មនុស្សស្រីជ្រើសរើសមនុស្សប្រុសមានគ្រប់យ៉ាង ខុសមែនទេ?

S
senghout
![received_674419299594072.jpeg](https://serey.io/imageupload_data/aabcc828b9bd3ceddba573ac43d27e68856f0b4f)តើមនុស្សស្រីជ្រើសរើសមនុស្សប្រុសមានគ្រប់យ៉ាងខុសមែនទេ ?==================**=============== មនុស្សប្រុសតែងតែនិយាយថា មនុស្សស្រីសម័យឥឡូវរកតែអ្នកមានគ្រប់យ៉ាង អ្នកដែលជោគជ័យទេ ។ គ្មានអ្វីដែលខុសនោះទេ ! សាកសួរខ្លួនអ្នកវិញល្អជាងថា៖ *តើអ្នកមានសមត្ថភាពមើលថែគេឲ្យល្អឬនៅ ? *តើអ្នកមានសមត្ថភាពផ្តល់នូវអ្វីដែលគេត្រូវការហើយឬនៅ? *តើអ្នកមានលុយទិញអ្វីៗ ដែលគេចង់បាន ដែលជាតម្រូវការ ហើយឬនៅ ? *តើអ្នកមានលុយទិញរបស់ឆ្ងាញ់ៗ នាំគេដើរលំហែរកន្លែងសប្បាយៗ រស់នៅកន្លែងមានផាសុខភាព ហើយឬនៅ ? *តើអ្នកមានពេលវេលាឲ្យគេគ្រប់គ្រាន់ហើយឬនៅ ? *សំនួរដែលសំខាន់គឺ "តើអ្នកមានសមត្ថភាពចូលស្តីគេហើយឬនៅ"? បើចម្លើយ "នៅទេ'' តើអ្នកសុខចិត្តឲ្យមនុស្សដែលអ្នកស្រលាញ់មកពិបាកជាមួយអ្នកដែលឬទេ ? *លុយមិនអាចទិញអ្វីៗគ្រប់យ៉ាងនោះទេ តែលុយឆក់យកស្ទើគ្រប់យ៉ាង "ការស្រលាញ់ សុភមង្គល កិត្តិយស មិត្តភាព សុខភាព ពេលវេលា សូម្បីតែជីវិតមនុស្ស "។ ធ្វើជាមនុស្សប្រុសត្រូវតែខ្លាំង ពូកែ រស់នៅត្រូវមានគោលដៅ និងជាទីពឹងពាក់។ ហើយកុំព្យាយាមស្រវ៉ា រកនរណាមកក្នុងជីវិតក្នុងកំឡុងពេល អ្នកមិនទាន់មានអ្វី បើសូម្បីចិញ្ចឹមខ្លួនឯងមិនទាន់នឹងរស់ផង ។ # ក្តីស្រលាញ់

Comments

worthtrick
Beautiful image.
phuongsok
Very good idea
sathya
ជូនពរឲ្យបង មានគូគាប់គ្រប់លក្ខិណា កុំភ្លេចហៅញុុំចូលរួមពិធីអាពាហ៍ពិពាហ៍ផង