រួមគ្នាលើកស្ទួយ ប្រាក់រៀល ខ្មែរ

S
senghout
រូបិយប័ណ្ណ និងការប្រតិបត្តិការ ត្រង់ណាដែលថាគាំទ្រប្រាក់រៀល? ឡាននេះ១គ្រឿងប៉ុន្មាន? នៅថៃ : 1,660,000฿ នៅវៀតណាម : 1,164,780,000 Đồng នៅខ្មែរ : 50,000$ USD លុយខ្មែរយកទេ គិត1$=4200៛ បើគាំទ្រប្រាក់រៀល❇️ គួរតែ ឡាននេះ តំលៃ : 203,300,000៛ ចុះអោយបង ២% គិតត្រឹមតែ 199,234,000៛ ទេ អ្នកទិញ : សុំអោយដុល្លារបានទេ ? អ្នកលក់ : បាទបាន ! តែមិនមានការចុះ%ទេ ហើយយើងគុណជាមួយប្រាក់រៀលគឺថ្លៃ មានន័យថា ឡាននេះ តំលៃ 203,300,000៛ ចែកជា3800៛ (សូមបញ្ជាក់ 3800 មិនមែនជាអត្រាប្តូរប្រាក់សកលទេ) ចឹងស្មើរនឹង 53,500$ លោកពូ ! ចឹងលោកពូ អោយជាដុល្លារឬ លុយខ្មែរ អ្នកទិញ : បាទ ខ្ញុំអោយជាលុយខ្មែរវិញ 😇👍 បើគេចាយដុល្លារខាត រឿងអីគេចាយដុល្លារ គេច្បាស់ជាងាកមកប្រើប្រាក់រៀលហើយ យុទ្ធសាស្ត្រប្រទេសចិនដែលគេតំរូវអោយប្រើការចាយតាម WeChat ព្រោះគ្មានជំរើស ចាយតាមWeChat ចំនេញ ប្រើក្រដាស់ប្រាក់ចាយ វាខាត ចាយយូរៗក៏ក្លាយជាទំលាប់ សូម្បីតែ អ្នកលក់ផ្លៃឈើរុញកង់ក៏ប្រើ WeChat បើអាចធ្វើបាន ប្រទេសយើងមិនដឹងមោទនភាពប៉ុណ្ណាទេ អ្នកខ្លះអាចនឹងគិតថាខ្ញុំឆ្កួត😂 តែឆ្កួតខ្ញុំឆ្កួតចង់លើកស្ទួយប្រទេសយើង ដែលមនុស្សជាមិនដែលគិតធ្វើ ! គាំទ្រទេ !![FB_IMG_1533372312531.jpg](https://serey.io/imageupload_data/311310891e6f63acea90988acde8ac436a6180ee)

Comments

sarith71
ខ្ញូំគាំទ្រ១០០%
wondercury
យោបល់និងគំនិតល្អ ខ្ញុំពេញចិត្ត