ការពិតគ្រាប់ផ្លែប័រមានគុណប្រយោជន៍ច្រើនយ៉ាងនេះ
http://i67.tinypic.com/15ytedw.jpg
យើងធ្លាប់តែដឹងថា សាច់ផ្លែប័រមានប្រយោជន៍ណាស់សម្រាប់សុខភាពក្នុងការទទួលទាន ប៉ុន្តែអ្វីដែលអ្នកមិនចាប់អារម្មណ៍នោះ សូម្បីតែគ្រាប់ផ្លែប័រដែលតែងតែយល់ថាគ្មានប្រយោជន៍នោះ ក៏មានគុណសម្បត្តិដ៏ច្រើនលើសលប់មិនចាញ់សាច់ខាងក្នុងប៉ុន្មានដែរ។
គ្រាប់ផ្លែប័រត្រូវបានគេស្រាវជ្រាវរកឃើញថា មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មច្រើនលើសលប់ជាងសាច់ផ្លែប័រខាងក្នុង និងរាល់បន្លែផ្លែឈើដទៃផ្សេងៗទៅទៀត ថែមទាំងមានប្រយោជន៍ចំពោះសុខភាពជាច្រើនមុខ ជាពិសេសអាចប្រឆាំងនឹងមហារីកផងដែរ។
ដូច្នេះមកតាមដានឥទ្ធិពលនៃគ្រាប់ផ្លែប័រថាមានអ្វីខ្លះ? និងតាមដានវិធីទទួលទានគ្រាប់ផ្លែប័រទាំងអស់គ្នាដូចខាងក្រោម៖
http://i68.tinypic.com/2ey9k5i.jpg
# គុណប្រយោជន៍របស់គ្រាប់ផ្លែប័រ
១.ប្រឆាំង និងសម្លាប់មេរោគមហារីក
ការសិក្សាស្រាវជ្រាវបានបង្ហាញថា នៅក្នុងគ្រាប់ផ្លែប័រ មានសារធាតុប្រឆាំងអុកស៊ីតកម្មដល់ទៅ ៧០% និងផ្ទុកទៅដោយសារធាតុ Flavonol ដែលអាចមានលទ្ធភាពការពារ និងប្រឆាំងនឹងការរីកលូតលាស់របស់ដុំសាច់មហារីក។
http://i67.tinypic.com/15n3hp0.jpg
២.ពង្រឹងប្រព័ន្ធភាពស៊ាំ
គ្រាប់ផ្លែប័រមានផ្ទុកទៅដោយសារធាតុ Procyanidins និង Catechins ដែលអាចជួយឱ្យប្រព័ន្ឌភាពស៊ាំក្នុងរាងកាយរឹងមាំ អាចទប់ទល់ពីជំងឺគ្រុន ផ្តាសាយ ថែមទាំងអាចព្យាបាល ប្រឆាំងនិងកាត់បន្ថយអាការ ហើម រឹង និងរលាកសន្លាក់បានផងដែរ។
http://i65.tinypic.com/f527o8.jpg
៣.ជំនួយប្រព័ន្ធរំលាយអាហារ
នៅអាមេរិកខាងត្បូង ជាច្រើនឆ្នាំណាស់មកហើយ ដែលគេតែងតែប្រើប្រាស់គ្រាប់ផ្លែប័រ ដើម្បីព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ។ នោះក៏ដោយសារតែផ្លែប័រសម្បូរទៅដោយជាតិកាកសសៃ ហើយមានលទ្ធភាពអាចព្យាបាលបញ្ហាជំងឺទាក់ទងនឹង ក្រពះ ពោះវៀន ដំបៅក្រពះ រលាកក្រពះ និងបំបាត់អាការទល់លាមកបានទៀតផង។
http://i63.tinypic.com/nluznk.jpg
៤.ការពារសុខភាពបេះដូង
