ជំនឿរ

S
senghout
នៅពេលដែលដំរីនៅតូច ម៉ដំរីប្រើខ្សែពួរតូចមួយចងជើងរបស់វា។ ដោយសារវានៅតូចកម្លាំងវាខ្សោយ ដូចនេះវាមិនអាចរើរួចពីពួរនេះទេ។ ក្រោយពីការប្រឹងរើបម្រាស់រាប់សិបដងក្រោយមក វាក៏ឈប់បម្រាស់ដោយយល់ថាវាមិនអាចទៅរួច។ ការយល់ឃើញបែបនេះបានកើតមានរហូតចំពោះដំរី។ បើទោះជាក្រោយមក ដំរីីធំពេញរូបរាងមានកម្លាំងមហាសាល ក៏ពួរដែលចងដំរីនៅមានទំហំដដែល។ យើងអាចដឹងច្បាស់ណាស់ថាដំរីពិតជាអាចរើរួចដោយងាយពីពួរចងជើងតូចនេះ តែអ្វីដែលធ្វើឲ្យដំរីមិនរើបម្រាស់គឺដោយសារការយល់ឃើញរបស់ខ្លួនដោយគិតថាខ្លួនអសមត្ថភាព។ ————————- ស្ថានភាពមិនបានកំណត់ជោគវាសនារបស់អ្នកទេ តែការយល់ឃើញរបស់អ្នកទៅលើស្ថានភាពទៅវិញទេដែលជាអ្នកកំណត់ជោគវាសនារបស់អ្នក ។ . . . . . .![FB_IMG_1540473106448.jpg](https://serey.io/imageupload_data/f04389c991f092c00759763a1002f40158f09059)

Comments