ដំណើរកំសាន្ត​ភ្នំ​ត្បែង​ខេត្ត​ព្រះវិហារ ទេសភាព​មិន​ធម្មតា

S
senghuy
http://i67.tinypic.com/54fukx.jpg ភ្នំ​ត្បែង​​ជា​កន្លែង​ថ្មីមួយដ៏អស្ចារ្យ នៅ​ទី​នោះ​មាន​ទឹក​ធ្លាក់ រូង​ប្រ​ជៀវ និង​ជា​កន្លែង​សក្ការ​។ ភ្នំ​ត្បែង​ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដែល​មាន​សម្រស់​ស្រស់​ស្អាត ដោយ​មាន​ទាំង​ព្រៃ​ធម្មជាតិ សត្វព្រៃ ទឹកធ្លាក់ និង​តំបន់​បុរាណ​ឋានសម្រាប់​ពិធី​ផ្សេងៗ​ផង​ដែរ ជាមួយ​នឹង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ http://i65.tinypic.com/1427i2d.jpg តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង​នេះ​មាន​ទី​តាំង​ក្នុង​ខេត្ត​ព្រះ​វិហារ និង​គ្រប​ដណ្ដប់​លើ​ស្រុក​ចំនួន​ប្រាំ​គឺ ស្រុកសង្គមថ្មី​ ស្រុក​គូលែន ស្រុក​ត្បែង​មាន​ជ័យ ស្រុក​រវៀង និង​ក្រុង​ព្រះ​វិហារ http://i68.tinypic.com/2nkur1d.jpg ដើម្បី​ឡើង​ដល់​ទី​តាំង​ទឹក​ធ្លាក់ និង​ទី​សក្ការ​ទាំង​នោះត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ភ្នំ​ដែល​មាន​ចម្ការ​ចេក​ធំ​ល្វឹង​ល្វើយ និង​ត្រូវ​ឡើង​តាម​ជណ្ដើរ​កម្ពស់​ប្រហែលជា 400 ​ម៉ែត្រ និង​មាន​កាំ​ជណ្ដើរ​​ចំនួនប្រហែល 1800 ​កាំ http://i65.tinypic.com/2q2qtl0.jpg

Comments

អត្ថបទនិងរូបភាពបានចំលងពីគេហទំព័រមួយ។ ទោះយ៉ាងណាអគុណដែលបានចូលរួមជាមួយសេរី😊