អាស៊ីតអាមីណូ (Amino Acid) និងជាតិកាកសសៃហ្វៃបឺ ដែលមាននៅក្នុងគ្រាប់ផ្លែប័រ អាចជំនួយដល់សុខភាពបេះដូងឱ្យដំណើរការល្អ ជាពិសេសអាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់មិនល្អ ការពារអាការជំងឺទាក់ទងនឹងជំងឺស្ទះសសៃឈាម ជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។
http://i64.tinypic.com/2qi4fus.jpg
៥. ក្មេងជាងវ័យ និងរស់នៅបានយូរ
គ្រាប់ផ្លែប័រ មិនត្រឹមតែអាចជួយធ្វើឱ្យសម្រស់អ្នកនៅក្មេងជាងវ័យនោះទេ ថែមទាំងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ អស់កង្វល់បញ្ហាជំងឺទាក់ទងនឹងរលាក សន្លាក់ឆ្អឹងផ្សេងៗផងដែរ។ ជាមួយគ្នានេះផងដែរ នៅក្នុងផ្លែប័រមានសារធាតុប្រឆាំងអុកស៊ីតកម្ម ថែមទាំងអាចមានលទ្ធភាពអាចសំយោគសារធាតុខូឡាជែនក្នុងរាងកាយ ជួយពន្យារភាពចាស់ ធ្វើឱ្យឆ្អឹងរឹងមាំ ស្បែកភ្លឺថ្លា និងគ្មានភាពយារធ្លាក់។
ម្យ៉ាងវិញទៀតគ្រាប់ផ្លែប័រ អាចជួយគ្រប់គ្រង និងកាត់បន្ថយបរិមាណជាតិស្ករក្នុងរាងកាយ ថែមទាំងមានសារធាតុដែលធ្វើឱ្យឆាប់ឆ្អែត មិនសូវឃ្លានអាហារ ដែលអាចធ្វើឱ្យអ្នកស្រកទម្ងន់ផងដែរ។
# វិធីទទួលទានគ្រាប់ផ្លែប័រ
- ជាដំបូងអ្នកត្រូវយកគ្រាប់ទាំងមូល ចេញពីផ្លែប័រ បន្ទាប់មកលាងទឹកឱ្យស្អាតជូតឱ្យស្ងួត។
http://i64.tinypic.com/2v7ujc0.jpg
- បន្ទាប់មកត្រូវយកគ្រាប់ផ្លែប័រទៅចំហុយ ឬទៅដុតនៅក្នុងឡ ក្នុងសីតុណ្ហភាព 120 °C រហូតដល់សម្បកវាប្រេះបែក និងឆ្អិនល្អ។
- អ្នកត្រូវបកសម្បកវាចេញឱ្យអស់ រួចកាត់សាច់គ្រាប់វាជាដុំតូចៗ សឹមយកទៅកិន ឬក្រឡុក រហូតដល់វាចេញជាម្សៅ។ ជាចុងក្រោយអ្នកអាចយកមកប្រើការបានហើយ ឬឬច្រកទុកសម្រាប់ប្រើពេលក្រោយក៏បាន។
http://i65.tinypic.com/30szvrn.jpg
របៀបនៃការប្រើប្រាស់
វិធីទី១៖ អ្នកអាចយកម្សៅគ្រាប់ផ្លែប័រនេះ មករោយលាយបន្ថែមលើ ទឹកផ្លែឈើ ទឹកផ្លែឈើក្រឡុក ស៊ុប សាឡាត់ និងបន្ថែមនៅក្នុងអាហារដែលអ្នកទទួលទានក៏បាន។
វិធីទី២៖ អ្នកអាចលាយម្សៅផ្លែប័រ កន្លះស្លាបព្រានៅក្នុងទឹកក្តៅ១ពែង រួចទុកឱ្យវាចេញជាតិ ១០នាទី សឹមយកទឹកមួយកែវនេះមកទទួលទានសម្រាប់កែសុខភាព និងសម្រស់ពីខាងក្នុង៕

