ពាក្យថា ចាំ តែងតែបំផ្លាញ់ជីវិតអ្នក
ពាក្យពេញនិយមបំផុត ដែលនាំអោយអ្នកក្លាយជា មនុស្សបរាជ័យគឺ “ចាំស្អែក” “ចាំសិន” “ចាំមើល” “ចាំគ្នា” “ចាំចេះ” “ចាំមាន” “ចាំច្បាស់” “បើសិន” “ប៉ុន្តែ” “ប្រហែល” “ខ្ញុំនឹង” “ខ្ញុំចង់” “គ្រាន់តែ” “មកពី” “ព្រោះតែ” “មិនទាន់” -ល-
អ្នកមិនបានចាប់អារម្មណ៍នូវអ្វីដែលអ្នកនិយាយនោះទេ ហើយក៏មិនដឹងថាវាជះឥទ្ធិពលខ្លាំងប៉ុណ្ណាសំរាប់ជីវិតអ្នកដែរ អ្នកធ្វើទង្វើដដែលៗរហូតដល់អ្នកក្លាយជាមនុស្សខ្ជិល ទំលាប់មិនល្អ ឥរិយាបទមិនល្អ ផ្នត់គំនិតទាប ការគិតមិនត្រឹមត្រូវ -ល- ។

