ជីវិតកើតមកត្រូវតែខំប្រឹងប្រែង

S
senghuy
http://i66.tinypic.com/2ewe7nk.jpg ប្រឹងប្រែងតស៊ូប្តូរយកចំណេះ ប្រឹងឥតប្រហែសក្នុងឆាកជីវិត ប្រឹងយប់ប្រឹងថ្ងៃប្រឹងរៀនប្រឹងគិត ប្រឹងប្រែងព្រាងព្រឹទ្ធប្រឹងត្បិតខ្លួនក្រ ។ ប្រឹងលំបាកកាយប្រឹងក្រោមភ្លៀងផ្គរ ប្រឹងប្រែងក្រោកឈរនៅក្នុងសង្គម។ ទោះបីនឿយកាយតែមិនណាយចិត្តទោះខ្លួនក្រពិតតែចិត្តឧត្តម ទោះខ្វះមុខក្រោយក៏នៅតែខំ ទោះសមមិនសមសូមកុំមើលងាយ ។ ទោះថ្ងៃក្តៅហែលប្រឹងប្រែងអំណត់ ទោះកាយកំសត់តែចិត្តរីករាយ ទោះក្រសម្បត្តិក៏មិនខ្វល់ខ្វាយ ទោះអត់ប្រាស់ចាយតែសប្បាយចិត្ត ។ ប្រឹងរៀនប្រឹងរស់ប្រឹងទប់ប្រឹងទល់ប្រឹងឥតឈប់ឈរប្រឹងថ្ងៃប្រឹងយប់ ប្រឹងចែវប្រឹងចូកប្រឹងរកឲ្យបានសំរេច ប្រឹងរៀបជីវិតឲ្យមានតម្លៃ ។ ប្រឹងទៅប្រឹងមកប្រឹងកុំរាថយ ប្រឹងកុំបណ្តោយឲ្យអ័ព្ទរាសី ប្រឹងសាងជីវិតឲ្យមានរស្មី ប្រឹងកែប្រឹងខៃប្រឹងឆ្នៃអនាគត ។ ទោះយប់ងងឹតក៏ចិត្តគិតខំប្រឹងប្រែង ទោះបីក្រោមភ្លៀងឥតមាត់ដែរ ទោះបីខ្វះខាតឥតខ្លាចនឿយហត់ ទោះនឿយហត់ប៉ុនណាក៏អត់មាត់ដែរ នេះហើយជីវិត ។ http://i68.tinypic.com/w8tjti.jpg

Comments

wondercury
នេះហើយជីវិត។ អគុណអត្ថបទមួយនេះណា