ម៉ាក់ ត្រូវចំនាយនៅក្បែរ ពួកគាត់អោយបានច្រើន , កុំអោយសោគស្តាយនូវអ្វីដែលយើងមិនបានធ្វើ ។
ពេលវេលានៅសល់ខ្លីណាស់ដើម្បីបានឃើញមុខស្ត្រីម្នាក់ដែលយើងតែងហៅថាម៉ែ....
ថ្ងៃមួយយើងនឹងលែងឮសំឡេងស្ត្រីម្នាក់ដែលតែងរអ៊ូដាក់យើងរាល់ថ្ងៃ
ថ្ងៃមួយយើងនឹងនឹកដល់រសជាតិអាហារដែលម៉ែធ្លាប់ធ្វើឲ្យហូប
ថ្ងៃមួយយើងនឹងចង់ឮម៉ែប្រាប់ថា គាត់ចង់ពិសាអីខ្លះ ចង់ទៅណាខ្លះ តែវាក៏ជាថ្ងៃដែលគ្មានវត្តមានរបស់ម៉ែនៅទីនេះទៀតឡើយ។
ថ្ងៃមួយយើងនឹងសោកស្ដាយរាល់កំហុសដែលបានធ្វើ ហើយមិនអាចនិយាយពាក្យសុំទោសឲ្យគាត់ស្ដាប់។
ថ្ងៃមួយយើងនឹងលែងបានឱបម៉ែពេលដែលយើងនឹកគាត់ខ្លាំងបំផុត
ថ្ងៃមួយយើងនឹងមិនអាចខលទៅម៉ែបើទោះបីជាមានពេល មានលុយក៏ដោយ
ថ្ងៃមួយនោះគង់តែមកដល់នៅក្នុងជីវិតយើង... គ្រប់គ្នាគ្មានអ្នកណាម្នាក់ចង់ស្រមៃឃើញថ្ងៃនោះឡើយ 😞
បើពេលនេះនៅមានម៉ែក្បែរខ្លួន...
សូមកុំធុញពេលម៉ែរអ៊ូដាក់ ស្ដាប់ទៅ ទោះបីរាល់ថ្ងៃក៏ដោយ ព្រោះម៉ែគ្រាន់តែចង់ឲ្យកូនបានល្អ
សូមកុំគំហកដាក់ម៉ែ ព្រោះវាមិនខុសពីយកកាំបិតដ៏មុតស្រួចទៅចាក់ដើមទ្រូងម៉ែឡើយ។
សូមខលទៅលេងម៉ែខ្លះផងបើទំនេរ ព្រោះម៉ែនឹកកូនៗ។
កុំភ្លេចសួរម៉ែថា...គាត់ចង់ពិសារអ្វី ទាន់ពេលដែលម៉ែឃ្លាន ម៉ែមានធ្មេញ ម៉ែអាចពិសាបានច្រើន។
ទុកពេលវេលាខ្លះនៅក្បែរម៉ែផង ព្រោះពេលវេលាខ្លីណាស់ដែលម៉ែបានឃើញមុខកូន ហើយម៉ែតែងគិតថា តើគាត់អាចរស់នៅដល់ថ្ងៃស្អែកទេ? ខែក្រោយទេ? ឆ្នាំក្រោយទេ?
សង្ឃឹមថា...
អត្ថបទមួយនេះធ្វើឲ្យអ្នកនឹកដល់ពុកម៉ែជាទីស្រលាញ់ ហើយធ្វើឲ្យអ្នកនឹករឿងដែលអ្នកធ្លាប់ធ្វើមិនល្អខ្លះៗ ទោះដោយចេតនា ឬអចេតនាក៏ដោយ។
គ្រប់គ្នាស្រលាញ់ម៉ែ ខ្ញុំក៏ដូចអ្នកគ្រប់គ្នាដែរ គឺខ្ញុំស្រលាញ់ម៉ែ...៕
# 🐥

