឡើយ​ទស្សនៈ​ វិស័យ​ដើម​នៃ​សំណង់​ប្រាសាទ​នេះ​គឺ​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា រហូត​មក​ដល់ពេល​បច្ចុប្បន្នប្រាសាទ​នេះ​គឺ​នៅ​រឹងមាំ​ល្អ​ណាស់​សំរាប់ការ​ទស្សនា​កម្សាន្តហើយ​ក៏​បន្សល់​ទុក​នូវ​ផ្ទាំង​សិលា​ចារិក​ ក៏​ដូច​ជា​រូបចម្លាក់​នានា​ស្ថិត​នៅ​ក្នុង​លំនាំដើម​ទាំងអស់ ចំណែក​សំណង់​ព្រះវិហារ​ព្រះពុទ្ធសាសនា​ ដែល​ស្ថាបនា​ក្រោយ​សម័យ​អង្គរ​នោះ​ក៏​ស្ថិត​នៅ​ល្អ​តាម​លំនាំ​ស្ថាបត្យកម្ម​ ដើម​ផង​ដែរ។ ប្រាសាទ​នគរ​បាជ័យ​ជា​ប្រាសាទ​បុរាណ​​មួយ​​ដែល​​បាន​​សាង​​សង់​​ឡើង​​នៅ​ ចុង​​សតវត្ស​ទី​១២​ ដោយ​​ព្រះជ័យវម៌នទេវទី៧ ដើម្បី​​ឧទ្ទិស​​ដល់​​ព្រះពុទ្ធសាសនា​មហាយានប្រាសាទ​នេះ​បច្ចុប្បន្ន​បានបាត់បង់រូប​រាង​ដើម​ស្ទើរ​តែទាំង​ស្រុង ប្រាសាទនេះ​មានទំហំ​ប្រហែល ៥០០មx៥០០ម វាមាន​កំពែងបីជាន់ និង​មានគោបុរៈ​គ្រប់​ទិស​ធំ​ទាំង​ ៤ បងប្អូន ​អាច​ចូល​​ទៅ​​លេង​​តាម​គោបុរៈ​​ទិស​ខាង​​កើត​និង​ជើង រីឯទិសខាង​ត្បូង​គឺ​បាក់បែក​អស់ជាច្រើន ឯទិសខាង​លិច​វិញគឺ​ទៅ​កាន់ភូមិ​អ្នក​ស្រុក កំពែង​ជាន់​ទី១គឺ​បាក់បែក​និង​ស្រុត​អស់ជា​ច្រើន​កន្លែង ឯកំពែង​ជាន់​ទី២​និង៣​នៅ​រក្សា​រូ​បរាង​ដើមបាន​ល្មមធ្វើ​ឲ្យយើង​នៅ​ចំណាំ​បាននៅ​ក្នុង​កំពែងជាន់​ទី២​មានស្រះ​ទឹក​តូចៗ ២ ដែលឥឡូវ​រាក់និង​អាចរីង​នៅពេល​ខាង​មុខ តួ​ប្រាសាទ​ដែល​ស្ថិតនៅ​ក្នុង​​កំពែង​ទី៣ ត្រូវ​បាន​កែ​ប្រែឲ្យ​ក្លាយ​ជា​ចេតិយ​មួយ​ដ៏​ធំ​ដែល​លោកអ្នក​អាចមើល​ឃើញ​នៅ​ នឹង​រូបភាព​ខាង​ឆ្វេង​ដៃប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​រចនាបទ​បាយ័ន ហើយ​បើ​ទោះ​ជា​ព្រះ​ជ័យ​វម៌ន​ទេវ​ទី៧ គោរព​ពុទ្ធសាសនា​មហាយាន​ ក៏​​គ្មាន​ប្រាសាទ​ណាសាង​សង់​កំពូល​ស្រួច​ដូច​ចេតិយ​បែប​នេះដែរ ឯចេតិយ​និងវិហារដែល​នៅ​ជាប់​នឹង​ចេតិយ​នេះគឺ​សាង​សង់​នៅ​សម័យ​ក្រោយទេ។ ប្រាសាទនេះ​មានរឿង​ព្រេង​មួយដែលចាស់ៗបាននិយាយតគ្នាគួរ​ឲ្យចាប់អារម្មណ៏ ហើយ​មាន​ចេតិយ​និង​តូប​អ្នកតា​សម្គាល់ជាភស្តុតាងទៀតផង រឿងនេះសង្ខេប​ដោយ​ខ្លី​គឺ មាន​ពីរនាក់​ប្តី​ប្រពន្ធមានកូន​ប្រុស​មួយ​ ពេល​យកទៅ​មុជ​ទឹកនៅ​ទន្លេ​មិន​ប្រយ័ត្នក៏​របូត​ដៃ​ធ្លាក់​កូនចូល​ទៅក្នុង​ ទឹក​ ប៉ុន្តែស្រាប់តែមាន​ត្រី​ធំ​មួយ​ពាំ​យក​ទារកនោះទៅ ត្រី​នោះត្រូវ​បាន​អ្នក​នេសាទ​ចិនម្នាក់​ចាប់​បាន​ហើយ​យក​ទៅថ្វាយ​ស្តេចព្រោះ​ឃើញ​ត្រី​នោះ​ធំ​ចម្លែក ពេល​វះ​ពោះ​ត្រី​នោះ​ក៏​បែរ​ជា​ឃើញទារក​នោះនៅ​មាន​ជីវិត​ ស្តេច​ចិន​ក៏យក​ទុក​ជា​កូន​ចញ្ចឹមហើយបានដាក់ឈ្មោះឲ្យថាចៅព្រហ្ម ដ៏ពេលកុមារនោះ​ធំ​ឡើងមាន​តម្រេះ​ខ្ពស់និង​រូប​សម្បត្តិ​ល្អ ក៏​សួរ​ស្តេច​ពី​ប្រវត្តិ​ដើមរប​ស់​ខ្លួន​ លុះ​ដឹង​រឿង​ហេតុ​អស់ហើយ​ក៏សុំ​ឪ​ពុក​ចិញ្ចឹម​មក​តាម​រកឪពុក​ម្តាយ​បង្កើតនៅ ​ស្រុកខ្មែរវិញ លុះ​មកដល់​ក៏​ទៅសុំសំណាក់​និង​ម្តាយ​បង្កើត​ខ្លួនយូរៗទៅ​ដោយ​ពុំ​បាន​ដឹងថាខ្លួន​​រួមរស់ជា​មួយ​ម្តាយ​បង្កើត លុះក្រោយ​មកពេល​ដែលចៅ​ព្រហ្មដឹង​រឿង​ហេតុ​ក៏​​ សំពះសុំ​ខមាទោស​ពី​ម្តាយ ឯម្តាយ​ក៏​បង្គាប់ថា​ឲ្យ​ធ្វើចេតិយ​មួយ​ពេល​ម្តាយ​ស្លាប់ ហើយ​ឲ្យ​សង់ជា​រូបកូន​សំពះចេតិយ​ម្តាយ​ពេល​កូន​ស្លាប់ទៅដែរឲ្យ​បាន​ គ្រប់៥០០០ឆ្នាំ ទើប​រួចពី​កម្មពាវេរាទាំងនោះចៅ​ព្រហ្មដោយ​មានចំនេះខ្ពង់ខ្ពស់​ក៏​បាន​ឡើង​ធ្វើជា​គ្រូ​អាចារ្យ​នៅ​ ភូមិស្រុកនោះទៅ​ ហើយ​បាន​បញ្ជា​រឲ្យ​សិស្សគណ​សាងសង​តាម​បញ្ជារ​របស់​ម្តាយ​លោកដល់ពេល​លោកស្លាប់​ទៅ​សិស្សគណ​ក៏​សាង​សង់រូបលោកសំពះទៅកាន់ចេតិយនោះទៅ ហើយ​ឈ្មោះ​លោក​ក៏​បាន​ត្រូវ​គេ​ហៅថា​ តាព្រហ្មវិញរីឯម្តាយលោកគេហៅថាយាយពៅៗ រហូតដល់សព្វថ្ងៃ ​នៅ​ក្នុង​កំពែង​ជាន់ទី២​មានវិហារស៊ី​ម៉ង់​មួយ​ដែល​គេ​ហៅថា​ វិហារ​យាយពៅ ចំពោះវិហារតា​ព្រហ្មគឺស្ថិតនៅ​កំពែងជាន់ទីមួយមានលក្ខណៈ​តាមបែប​ចិនលាយនិង​ខ្មែរផងដែរចេតិយ​​នៅ​ក្នុងរូប​នេះគឺជា​តេចិយ​ដែលអ្នកភូមិជឿថាជាចេតិយយាយពៅ​ លក្ខណៈច​ម្លែកមួយទៀតនោះគឺ ក្នុង​ដី​ប្រាសាទ​នេះតែម្តងគឺមានវត្ត២ មួយគេ​ហៅថា​វត្តនគរបាជ័យក្រៅនៅភាគអាគ្នេយ៍ប្រាសាទ និង​មួយទៀត​គឺ​វត្តនគរបាជ័យ​ក្នុងដែលនៅភាគ​ពាយ័ព្យប្រាសាទ ![D2D45297-C2CA-40C3-BBEF-FCF35DD9D260.jpeg](https://serey.io/imageupload_data/c0e94d7f30f7c5f6f3691d8736513baef0efe30a) ![36ABAC41-9030-4DD2-9E7C-790E4285EB83.jpeg](https://serey.io/imageupload_data/8ac8f8e6e8b7b8f3c7fdc1320d52828bbb34823e) ![A8759434-8E07-4E93-811D-8FE58B6E8F04.jpeg](https://serey.io/imageupload_data/ab9a1e4f06090132957cf82e0df4c4627a508e18)

Comments

wondercury
this is not original article.