សេចក្តីមិនទៀង
អនិច្ចា ប្រែថា មិនទៀង
មនុស្សជាទីស្រឡាញ់ស្ទើរស្មើជីវិត ក៏គង់នឹងត្រូវប្រាស់ព្រាត់និរាសចោលគ្នា។ វត្ថុជាទីស្រឡាញ់ពេញចិត្ត ក៏គង់នឹងត្រូវបែកបាក់វិនាសបង់បាត់។ ដូច្នេះ មានតែសេចក្ដីល្អដែលយើងបានសន្សំទេ ដែលអាចនៅជាមួយយើងរហូតថ្ងៃក្ស័យ។ លោកនេះគ្មានអ្វីអាចរំពឹងបានទេ។ មួយពព្រិចភ្នែក ក៏អាចបាត់បង់អ្វីគ្រប់យ៉ាងបាន។
លោកនេះជាលោកនៃសេចក្ដីមិនទៀង

