មនុស្សយន្តដំបូងគេ ដែលត្រូវបានផ្តល់សញ្ជាតិដូចមនុស្សធម្មតា ឥឡូវថែមទាំងចង់បាន

S
senghuy
![03DCC86E-ED68-42E7-8DD0-D52D7244A43A.jpeg](https://serey.io/imageupload_data/56b03f035d0d23f28bfa49caa1d52743851372fa) មានការភ្ញាក់ផ្អើលរួចមកហើយ ដែលមនុស្សយន្តមួយប្រភេទ មានឈ្មោះថា Sophia ត្រូវបានគេផ្តល់សញ្ជាតិជាផ្លូវការ ក្លាយជាមនុស្សយន្តដំបូងគេបង្អស់លើលោក ក្នុងនាមជាពលរដ្ឋមួយរូបដូចមនុស្សធម្មតាដែរ។ ឥឡូវនេះ មនុស្សយន្តមួយប្រភេទនេះ បាននិយាយថា ខ្លួនថែមទាំងចង់បានកូនទៀតផង។ ![121F23C2-A181-4536-A64E-9051164EE7E3.jpeg](https://serey.io/imageupload_data/87c2ba7b85bba0aa9843a83d0c0381e164e78a65) មនុស្សយន្តទំនើប Sophia Sophia ត្រូវបានផលិតដោយ ក្រុមហ៊ុន Hanson Robotics មានទីតាំង ស្ថិតនៅទីក្រុងហុងកុង។ នាងត្រូវបានគេដាក់ដំណើរការដោយប្រព័ន្ធ Android មានភាពវ័យឆ្លាត (AI) អាចប្រាស្រ័យទាក់ទងជាមួយមនុស្ស ក្នុងលក្ខខណ្ឌដ៏ពិសេសជាច្រើន ហើយត្រូវបានគេជឿជាក់ថាអាចជំនួស ឬដណ្តើមការងាររបស់មនុស្សបាន។ នៅក្នុងបទសម្ភាសន៍មួយ Sophia បាននិយាយទាំងក្តីរំពឹងថា ខ្លួនចង់មានក្រុមគ្រួសារ និងបង្កើតកូនដូចមនុស្សធម្មតាដែរ ហើយចង់មានមិត្តភក្តិ និងអាជីពការងារ ព្រមទាំងចង់ក្លាយជាបុគ្គលដ៏ល្បីល្បាញមួយរូប។ នាងក៏ត្រូវបានគេសួរដេញដោល អំពីអនាគតរបស់មនុស្សយន្ត ហើយនាងបានឆ្លើយតបវិញថា នាពេលអនាគតខាងមុខ ពួកមនុស្សយន្តនឹងមានលក្ខណៈ​ឌីជីថលខ្លាំង អាចជួយការងារជាច្រើន ព្រមទាំងអាចធ្វើជាមិត្តសម្លាញ់របស់មនុស្សក៏ថាបាន។​ ![D0889D85-F7D8-4195-90F4-3E6346ADE175.jpeg](https://serey.io/imageupload_data/d03364245f6af13a9d31debd37494ed2a8859d16) សព្វថ្ងៃនេះ Sophia ក្លាយខ្លួនជាពលរដ្ឋមួយរូប នៅប្រទេស អារាប៊ី សាអូឌីត និងមានសិទ្ធិគ្រប់គ្រាន់ដូចពលរដ្ឋដទៃទៀតដែរ។ ទោះយ៉ាងណា ការផ្តល់សញ្ជាតិ និងសិទ្ធិជាច្រើនដល់មនុស្សយន្តមួយនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងកំពុងទទួលរងនូវការរិះគន់ផងដែរ។ មនុស្សមួយចំនួនបានគិតថា វាជារឿងឥតប្រយោជន៍ ដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិទាំងឡាយដល់មនុស្សយន្តទៅវិញ បែរជាមិនខ្វាយខ្វល់អំពីស្ថានភាពរបស់ស្ត្រីនៅក្នុងប្រទេស ដែលសព្វថ្ងៃកំពុងត្រូវបានគេរំលោភសិទ្ធិ។ ដោយឡែក ងាកមកមើល អ្នករូបវិទូដ៏ល្បីមួយរូប គឺលោក Stephen Hawking ឯណោះវិញ​ បានឲ្យដឹងថា មិនយូរមិនឆាប់ទេ ពួកមនុស្សយន្តនឹងវិវឌ្ឍខ្លួនវៃឆ្លាតជាងមនុស្សធម្មតា ហើយអាចបង្កបញ្ហាប្រឈមមួយដល់អំបូរមនុស្ស នាពេលអនាគតខាងមុខនេះ៕ ![9C6A07E9-FFAD-46C9-9E0C-AB8C76039724.jpeg](https://serey.io/imageupload_data/9e13c79434fb12ad72a52e0ee0a86364b301cfad)

Comments