សារចុងក្រោយរបស់អតីតប្រធានាធិបតីអាមេរិក ទៅកាន់ប្រជាជនទូទាំងពិភពលោក
http://i65.tinypic.com/2poo7m1.jpg
Barack Obama ដែលត្រូវបានគេស្គាល់ថាជាប្រធានាធិបតីស្បែកខ្មៅដំបូងបង្អស់សម្រាប់សហរដ្ឋអាមេរិក ហើយលោកថែមទាំងត្រូវប្រជាជនសហរដ្ឋអាមេរិកបោះឆ្នោតគាំទ្រឲ្យជាប់២អាណត្តិជាប់គ្នាថែមទៀតផង។ យ៉ាងណាមិញ ថ្មីៗនេះលោកអស់សិទ្ធក្នុងការឈរឈ្មោះទៀតហើយ ដោយសារតែច្បាប់នៅសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីឈរឈ្មោះលើសពី២អាណត្តិនោះទេ។
ដោយឡែក ថ្មីៗនេះគាត់ក៏បានសរសេរសារមួយដើម្បីថ្លែងអំណរគុណក្នុងការបានបម្រើសហរដ្ឋអាមេរិកទាំងមូលក្នុងឋានៈជានាយករដ្ឋមន្រ្តីទី៤៤ ហើយលោកអាចក្លាយជាប្រធានាធិបតីដ៏វៃឆ្នើម និងជាបុរសដែលមនុស្សសឹងគ្រប់រូបនៅទូទាំងពិភពលោកទទួលស្គាល់បានដោយសារតែអ្នកទាំងអស់គ្នានេះហើយ ដែលនៅចាំគាំទ្ររូបលោក។
គាត់ក៏បានបន្តថ្លែងអំណរគុណទៅដល់បុគ្គលិកការងារគ្រប់ៗវិស័យ ជាពិសេសទៅដល់ខាងផ្នែកទាហ៊ាន និងផ្នែកខាងវេជ្ជសាស្រ្តដែលបានលះបង់ទាំងជីវិតក៏ដូចជាភាពអត់ធ្មត់គ្រប់កាលៈទេសៈដើម្បីជួយសង្រ្គោះដល់ជនរួមជាតិដែលជួបទុក្ខលំបាក។
សារចុងក្រោយដែលគាត់បានលើកឡើងនោះគឺ ជាជាងការដែលចំណាយពេលទៅដើរលេងសប្បាយ ប្រជាជនគ្រប់ៗរូបគួរតែយកពេលវេលាគិតគូរអ្វីមួយដែលអាចផ្ដល់ជាប្រយោជន៍រួមខ្លះ ព្រោះពិភពលោកនេះបង្កើតឡើងមកសម្រាប់ឲ្យមនុស្សរស់នៅជួបជុំគ្នា មិនមែនធ្វើអ្វីឲ្យតែរួចខ្លួននោះឡើយ៕

