ពេលជួបបញ្ហា ត្រូវផ្តោតលើដំដោះស្រាយ
មនុស្សយើង ទម្រាំតែម្នាក់ៗទទួលបានជោគជ័យនៅក្នុងឆាកជីវិតគេឆ្លងកាត់មកច្រើនណាស់ មិនមែនមនុស្សម្នាក់និង គ្រាន់តែ ភ្ញាក់ពីដំណេក ឬ ក៏អង្គុយលេងៗជោគជ័យរត់មករកគេបាននោះទេ....ការឆ្លងកាត់របស់មនុស្សម្នាក់ៗខុសគ្នា អ្នកខ្លះក៏លំបាកខ្លាំងអ្នកខ្លះត្រូវរស់នៅឆ្ងាយពីគ្រួសារ អ្នកខ្លះទៀតក៏មិនសូវជាលំបាកប៉ុន្មានទេរឿងជីវភាពតែពិបាករឿងផ្លូវចិត្តរឿងបញ្ហានៅក្នុងរង្វង់គ្រួសារ រឿងស្នេហា និងរឿងរវាងចំណងមិត្តភាពមិត្តនិងមិត្ត។ល។ នឹង ។ល។ ទាំងអស់នេះជាបញ្ហាស្ដែងឱ្យឃើញថាត្រូវការដំណោះស្រាយ សួរថាតើដំណោះស្រាយនៅឯណា រកពីណាមក? តើយើងដោះស្រាយវាបែបណាទើបល្អ?។ ងាយណាស់សម្រាប់សំនួរនេះ ចម្លើយគឺស្ថិតនៅលើខ្លួនអ្នកមិនមែនទេវតាប្រទានភាពជោគជ័យឱ្យអ្នកនោះទេ ....វាកើតចេញពីខ្លួនអ្នក អ្នកជឿទេថាអ្នកក៏អាចដោះស្រាយវាចេញបានដូចៗគ្នា មិនថាលំបាកប៉ុណ្ណាក៏អ្នកគិតវាចេញដែរដំណោះស្រាយកើតចេញពេលអារម្មណ៍របស់អ្នកស្ងប់មិនច្របូកច្របល់គិតវាមួយៗរកចំណុចដែរលំបាកជាងគេមកដោះស្រាយមុន បន្ទាប់មកវិភាគនៅចំណុចផ្សេងទៀតថាតើនៅមានភាពលំបាកទៀតទេ....ប្រហែលជាបានធូរស្រាលជាងមុនបន្តិចហើយទោះជាមិនបានមួយរយភាគរយក៏បានត្រឹម២០ភាគរយដែរ វាប្រសើរជាងមកអង្គុយសំកុករង់ចាំសំណាងរង់ចាំពេលវេលា ទ្រនិចនាឡិការដើរហូតមិនរង់ចាំអ្នកទេ......ដូចនេះអ្នកកុំកាប់បំពង់ឬស្សីត្រងទឹកភ្លៀងអីវាមិនងាយដូចអ្នកគិតឡើយ អ្នកនិយាយស្រួលទេតែអ្នកអនុវត្តទើបពិបាក ចឹង តស៊ូទាំងអស់គ្នាណា! ជោគជ័យរង់ចាំអ្នកនៅខាងមុខ ដើរលើផ្លូវមួយនេះដោយញញឹមជានិច្ច។.
#លោក ពុក

